ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងសារលិខិតចូលរួមសម្តែងការសាទរចំពោះ ទិវាសន្តិភាពអន្តរជាតិ លើកទី៧៥ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដែលធ្វើឡើងក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងសារលិខិតសម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើក ឡើងថា មហាអំណាច និងប្រទេសលោកខាងលិចមួយ ចំនួន មិនញញើតក្នុងការអនុវត្តនូវស្ដង់ដារពីរ ចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងប្រើប្រាស់បញ្ហាសិទ្ធិ មនុស្សនេះ ជាឧបករណ៍នយោបា យ ឬជាលេសសម្រាប់ការលូកដៃចូល ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារលិខិតនោះថា អស់រយៈពេល ៤១ឆ្នាំកន្លងមកនេះ ការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស បានកែប្រែមាតុភូមិកម្ពុជាពីគំនរផេះផង់ឱ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាព ទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ជាពិសេស កម្ពុជាបាននិងកំពុងតែបន្តបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ា នយោបាយសន្តិសហវិជ្ជមាន អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ជ្រោងខ្ពស់ស្មារតីជាតិនិយម ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។
សម្តេចឲបន្តថា សមិទ្ធផលធំធេងអស្ចារ្យដែលកម្ពុជាទទួលបាននេះ មិនដែលទទួលនូវការសាទរ ឬសរសើរពីមហាអំណាច និងប្រទេសលោកខាងលិចខ្លះ ដែលមានរបៀបវារៈ នយោបាយតែមួយគត់ គឺទាញកម្ពុជាឱ្យធ្វើជាឈ្នាន់បម្រើមហិច្ឆតានយោបាយរបស់ពួកគេ។
លើសពីនេះទៀត ពួកគេមិនញញើតក្នុងការអនុវត្តនូវស្ដង់ដារពីរ ចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងប្រើប្រាស់បញ្ហាសិទ្ធិមនុស្សនេះ ជាឧបករណ៍នយោបាយ ឬជាលេសសម្រាប់ការលូកដៃចូល ជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត»។
កម្ពុជាយល់ច្បាស់ថា ការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់សេរីភាពជាមូលដ្ឋាន ការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិប តេយ្យ សេរីពហុបក្ស និងការលើកកម្ពស់នីតិរដ្ឋ នឹងនាំមកនូវសុខសន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងយុត្តិធម៌សង្គមជានិរន្ត និងជាការរួមចំណែកដ៏មានសារៈ សំខាន់ដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្នផងដែរ។
តែយើងក៏ត្រូវតែចងចាំដែរថា មានសន្តិ ភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវ ភាពរស់នៅដ៏សុខសាន្ត សម្បូរ សប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថិរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគ ជ័យនៃដំណើរការអភិវឌ្ឍ និងភាពរឹង មាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព៕









