ថ្ងៃ ព្រហស្បត៍ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ ផ្លូវជាតិលេខ៤ម្តុំកន្លែងជញ្ជីងថ្លឹងរថយន្តក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណៈការខេត្តកំពង់ស្ពឺរងការខូចខាតស្ទើរក្លាយជាថ្លុកក្របីដេកទៅហើយ (ខេត្តកំពង់ស្ពឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០)៖ ផ្លូវជាតិលេខ៤ដែលជាផ្លូវទេសចរណ៍ជាតិអន្តរជាតិឆ្លងកាត់រាល់ថ្ងៃឆ្ពោះទៅខេត្តកោះកុង ខេត្តព្រះសីហនុនោះ នៅម្តុំជញ្ជីងថ្លឹងរថយន្ត ស្ទើរក្លាយទៅជាកូនបឹងថ្លុកសត្វគោ សត្វក្របីដេកទៅហើយ។មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មិនឃើញអើពើជួសជុលសោះចាប់តាំងពីលោក ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តឡើងថ្មីនេះ។ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់និង រស់នៅក្បែកន្លែងជញ្ជីងថ្លឹងរថយន្តនេះ បាននិយាយមិនបញ្ចេញឈ្មោះថាកាលពីមុនផ្លូវជាតិលេខ៤ត្រង់ម្តុំជញ្ជីងថ្លឹងរថយន្តនេះកាលពីលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺចាស់នៅគ្រប់គ្រងមិនមានជង្ហុក មានទឹកដកដូចឥឡូវនេះទេ ហើយលោក ហុង ចាន់សុខា ប្រធានមន្ទីរតែងតែដឹកនាំ មន្ត្រីក្រោមឱវ៉ាទធ្វើការជួសជុលផ្លូវសំបុកមាន់ជាដើម។ប៉ុន្តែ ឥឡូវនេះលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺទើបឡើងកាន់តំណែងថ្មីៗនេះ មិនសូវយកចិត្តទុកដាក់ ធ្វើការជួសជុលឡើយ។ កន្លងមកទីនេះធ្លាប់មានគ្រោះថ្នាក់ចរាចរ មានទាំងអ្នកស្លាប់និងរងរបួស ពិការរហូតដល់សព្វថ្ងៃផងដែរ។ ពលរដ្ឋឈ្មោះ ឈាង ថាង ភេទប្រុសអាយុ៧១ឆ្នាំ រស់នៅភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មាន ថាត្រង់ចំណុចដែលមន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្តដាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តដែលដឹកលើសទម្ងន់នេះរងការខូចខាតផ្លូវបានក្លាយជាត្រពាំងទឹកនៅលើផ្លូវជាតិលេខ៤ជាកង់ៗ ហើយមិនឃើញខាងជំនាញឬមន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មកជួសជុលនោះទេ ។ លោកតា វ័យ៧១ឆ្នាំបានបន្តទៀតថា ពេលដែលរថយន្តបើកឡើងជញ្ជីងរួចហើយនោះគាត់ឃើញម្ចាស់រថយន្តចុះដើរចូលទៅកន្លែងដែលអ្នកកាន់ជញ្ជីងយកលុយទៅឲ្យមិនដឹងថាជាថ្នូរនិងរថយន្តដឹកទំងន់លើសឬមួយយ៉ាងណានោះទេ។ ប្រជាពលរដ្ឋសំណូមពរទៅលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនថ្មីនឹងឯ.ឧរដ្ឋមន្ត្រី ក្រសួងសារធារណៈការនឹងដឹកជញ្ជូន ជួយជួសជុលផ្លូវដែលរងការខូចខាតដក់ទឹកនៅក្បែរជញ្ជីងដាក់ថ្លឹងរថយន្តនេះផងព្រោះថាពេលមានភ្លៀងធ្លាក់ ម្តងៗត្រង់ចំណុចដក់ទឹកនេះវាជ្រៅមានជង្ហុក បើមានបងប្អូនណាជិៈម៉ូតូមិនប្រយ័ត្នប្រាកដជាដួលរងគ្រោះថ្នាក់ជាក់ជាមិនខានឡើយ។ អ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីលោកប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានទេដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។តែប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណៈការនឹងដឹកជញ្ជូន នឹងចាត់ជំនាញចុះពិនិត្យនិងជួសជុលផ្លូវជាតិលេខ៤រងការខូចខាត នេះជាមិនខាន៕
