ថ្ងៃ ព្រហស្បត៍ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ៣- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ៤.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី។ ៤.២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ៤.៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕
  • កូវីដ១៩: នៅថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងថ្មី ចំពោះអ្នកជំងឺម្នាក់ទៀតនៅមិនទាន់ជាសះស្បើយនៅឡើយទេ កូវីដ១៩: នៅថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងថ្មី ចំពោះអ្នកជំងឺម្នាក់ទៀតនៅមិនទាន់ជាសះស្បើយនៅឡើយទេ។
  • នាយករដ្ឋមន្ដ្រីអង់គ្លេស៖បង្ហាញពីគម្រោងរៀបចំសង្គមនិងប្រទេសឱ្យវិលមករកភាពប្រក្រតីវិញ (ឡុងដ៍)៖ សារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃនេះថា លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស បានចេញមុខប្រកាសផែនការជាជំហានៗ ដើម្បីដោះស្រាយវិបត្តិកូវីដចំពោះមុខ ក៏ដូចជាផែនការរៀបចំសង្គមនិងប្រទេសឱ្យវិលមករកភាពប្រក្រតីវិញដោយអនុញ្ញាតិឱ្យប្រជាជនចេញពីផ្ទះមកស្រូបខ្យល់អាកាសខ្លះចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ប្រជាជន ដែលពុំអាចធ្វើការងារពីផ្ទះបាន ដូចជាបុគ្គលិកការដ្ឋានសំណង់ បុគ្គលិករោងចក្រ សហគ្រាសជាដើម ត្រូវបានលើកទឹកចិត្តឱ្យត្រ លប់ទៅកន្លែងធ្វើការវិញ ប៉ុន្ដែគប្បីជៀសវាងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។ លោកបានបង្ហាញជំនឿយ៉ាងមុតមាំថា ដើមខែមិថុនាខាងមុខ ឬយូរបំផុតត្រឹមដើមខែកក្កដា កូនសិស្សអាចត្រលប់ចូលរៀននៅសាលាវិញបានដូចដើម ហើយវិស័យបដិសណ្ឋារកិច្ច និងកន្លែងសាធារណៈមួយចំនួននឹងអាចបើកទ្វារ ប្រសិនបើអត្រាឆ្លងថ្មីបន្ដធ្លាក់ចុះ។ លោក ចនសុន បានគូសបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសនឹងមិនដកចេញវិធានការរឹតត្បិត ដើម្បីបង្ការការរីកសាយវីរុសកូវីដ១៩ភ្លាមៗនោះឡើយ ប៉ុន្ដែរដ្ឋាភិបាលនឹងបន្ដតាមដាន ហើយដាក់ចេញសកម្មភាពម្ដងមួយៗ ដើម្បីធានាសុខសុវត្ថិភាព។ សូមជម្រាបដែរថា អង់គ្លេសមានអត្រាឆ្លងវីរុសកូវីដ១៩ខ្ពស់ជាងគេបំផុតលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងអេស្ប៉ាញ ដោយចំនួនអ្នកឆ្លងមានជិត ២២ ម៉ឺននាក់ និងអ្នកស្លាប់មានជាង ៣,ម៉ឺន១ពាន់ នាក់៕
  • បុគ្គលិកអតីតសណ្ឋាគារផ្កាយ៥ The Great Duke ផ្ទុះការតវ៉ានៅមុខសណ្ឋាគារ ដោយធ្វើការបិទផ្លូវម៉ៅសេទុង ភ្នំពេញ៖បុគ្គលិកអតីតសណ្ឋាគារផ្កាយ៥ The Great Duke ជាច្រើន បានផ្ទុះការតវ៉ា នៅមុខសណ្ឋាគារ ដោយធ្វើការបិទផ្លូវម៉ៅសេទុងផងដែរ ដើម្បីទាមទារអោយម្ចាស់សណ្ឋាគារ ដោះស្រាយសំណងជូនពួកគាត់តាមច្បាប់ការងារ ដែលមានរយៈពេលជាង៥ខែមកហើយ ពុំទាន់មានលទ្ធផល ។ សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៃក្រសួងការងារ បានចេញសេចក្តីបង្គាប់ អោយម្ចាស់សណ្ឋាគារទូទាត់សំណងដល់កម្មករ៣ចំណុច ។ ទី១ ទូទាត់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ដោយប្រាក់ឈ្នួលគោល បូកប្រាក់បន្ទាប់បន្សំ ។ ទី២ ប្រាក់ជួសឲ្យការជូនដំណឹង និង ទី៣ ប្រាក់ជួសឲ្យការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។ សណ្ឋាគារផ្កាយ៥ ដែលជាអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់( Inter-Continental Hotel) ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា។ ប៉ុន្តែ ប្រជាការពារខណ្ឌបឹងកេងកង […]