  • សម្តេចក្រឡាហោម ស ខេង ស្នើដល់សមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែនខិតខំទប់ស្កាត់ឱ្យបាននៅការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា​ផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានស្នើដល់បណ្តាខេត្តមួយចំនួនដែលជាប់ព្រំដែនត្រូវធ្វើយ៉ាងណាខិតខំទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិ​បតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការ​ងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិស​ដៅការ​ងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា បច្ចុប្បន្ននេះបើទោះបីជាយើងបានបិទច្រកចេញ-ចូលផ្លូវការរួចហើយក៏ដោយ ក៏មានពលរដ្ឋមួយចំនួននៅតែចេញ-ចូលនៅតាមច្រករបៀង ដូចនេះសមត្ថកិច្ចនៅតាមបណ្តាខេត្តត្រូវយកចិត្តទុកដាក់បន្ថែម។ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមទៀតថា “ប្រទេសថៃនាពេលនេះ កំពុងតែដាក់ប្រទេសនៅក្នុងភាពអាសន្ននៅឡើយ ហេតុនេះហើយការលួចឆ្លងដែន គឺខុសច្បាប់ទាំងស្រុង ទាំងអ្នកទៅក៏ខុស អ្នកនាំ ក៏ខុសច្បាប់ដូចគ្នា។ សម្តេចក្រឡាហោម បានស្នើទៅដល់សមត្ថកិច្ចទាំងអស់ ទាំងរដ្ឋបាលដែនដី កម្លាំងកងយុទ្ធពលខេមរភូមិន្ទ កម្លាំ​ងនគរបាលជាតិ និងសមត្ថកិច្ចដទៃទៀត ដែលមានការពាក់ព័ន្ធត្រូវរួមគ្នា ទប់ស្កាត់ដើម្បីកុំឱ្យមានការលួចឆ្លងកាត់ខុសច្បាប់ទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេលពី២ខែចុងក្រោយនេះ ចំនួនពលករ​វិលត្រឡប់មកកម្ពុជាវិញមានរហូតទៅដល់ជាង៩ម៉ឺននាក់។ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានខេត្តក្រុង ស្រុកជាប់ព្រំដែន មន្ទីរសុខាភិបាល នៃបណ្តាខេត្តពាក់ព័ន្ធ និងបានការគាំទ្រមធ្យោ​បាយដឹកជញ្ជូន ពីក្រសួងការពារជាតិផងនោះ បានអនុវត្តភារកិច្ចទទួលពលករផ្តល់ការឧបត្ថម្ភពិនិត្យសុខភាពវាស់កំដៅ និងអនុវត្ត​ចត្តាឡីស័កបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លង និងចម្លងជម្ងឺកូវីដ១៩ ទៅសហគមន៍របស់ខ្លួន៕
  • លោកជំទាវ ជូ ប៊ុនអេង បញ្ជាក់ថា ពលករខ្មែរទៅថៃតាមរយៈមេខ្យល់ គឺជារលកទី២នៃការជួញដូរមនុស្ស លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន​អចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា មានប្រជាពលរដ្ឋ និងពលករខ្មែរ ចូលទៅប្រទេសថៃតាម​មេខ្យល់ គឺជារលកទី២នៃការជួញដូរមនុស្ស។ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើ​ជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់ គ.ជ.ប.ជ នាព្រឹក​​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ នៅស្ដីការក្រសួងមហាផ្ទៃ លោក​ជំ​ទាវ ជូ ប៊ុនអេង បានឲ្យដឹងថា នៅក្នុងស្ថានភាព កូវីដ-១៩ មាន​មេខ្យល់ នាំពលករខ្មែរ ត្រឡប់ចូលប្រទេសថៃវិញជាហូរហែ ហើយត្រូវបាន​សមត្ថកិច្ចថៃចាប់បញ្ជូលត្រឡប់មកកម្ពុជាវិញជាបន្ដបន្ទាប់។ លោកជំទាវ បន្ដថា បញ្ហាទាំងនេះធ្វើឲ្យពលករខ្មែរខាត់បង់ថវិកាជាច្រើន តាមរយៈមេខ្យល់រាប់ពាន់បាតផងដែរ ជាពិសេស ក៏ខាត់ពេលវេលា​ដែលធ្វើដំណើរគេចវេសពីសមត្ថកិច្ចមិនបានទៅដល់គោលដៅ ព្រោះសមត្ថកិច្ចថៃឃាត់ខ្លួន និងចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ហើយពេលមកកម្ពុជាវិញ ត្រូវដាក់ដោយឡែក​រយៈពេល១៤ថ្ងៃបន្ថែមទៀត។ លោកជំទាវ ជូ ប៊ុនអេង មានប្រសាស​ន៍ថា «នេះជារលកថ្មីនៃ​អំពើជួញដូរមនុស្សឆ្លងដែន ដែលនាងខ្ញុំ ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សូមអំពាវនាវ​ទៅដល់ ក្រុមការងារទាំងអស់ ជាពិសេសថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុក […]
  • មានវីដេអូរ៖ ពុលត្រីក្រពតស្លាប់មនុស្ស២នាក់ ៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២០)៖យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់ក្រោយពេលហូបត្រីក្រពត សត្វមាន់ងាប់៧ក្បាល សត្វឆ្កែ១ក្បាល និងមនុស្សចំនួន៣នាក់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះភ្លាមៗដោយសារតែទៅនេសាទត្រីបាន ត្រីក្រពតនាំគ្នាហូប កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់ពីសមត្ថកិច្ចថា មានករណី ពុលត្រីក្រពតបណ្តាលអោយស្លាប់មនុស្ស២នាក់ មានឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំជាកសិករ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ស្លាប់ក្រោយ ពេលដឹកទៅព្យាបាល នៅមណ្ឌលសុខភាពឃុំត្រពាំងជោ) និងឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ រស់នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (សព្វថ្ងៃស្នាក់នៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (បានស្លាប់ភ្លាមៗក្រោយពេលហូបរួច)។ ហើយមនុស្សចំនួន៣នាក់ទៀតកំពុងសង្គ្រោះ បន្ទាន់គឺ១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកចំអិនពុលក្អូតចង្អោរទៅមន្ទីពេទ្យជាសះស្បើយ ទី២.ឈ្មោះ […]
  • រាជរដ្ឋាភិបាល ពង្រីកវិសាលភាពគ្របដណ្ដប់ និងទំហំថវិកាសម្រាប់កម្មវិធីសាច់ប្រាក់ពលកម្ម តាមវិធាននេះ រាជរដ្ឋាភិបាល បានសម្រេចពង្រីកវិសាល ភាពគ្របដណ្ដប់ និងទំហំថវិកា សម្រាប់កម្មវិធីសាច់ ប្រាក់ពលកម្មនៅក្នុងឆ្នាំ ២០២០ ឲ្យឡើងដល់១០០ លានដុល្លារអាមេរិក ដើម្បីស្រូបយកកម្លាំងពលកម្ម ដែលបាត់បង់ការងារ ពីរោងចក្រ សហគ្រាស និងដែលបានវិលត្រឡប់ពីបរទេស មកស្រុកកំណើតវិញផងព្រម ទាំង ដើម្បីជួយទ្រទ្រង់ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាទូទៅផង និងដើម្បីបង្កើតនូវសមិទ្ធិផល សង្គមសេដ្ឋកិច្ចតាមរយៈការអនុ វត្តគម្រោងកសាងហេដ្ឋារចនា សម្ព័ន្ធអរូបវន្តតូចនៅតាមមូលដ្ឋានសំដៅ លើកកម្ពស់វិស័យកសិកម្មនិងសេដ្ឋកិច្ច។ ជាមួយនឹងការប្ដេជ្ញាបន្តអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងនឡាយ ដែលមានស្រាប់មិនអោយខកខាន រាជរដ្ឋាភិ បាលនឹងរៀបចំដាក់ឲ្យអនុវត្តនក្នុងខែមិថុនាឆ្នាំ ២០២០ នេះនៅកម្មវិធីជំនួយសង្គមសំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅ ក្នុងកំឡុងពេលនៃវិបត្តិកូវីដ១ ជូនដល់គ្រួសារពលរដ្ឋក្រីក្រនិងក្រុមជនងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ទូទាំងប្រទេស ដោយយកចិត្តទុកដាក់បន្ថែម ដល់កុមារអាយុក្រោម ៥ ឆ្នាំ ជនពិការ ជនចាស់ជរា អាយុចាប់ពី៦០ ឆ្នាំឡើងទៅនិងអ្នកផ្ទុកមេរោគអេដស៍នៅក្នុងគ្រួសារប្រជា ពលរដ្ឋក្រីក្រទាំងនោះ៕
  • រាជរដ្ឋាភិបាលដាក់ចេញវិធានការជួយវិស័យទេសចរណ៍ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុ ជា នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តដាក់ ចេញវិធានការជុំទី៤ ដើម្បីជួយដល់វិស័យទេសចរណ៍ដែលរងគ្រោះដោយ សារតែវិបត្តិកូវីដ-១៩។ បើតាមសេចក្តីប្រកាសព័ត៌មាន រីករដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានី ភ្នំពេញ សៀមរាបព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែតសម្រាប់រយៈពេល ២ ខែបន្ថែមទៀតចាប់ពីខែ មិថុនារហូតដល់ខែកក្កដា ឆ្នាំ ២០២០។ ក្នុងនោះរាជរដ្ឋាភិ បា ល បន្តអនុញ្ញាត មិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបស់ហានិភ័យការងារ និងថែទាំសុខភាពក្នុងអំឡុងពេលជួបអាជីវកម្ម ទន្ទឹមគ្នាជាមួយនឹងការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ ២០២១។ រាជរដ្ឋាភិបាលក៏បានសម្រេចលើក លែងការបង់ពន្ធអប្បបរមាសម្រាប់រយៈ ពេល ២ ខែបន្តទៀតចាប់ពីខែមិថុនារហូតដល់ខែកក្កដាឆ្នាំ ២០២០ ដល់ក្រុមហ៊ុនអាកាសចរណ៍ដែលចុះបញ្ជីនៅកម្ពុជា៕    
  • «ភ្នំប្រាំពីរ» តំបន់បេតិកភណ្ឌធម្មជាតិដែលរាជរដ្ឋាភិបាលទើបចេញអនុក្រឹត្យបង្កើតថ្មី កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ម្សិលម៉ិញនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំប្រាំពីរ»ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បើតាមទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ គឺនៅតំបន់នេះមានភ្នំចំនួន ៧ តជាប់គ្នាជាជួរ ទើបគេហៅឈ្មោះថា ភ្នំប្រាំពីរ។ បន្ថែមពីលើនេះ តំបន់នេះមានល្អាងធំៗចំនួន ៣ គឺ៖ ១) ល្អាងមួយរយ ៖ ក្នុងល្អាងនេះមានល្អាងតូចៗជាច្រើនរួមមាន ល្អាងដោះក្រមុំ កូនក្រមុំ គ្រែប្រអប់ ចង្រ្កាន ស្លាបនាងកង្រី គក់ទ្រូង ជួង ក្រណាត់ស ក្រពើដាច់ខ្លួន ផ្កាឈូក ដំរី និងល្អាងព្រហ្មមុខបួន។ល។ ល្អាងទាំងនេះ មានភាពស័ក្តិសិទ្ធិបន់ស្រន់សុំសេចក្តីសុខ ហើយពីមុនជារៀងរាល់ថ្ងៃសីល អ្នកភូមិក្បែរនោះតែងតែលឺភ្លេងពិនពាទ្យចេញពីក្នុងល្អាងមួយរយ។ នៅច្រកចូលល្អាងមួយរយ មានរូបសំណាកលោកយាយសំ ដែលអ្នកស្រុកបន់ស្រន់ និងមានភាពស័ក្តិសិទ្ធិ។ ២) ល្អាងខ្យល់៖ មានថ្លុកទឹកដក់ធ្លាក់តក់ៗពីលើរហូតនិងមិនចេះរីងស្ងួត។ ពីមុន លោកឪចៅអធិការវត្តភ្នំសត្តគិរី ហៅវត្តភ្នំប្រាំពីរ ធ្លាប់ឃើញ […]
  • រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការមុតស្រួចបន្ថែម ដើម្បីជួយដល់វិស័យឯកជន និងកម្មករ-និយោជិត រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការមុតស្រួចបន្ថែម ដើម្បីជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺនេះ។  