  • មានេះវីដេអូរ៖ ខ្យល់កន្រ្តាក់បានវាយប្រហារលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ (ខេត្តឧត្តរមានជ័យ,ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២០)៖ ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់បានវាយប្រហារលំនៅដ្ឋានប្រជាពលរដ្ឋអស់ជាច្រើនខ្នងកាលពីយប់ម្សិលមិញ(យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០)បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នងផ្ទះ និងរងរបួសមនុស្សចំនួន ២នាក់ ស្ថិតនៅភូមិអូររំដេង ឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅយប់ថ្ងៃដដែល ខ្យល់កន្រ្តាក់ក៏បានវាយប្រហារទៅតំបន់ក្រុងសំរោង បណ្ដាលប៉ះពាល់ផ្ទះប្រជាពលរដ្ឋខូចខាតទាំងស្រុងចំនួន ៥ខ្នង និងរន្ទះបាញ់ងាប់សត្វគោ២ក្បាល តែមិនមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ ស្ថិតនៅភូមិសំបួរមាស និងភូមិត្នោត សង្កាត់ បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តាមរបាយការណ៍របស់អាជ្ញាធរបានអោយដឹងថា គ្រោះមហន្ដរាយបណ្ដាលមកពីបាតុភូតធម្មជាតិ ខ្យល់កន្រ្តាក់ និងមានភ្លៀងធ្លាក់ នៅភូមិអូររំដេង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រា សាទ ដែលបណ្តាលអោយខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋសរុបចំនួន ៦ខ្នងផ្ទះ ក្នុងនោះខូចខាតទាំងស្រុងចំនួន ៣ខ្នង និងខូចខាតអស់ ៥០% ចំនួន ៣ខ្នងផ្ទះ ដោយបានរបើកដំបូល និងជញ្ជាំង។ ហើយក្នុងនោះ មានក្មេងប្រុស ចំនួន២ នាក់ អាយុប្រហែល១២ឆ្នាំ និងអាយុ ៦ឆ្នាំ រស់នៅភូមិឃុំខាងលើបានរបួសធ្ងន់ដោយសារខ្យល់រលំផ្ទះ តែត្រូវបានក្រុមគ្រួសារ រួមជាមួយអាជ្ញាធរ […]
  • ស្ថានទូតកម្ពុជា អំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី ឱ្យបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរ (ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី អំពាវនាវដល់ប្រជាពលរដ្ឋពលករ ពលការិនី សិស្ស និស្សិតកម្ពុជា ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ឱ្យបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរប្រទេសម្ចាស់ផ្ទះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន រហូតដល់មានការជូនដំណឹងជាថ្មីពីស្ថានទូត។ ស្ថានទូតកម្ពុជាបញ្ជាក់ថាស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងមានសញ្ញាថយចុះជាវិជ្ជមាន រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចពន្យាសុពលភាព នៃការអនុវត្តបទបញ្ជាពិនិត្យការធ្វើដំណើរ ដែលមានលក្ខខណ្ឌធូរស្រាលជាងមុនរហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់ការពន្យារពេលបន្ថែមនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានបន្ធូរបន្ថយ និងអនុញ្ញាតឲ្យមានការធ្វើដំណើរ នៅក្នុងរដ្ឋនីមួយៗឡើងវិញ ជាពិសេសសកម្​មភាពសេដ្ឋកិច្ចភាគច្រើនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ប៉ុន្តែត្រូវអនុវត្តតាមស្តង់ដារប្រតិបត្តិ សំដៅធានាទប់ស្កាត់ និងបង្ការការរីករាលដាលនៃការចម្លងជំងឺកូវីដ១៩ ឲ្យទទួលបានជោគជ័យ៕    
  • សមត្ថកិច្ច​ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ពាក់ព័ន្ធ​ករណី​ លួច​យក​ម៉ូតូ​ រក​ឃើញ​ម៉ូតូ​៨​គ្រឿង​ និង​ស្លាក​លេខ​១៨​បន្ទះ​ ​ភ្នំពេញ​ ៖​ កម្លាំង​អធិការដ្ឋាន​ នគរបាល​ខណ្ឌមានជ័យ​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ និង​កម្លាំង​កា​រិ​យា​ ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ផ្ទះ​លេខ​ ២២០B​ ផ្លូវ​លេខ​៦៣​ ភូមិ​ឬ​ស្សី​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦​និង​០០​នាទី​ ដោយ​បានការ​ឯកភាព​ពី​លោក​ ប្លង់​ សុផល​ និង​ លោក​ ឆាយ​ ហុង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ រក​ឃើញ​ចំនួន​ម៉ូតូ​៨​គ្រឿង​ និង​ស្លាក​លេខ​១៨​បន្ទះ​។ ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​មិន​ស្គាល់​អត្តសញ្ញាណ​ រត់គេច​ខ្លួន​បាត់​ ពាក់ព័ន្ធ​ករណី​អំពើ​លួច​ (​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HM​ 3515​ )​ របស់​ជន​រង​គ្រោះ​ឈ្មោះ​ ថុ​ល​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ កាលពី​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១០​និង​១៥​នាទី​ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​កោះន​រា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ […]
  • អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការរៀបអាពាហ៏ ពិពាហ៏ បើអាចពន្យាពេល រឺផ្អាកសិន ជារឿងល្អ លោកជំទាវ ឱ វណ្ណាឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងសន្និសីទកាសែតព្រឹកនេះថា ស្ថានភាពកូវីដ១៩កំពុងស្ថិតនៅដំណាក់កាលផុយស្រួលនៅឡើយ ដូច្នោះការពន្យាពេល រឺផ្អាកពិធីមង្គលការបណ្តោះអាសន្នសិន ជារឿងល្អក្នុងដំណាក់កាលនេះ។ តែបើមិនអាចខកខានទេ ម្ចាស់ដើមការត្រូវយកចិត្តទុកខ្ពស់បំផុតដូចជាការរក្សាគម្លាត ពាក់ម៉ាស់ ការរក្សាអនាម័យ និងឧបករណ៏ត្រួតពិនិត្យកំដៅឲ្យបានត្រឹមត្រូវ។
  • WHO ប្រាប់ពលរដ្ឋកម្ពុជា ឲ្យប្រុងប្រយ័ត្នចំពោះការផ្ទុះនៃរលកទី២​កូវីដ១៩​ជាយថាហេតុ លោកជំទាវ លី អៃលេន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានផ្តល់អនុសាសន៏បីចំនុចចំពោះប្រជាពលរដ្ឋកម្ពុជា គឺ ទី១. ពលរដ្ឋកម្ពុជា ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ២. ត្រូវរក្សាការរស់នៅស្អាត និងបែបថ្មី ៣. គឺការត្រៀមលក្ខណៈនៃការផ្ទុះជាលើកទី២នៃវីរុសកូវីដ១៩។ ការវិលត្រលប់ទៅរកភាពធម្មតា ត្រូវធ្វើឡើងជាដំណាក់ៗ និងប្រកាន់យកវិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺនេះ។  