  • មានវីដេអូរ៖ អាជីវករប្តូរប្រាក់ វេរលុយ នៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងប្តឹងមេបណ្ដាញប្តូរប្រាក់ វេរលុយ យីហោបូរី១០៨ដោយសង្ស័យថាចង់ស៊ីដាច់លុយពួកគាត់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០)៖ប្រជាពលរដ្ឋជាអាជីវកររកស៊ីប្តូរប្រាក់និងវេរលុយ នៅខេត្តបាត់ដំបងចំនួន៣នាក់និងក្នុងខេត្តបន្ទាយមានជ័យ ចំនួន៤នាក់ បានមកប្តឹងលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យជួយរកយុត្តិធម៌ជូនពួកគាត់ ចំពោះកន្លែងប្តូរប្រាក់និងវេរលុយមួយកន្លែង ដែលមានយីហោ បូរី ១០៨ មានម្ចាស់ឈ្មោះមិត្ត សាវរី ជាប្រពន្ធនិងប្តីឈ្មោះលី ថែន ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋទាំង៧នាក់ បានប្តឹងចោទឈ្មោះមិត្ត សាវរី ជាប្រពន្ធនិងប្តីឈ្មោះលី ថែនជាម្ចាស់ប្តូរប្រាក់និងវេរយីហោ បូរី ១០៨ ថាមិនព្រមបើកលុយជូនពួកគាត់ ដែលកូនកញ្ច្រែងរបស់ពួកគាត់នៅថៃ បានវេរលុយចូលក្នុងកុងរបស់មិត្តសាវរី និងប្តីឈ្មោះលី ថែន មានទឹកប្រាក់សរុបជិត២លានបាត ។ ប្រជាពលរដ្ឋដែលបានប្តឹងម្ចាស់វេរលុយនិងប្តូរប្រាក់ យីហោ បូរី១០៨ មានឈ្មោះ ១/-ដន សារឿង ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិស្នួរកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងលុយសរុបចំនួន១៧០,០០០បាត(១៧ម៉ឺនបាត), ២/-សាត ពៅ ភេទស្រីអាយុ៤៤ឆ្នាំ នៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យទឹកប្រាក់សរុបចំនួន ៣៦៨,៩៤៩បាត(៣៦ម៉ឺន៨ពាន់៩រយ៤៩បាត), […]
  • មានវីដេអូរ៖ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការខេត្តសឹ្ទងត្រែង តាមប្រមាញ់ចាប់បក្ខពួកជួញដូរគ្រឿងបាន៦នាក់ រឹបអូសវត្ថុតាង៦កញ្ចប់ធំ និង៣កញ្ចប់តូច (ខេត្តស្ទឹងត្រែង,ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០): កម្លាំងនគរបាលប្រឆាំងបទល្មើ សគ្រឿង នៃស្នងការខេត្តសឹ្ទងត្រែង បើកប្រតិបត្តិការបង្រ្កាបបក្ខពួកជួញដូរប្រើប្រាស់គ្រឿងញៀនស្រីប្រុស៦នាក់,នឹងដកហូតគ្រឿង ញៀន ប្រភេទមេតំហ្វេតាម៉ីន(ICE)៣កញ្ចប់ធំនិងមួយកញ្ចប់តូច សរុប ១០៥,៨៩ ក្រាម រួមនិងកាំភ្លើងកែឆ្នៃ២ដើម។ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តសឹ្ទងត្រែង លោក ចែម ផានិត បានប្រាប់ភ្នាក់ងារ (SEATV) តាមទូរស័ព្វ នៅថ្ងៃទី២៦ ខែឧសភា ថា មុនដំបូងបង្រ្កាបបានស្រីម្នាក់ ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បន្ទាប់មកទៀតទើបឈានដល់ការឃាត់ខ្លួនបាន៣នាក់,ហើយ នឹងវត្ថុតាងចំនួន៣កញ្ចប់ធំ នឹងពីរកញ្ចប់តូច នៅថ្ងៃទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចអូរពងមាន់ ស្ថិតក្នុងភូមិ រាជានុកូល សង្កាត់, ក្រុង, ខេត្តស្ទឹងត្រែង ,អ្នកពាក់ព័ន្ធទាំងអស់ចំនួន៦នាក់, ក្នុងនោះមានស្រីម្នាក់ផងដែរ។ លោក ចែម ផានិត បានបន្តទៀតថា ជនសង្ស័ យទាំងនោះទី១.ឈ្មោះ ខេន សុផាន់និត ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិកាតូត […]
  • មានវីដេអូរ៖​ ប្អូនថ្លៃកាប់បងថ្លៃស្លាប់នៅលើគ្រែពេលកំពុងតែដេកលក់ (ខេត្តកំពត,ថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២០)៖ ហេតុការណ៍ប្អូនថ្លៃ កាប់បងថ្លៃត្រូវជាច្រើនកាំបិតស្លាប់នៅលើគ្រែមុខផ្ទះនេះកើតឡើងកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី ២៥ ខែឧសភា នៅភូមិខ្ជាយខាងកើត,ឃុំទទុង,ស្រុកដងទង់ខេត្តកំពត។ លោកហ៊ីង ឈុំ អធិការនគរបាលស្រុកដងទង់បានប្រាប់ឲ្យដឹងថាបុរសជាជនរងគ្រោះឈ្មោះឈូក ប្រុស អាយុ ៤៧ ឆ្នាំរស់នៅភូមិខ្ជាយខាងកើត,ឃុំទទុង រីឯជនដៃដល់ជាអ្នកកាប់ឈ្មោះង៉ែត នុយ អាយុ ៥៥ ឆ្នាំត្រូវជាប្អូនថ្លៃជនរងគ្រោះ។ លោកអធិការ និយាយឲ្យដឹងទៀតថាប្រពន្ធជនរងគ្រោះនិងប្រពន្ធជនដៃដល់ត្រូវជាបងប្អូនបង្កើតនឹងគ្នាចំណែកជនរងគ្រោះនិងជនល្មើសគឺជាសាច់ថ្លៃនិងគ្នា។ លោក បន្តថាមុនពេលកើតហេតុបុរសជាជនដៃដល់បានដេញកាប់ប្រពន្ធតែកាប់មិនបានក៏ត្រឡប់មកកាប់ជញ្ជាំងផ្ទះរបស់ខ្លួនវិញហើយក្រោយមកក៏ដើរទៅកាប់បងថ្លៃឈ្មោះឈូក ប្រុសដែលកំពុងតែដេកនៅលើគ្រែមុខផ្ទះតែម្តង។ ស្ត្រីដែលជាកូនប្រសារជនរងគ្រោះបានឲ្យដឹងថាបុរសឈ្មោះណែតនុយដែលជាជនដៃដល់បានតាមរករឿងប្រពន្ធហើយរត់តម្រង់មករកឪពុកក្មេកខ្លួន។កូនប្រសារស្រីរូបនេះបានរត់ចេញពីផ្ទះហើយបានស្រែកហៅឲ្យឪពុកក្មេកក្រោកតែដោយសារស្រវឹងស្រាពេកឪពុកក្មេកខ្លួនមិនព្រមក្រោក។បន្ទាប់មកខ្លួនបានឮសំឡេងកាំបិតកាប់តែម្ដង។ លោកអធិការនគរបាលស្រុកដងទង់និយាយប្រាប់នៅចុងក្រោយថាជនដៃដល់បានរត់គេចខ្លួនបាត់ទៅហើយលោកអធិការក៏បានឲ្យដឹងដែរថាឈ្មោះង៉ែត ណុយ នេះ ធ្លាប់កាប់ ឈ្មោះ ឈូកប្រុសលើកមុនម្ដងដែរ ហើយត្រូវជាប់គុកកាលពី ៣ ឆ្នាំមុន។ សូមបញ្ជាក់ថាផ្ទះជនរងគ្រោះនិងផ្ទះជនសង្ស័យនៅទន្ទឹមគ្នាហើយរឿងរ៉ាវគឺផ្ដើមចេញពីរឿងឆ្កែ។ ដោយឈ្មោះង៉ែត ណុយ ចោទបងថ្លៃថាវាយឆ្កែរបស់ខ្លួន។ អ្នកភូមិបានឲ្យដឹងថា ទាំងពីរនាក់សុទ្ធតែអ្នកស្រវឹងដូចគ្នាតែបើមិនផឹកស្រាសុទ្ធតែអ្នកស្លូតបូត។  
  • មានវីដេអូរ៖ ខេត្តពោធិ៍សាត់ គ្រោងនឹងសាងសង់ ពហុកីឡាដ្ឋាន សម្តេចតេជោ ហ៊ុន សែនលើផ្ទៃដីប្រ មាណ ២៥ហិកតានៅស្រុកក្រគរ (ខេត្តពោធិ៍សាត់,ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០)៖ គម្រោងសាងសង់ពហុកីឡាដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ដែលមានតម្លៃខ្ទង់លានដុល្លារ ត្រូវបានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ពិភាក្សាអនុម័តលើគម្រោងសាងសង់ ដើម្បីជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡា និងដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យកាន់តែរីកចម្រើន។ តាមកិច្ចប្រជុំពិភាក្សាគម្រោងសាងសង់ពហុកីឡាដ្ឋានសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ នៅសាលវីដេអូConference សាលាខេត្តពោធិ៍សាត់, ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍នេះ សាងសង់ឡើង ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ខេត្តផង និងអាចជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជាផងដែរ។ ការសម្រេចចិត្តសាងសង់ពហុកីឡាដ្ឋានថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា […]
  • អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ករណីដែលរកឃើញវិជ្ជមានកូវីដ-១៩ចំនួន២នាក់ មិនចាត់ទុកជារលកទី២នោះទេ ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ករណីដែលរកឃើញវិជ្ជមានកូវីដ-១៩ចំនួន២នាក់ ជាបុរសមកពីប្រទេសហ្វីលីពីន និងស្ត្រីមកពីសហរដ្ឋអាមេរិច គឺមិនមែនជារលកទី២នោះទេ តែជាករណីនាំចូល។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែឧសភា អ្នកជំងឺចំនួន២នាក់ កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត យ៉ាងយកចិត្តទុកដាក់។ គិតមកដល់ ពេលនេះកម្ពុជាមានករណីឆ្លងកូវីដ១៩ ចំនួន១២៥ករណី ដែល ១២២នាក់បានព្យាបាលជាសះស្បើយ និងមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕  
  • អ្នកនាំពាក្យក្រសួងការពារជាតិ ប្រតិកម្មទៅនឹងការរិះគន់របស់ក្រុមឧទ្ទាមក្រៅច្បាប់ចំពោះការបំពាក់មេដាយជូនក្រុមវេជ្ជសាស្រ្តចិន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ចេញប្រតិកម្មទៅនឹងការរិះគន់ ចំពោះការបំពាក់មេដាយជូនក្រុមវេជ្ជសាស្រ្តចិនដែលបានជួយដល់កម្ពុជាក្នុងការព្យាបាលនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ដែលជាជំងឺសាកលមួយដែលប្រទេសនានាលើពិភព លោកកំពុងរងនូវផលប៉ះពាល់។   នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបង្ហាញការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះការរិះគន់ដោយគ្មានសតិសម្ប ជញ្ញៈរបស់ក្រុមឧទ្ទាមក្រៅច្បាប់មួយចំនួន ដែលបានវាយ ប្រហារមកលើកិច្ចការមនុស្សធម៌ របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយសដោយ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យ ឯករាជ្យ ជូនដល់ មន្ត្រីយោធាជំនាញវេជ្ជ សាស្ត្រ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។   អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ការរិះគន់នេះ មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃស្ថានភាពដែលកម្ពុជា ក៏ដូ ចជាប្រទេស នៅលើពិភពលោក បាននិងកំពុងប្រឈម មុខនឹងការរីករាលដាលឆ្លងជំងឺកូវីដ១៩ រាប់លាននាក់ និងមានមនុស្សស្លាប់រាប់សែននាក់។ ដូចនេះ ការទទួលជំនួយជាសម្ភារៈពេទ្យ ដើម្បីទប់ស្កាត់ ប្រឆាំងជំងឺកូវីដ១៩ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ និងក៏បង្ហាញនូវកិច្ចសហប្រ […]
  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគនៅឈានជាតិព្រះមុនីវង្សបូកគោដែលមានទុនវិនិយោគប្រមាណ២១ លានដុល្លារ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) របស់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២១,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៧០កន្លែង។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)