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង បញ្ជាក់នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១១ ឧសភានេះថា ថ្ងៃនេះគ្មានអ្នកឆ្លង ហើយអ្នកជំងឺទាំងពីរនាក់ក៏នៅមិនទាន់ជាសះស្បើយនោះដែរ  ឯ.ឧ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ដែរថា អ្នកជំងឺទាំងពីរនាក់ មានស្ថានភាពល្អប្រសើរ ហើយនឹងអាចជាសះស្បើយនៅពេលខាងមុខនេះ។ អ្នកជំងឺទាំងពីរនាក់ ម្នាក់នៅបន្ទាយមានជ័យ មានបញ្ហាផ្លូវចិត្ត និងម្នាក់ទៀតនៅកំពង់ឆ្នាំងមានជំងឺលើសឈាម និងទឹកនោមផ្អែម ទើបមិនទាន់ជាសះស្បើយ។ ពួកគាត់ត្រូវបានបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត ដោយសារមន្ទីរពេទ្យនេះ មានអ្នកជំនាញច្រើន។
  • ចាប់បុរសម្នាក់ជួញដូររក្សាទុក និងថ្នាំម៉ាទឹកកកជាងមួយគីឡូក្រាម បាត់ដំបងៈកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរសម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកកជាងមួយគីឡូក្រាម ថ្នាំប្រភេទកេតាមីន ចំនួនមួយកូនថង់ ថ្នាំសារធាតុរាវចំនួន៣កូនដប ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួនមួយគ្រឿង ម៉ូតូមួយគ្រឿងនិងសម្ភារៈពាក់ព័ន្ធមួយទៀត កំពង់កសាងសំណុំរឿងតាមនិតិវិធី។ ហេតុការណ៍ចាប់ឃាត់ខ្លួនបុរសម្នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១៥និង៤៥នាទីថ្ងៃទី១០ខែឧសភាឆ្នាំ២០២០នៅចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកឧត្តមសេនីយ៍ត្រី កុយ ហៀងស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាបុរសដែលចាប់ឃាត់ខ្លួនឈ្មោះ លី អ៊ីសាហៅ ពាង ភេទប្រុ សអាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទា យមានជ័យ មកស្នាក់នៅបណ្តោះ អាសន្ន ក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបខេត្តបាត់ដំបង។ ក្នុងប្រតិបត្តការនេះ កម្លាំងដកហូតបានម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥ថង់ (ធំ១១ថង់តូច០៤ ថង់) ស្មើរទម្ងន់ ១០៣៤,២០ក្រាម ទាំងសំបឮកសង័្សយ ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ម្សៅពណ៌ស សង័្សយជាសារធាតុញៀនប្រភេទកេតាមីនចំនួន ០១កូនថង់ សារធាតុរាវចំនួន០៣កូនដបសង្ស័យជាសារធាតុញៀន កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១ ទូរសព្ឌ័ដៃចំនួន០១គ្រឿង កូនកាបូបសំរាប់ដាក់ប្រាក់ពណ៌ទឹកប៊ិចចំនួន០១ ប្រាក់រៀលចំនួន៣០ម៉ឺនរៀលនិងម៉ូតូចំនួន […]
  • ស្លាប់​៦​នាក់​ រង​របួស​១០​នាក់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៩​លើក ភ្នំពេញ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់​ ៦​នាក់​ (​ស្រី​០​នាក់​)​ និង​រង​របួសធ្ងន់​៨​នាក់​ (​ស្រី​៣​នាក់​)​ ស្រាល​២​នាក់​ (​ស្រី​០​នាក់​)​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ។​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​១៦​នាក់​ នៅ​ថ្ងៃ​ទី​១០​ ខែឧសភា​នេះ​ គឺ​កើតឡើង​ ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ ចំនួន​៩​លើក​ ៕
  • សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤៧នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ​ភ្នំពេញ ៖​ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ការ​អនុវត្តន៍​ច្បាប់​ប្រចាំ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ សមត្ថកិច្ច​បង្ក្រាប​ការ​ជួញដូរ​ រក្សា​ទុក​ ដឹក​ជញ្ជូន​ ដាំ​ដុះ​ ផលិត​កែ​ឆ្នៃ​ ចាត់ចែង​ ផ្ដល់​ទីតាំង​ និង​ប្រើប្រាស់​ ចំនួន​ ២៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ៤៧​នាក់​(​ស្រី​២​នាក់​)​ ។​ ​របាយការណ៍​ដដែល​បញ្ជាក់​ថា​ វត្ថុ​តាង​ចាប់​យក​សរុប​៖​ -​មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ២៨៤,២០​ក្រាម​ និង​៧​កញ្ចប់​តូច​។  
  • អាជ្ញាធរជាតិអប្សរានឹងចំណាយពេលពីរថ្ងៃ១១ ដល់១២ ឧសភា ដើម្បីជួលជុលស្ពានបណ្តែតទឹកអង្គរវត្ត។ អាជ្ញាធរជាតិអប្សរានឹងចំណាយពេលពីរថ្ងៃ១១ ដល់១២ ឧសភា ដើម្បីជួលជុលស្ពានបណ្តែតទឹកអង្គរវត្ត។
  • អ្នកបើកតាក់ស៊ីជាជនជាតិចិនឈ្លោះគ្នាជាមួយភ្ញៀវជាជនជាតិចិនដូចគ្នារឿងដឹកទៅមកច្រើនត្រឡប់បង្កហឹង្សាវាយកញ្ចក់រថយន្តមួយដៃរងការខូចខាត ភ្នំពេញ៖បុរសជនតិចិនម្នាក់ជាអ្នកបើកបររថយន្តតាក់សុីឯកជនបានដឹកភ្ញៀវ២នាក់ ជាជនជាតចិនដូចគ្នាពីទឹកថ្លាទៅម្តុំសុីធីអិនបានឈ្លោះប្រកែករករឿងគ្នាជាមួយអ្នកបើក រថយន្ត រួចហើយវាយកញ្ចក់រថយន្តមួយដៃបណ្តាលអោយបែកស្រាំបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្របសម្រួលភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១១ខែឧសភាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ ៥នៅចំណុចក្បែរនឹងឃ្លាំងសាំងសូគីមិចស្ថិតនៅក្នុងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ។   តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តតាក់សុីបានអោយដឹងថាមុនពេលកើតហេតុគឺគាត់បានដឹកភ្ញៀវចំនួន២នាក់ដែលជាបុរសជនជាតិចិនដូចគ្នាតាមរថយន្តមួយគ្រឿងម៉ាកអាលផាតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AV-5700ដឹកពីទឹកថ្លាទៅម្តុំCTN។ បន្ទាប់មកអ្នកបើកបររថយន្តតាក់សុីឯកជនបាននិយាយថាហេតុអីបានជាអោយគាត់ដឹកចុះដឹកឡើងចឹង?ភ្លាមៗនោះដែរស្រាប់តែជនជាតិចិន២នាក់នោះដែលអង្គុយក្នុងរថយន្តបានខឹងរួចវាយមួយដៃចំកញ្ចក់រថយន្តខាងមុខបណ្តាលអោយបែកស្រាំភ្លាមនោះអ្នកបើកបររថយន្តបានតេហៅមេការអោយមកជួយដោះស្រាយបណ្តា លឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចុះទៅជួយ សម្របសម្រួលអស់រយះពេលជាច្រើនម៉ោង។ ចំណែកជនបង្កជាជាតិចិននោះបានប្រកែកថាខ្លួនមិនបានវាយនោះទេរួចហើយបានតេហៅគ្នីគ្នាមកជួយថែមទៀតបន្ទាប់មកបំរុងដើរគេចខ្លួនត្រូវបានអ្នកបើករថយន្តតាក់សុីឃាត់និងបានតេហៅអោយមិត្តភក្រឲ្យមកជួយដោះស្រាយផងដែរ។ ក្រោយពេលកើតហេតុខាងលើនេះជនបង្កព្រមធានាជួសជុលការខូចខាតដូចដើមឡើងវិញដើម្បីបញ្ចប់រឿងព្រោះមិនចង់ឲ្យមានបញ្ហាវែងឆ្ងាយ៕  

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)