ថ្ងៃ សៅរ៍ ទី២៤ ខែ តុលា ឆ្នាំ២០២៥

 ព័ត៌មានថ្មី   
  • ឯកឧត្តម គន់ គីម ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដាននិងសង្គ្រោះស្រូវប្រាំងដែលខ្វះខាតទឹកឱ្យអស់ពីលទ្ធភាព (កំពង់ធំ)÷ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដូច្នេះនៅក្នុងឱកាសដែលលោក អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់កសិករដែលខ្វះទឹកស្រោចស្រព និងខូចខាតជាង៣០០ហិចតា ស្ថិតក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា អាជ្ញាធរគ្រប់មូលដ្ឋានត្រូវធ្វើការតាមដាន និងបូមទឹកស្រោចស្រពសង្គ្រោះស្រែស្រូវកសិករឱ្យបានទាន់ ពេលវេលានៅពេលដែលមានប្រភពទឹកស្រោចសព្វគ្រប់គ្រាន់ ដើម្បីសង្គ្រោះនិងបង្កើនទិន្នផលស្រូវកសិករថែមទៀត ហើយមិនត្រូវឱ្យស្រែកសិករណាម្នាក់រងខូចខាតដែលមានប្រភពទឹកហើយអាជ្ញាធរពុំបានដឹងឬមិនបានជួយបូមសង្គ្រោះនោះឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ពិតជាមានការសោកស្ដាយយ៉ាងខ្លាំងជាមួយប្រជាកសិករ ៤ភូមិនៅក្នុងឃុំសំព្រោជដែលមានស្រែសរុបជាង៣០០ហិចតា ដែលកំពុងខ្វះខាតទឹកស្រោច ស្រពហើយពុំមានប្រភពទឹកក្នុងការបូមសង្គ្រោះឱ្យបានទាន់ ពេលវេលាដែល ប្រឈមនឹងការខូចខាតឬស្វិតស្រពោនពុំទទួលបានផល ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពពួកគាត់យ៉ាងខ្លាំង។ លើសពីនេះឯកឧត្តម បានណែនាំដល់អាជ្ញាធរភូមិ/ឃុំ/ស្រុក ត្រូវបង្កើតគណៈកម្មការចម្រុះក្នុងការគ្រប់គ្រងអាងទឹកនិងធ្វើការណែនាំដល់ម្ចាស់អាងស្តុកទឹកទាំងអស់ត្រូវទុកអាងសម្រាប់ស្តុកទឹកនិងបញ្ឈប់ការធ្វើស្រូវប្រាំងនៅក្នុងអាងដែលជាហេតុនាំឱ្យខ្វះខាតទឹកក្នុងការដាក់ស្រោចស្រែស្រូវយ៉ាងច្រើនថែមទៀត។ លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសន្យានឹងផ្ដល់ពូជដល់កសិករទាំង៤ភូមិ សម្រាប់ព្រោះស្ដារឡើងវិញនៅពេលដែលមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាកសិករបានឡើងវិញ។ សូមបញ្ជាក់ថា ប្រជាកសិករខាងលើមាន៤ភូមិគឺ ភូមិពៃចំបក់ខ្ពស់ ដូនល្អ អូររំចេក ដែលសរុបមានស្រែ៣៤០ហិចតា ដែលទើបមានអាយុ កាល៦០ថ្ងៃ ហើយមានគ្រួសារសរុប២២៣គ្រួសារផងដែរ៕ ដោយសំនៀង
  • រដ្ឋមន្ត្រី ឌិត ទីណា លើកទឹកចិត្តដល់សហគមន៍ និងម្ចាស់ចំការ មៀនប៉ៃលិន ត្រូវសហការ និងត្រូវធ្វេីកិច្ចសន្យាថ្មីជាមួយគ្នាឱ្យមានតម្លាភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានលើកទឹកចិត្តដល់សហគមន៍ និងម្ចាស់ចំការ មៀនប៉ៃលិន ត្រូវសហការ និងត្រូវធ្វេីកិច្ចសន្យាថ្មីជាមួយគ្នាឱ្យមានតម្លាភាព គោរពតាមលក្ខខណ្ឌនៃកិច្ចសន្យារួមគ្នា និងស្របតាមស្តង់ដារដែលបានកំណត់ ប្រកប ដោយប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសអញ្ជើញជួបសំណេះ សំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន សហគមន៍ ម្ចាស់ចំការ និងកសិករផលិតមៀនប៉ៃលិន នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱកាស បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់ បន្ថយថ្លៃដើមផលិត និងការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំ មានផែនការផលិត កម្មច្បាស់លាស់ អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរ ភាព។ ម្ចាស់ក្រុមហ៊ុនពេជ្រចិន្តា ហ្វ្រ៊ូត ប្រូដាក់សិន ភីអេហ្វភី […]
  • លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) ទទួលស្គាល់កំហុស និងយល់ព្រមសុំទោសជាសាធារណៈ ចំពោះការនិយាយធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក បើតាមការផ្សាយរបស់ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថាលោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រមសុំទោសជាសាធារណៈ និងផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និងឈប់ប្រើប្រាស់ក្រណាត់មសំពត់ពានា។ លោក ថង ប៊ុមថេង ក៏ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយប៉ះពាល់កន្លងមកចេញពីបណ្តាញសង្គមផងដែរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម។ ការសម្រេចនេះធ្វើឡើងក្រោយពីលោក ថង ប៊ុនថេង(សក្ខី ភគវ័ន) និង តំណាងសមាគមទេវ សក្ខី ភគវន្ត បានចូលប្រជុំដោះស្រាយនៅក្រសួង ធម្មការនិងសាសនា នារសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួង ធម្មការនិងសាសនា ដោយមានការចូលរួមពីតំណាងក្រសួង មហាផ្ទៃ និងក្រសួងយុត្តិធម៌។ កាលពីថ្ងៃទី២៣ ខែមករា ប្រធានសមាគមទេវ សក្ខី ភគវន្ត បានតាំងខ្លួនជា សាស្តា សក្ខី ភគវន្ត បាននិយាយបកស្រាយបំភាន់ប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះសង្ឃថាជា បុគ្គលកំពុងពេញ កម្លាំង […]
  • រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការជាផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេ ជំហានដំបូង នៅថ្ងៃទី០១ កុម្ភៈ ភ្នំពេញ៖ ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១ កុម្ភៈ ២០២៥ខាងមុខនេះ ដោយចាប់ផ្តើមនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នេះបើតាមការបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍន ភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)ខាងលើនេះ នារសៀលថ្ងៃទី២៩ មករាឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយ មានការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងអាជ្ញាធរពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍ថា៖ ផ្លូវថ្មើជើងនេះ យើងមានគម្រោងយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម្លេះ ដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។ ប៉ុន្តែបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានជំរុញ ការងារឱ្យផ្លូវថ្មើរជើងនេះ ដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។ ឯកឧត្ដម ឃួង ស្រេងបានបញ្ជាក់ថា៖ គម្រោងនេះត្រូវតែចេញ ដំណើរការ នៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយជាជំហានដំបូងយើងបើកផ្លូវ ថ្មើរជើងនេះ […]
  • គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល- កោះកុង) សម្រេចបានជាង៨២% ហើយ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ដែលមានប្រវែង១៤៨គីឡូម៉ែត្រសម្រេចលទ្ធផល៨២,០៣ភាគរយហើយ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅលើបណ្តាញសង្គមថា គ្រប់កំណាត់នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ការដ្ឋានកំពុងមមាញឹកខ្លាំងលើការងារអ៊ុត AC។ ការសម្រុកខ្លាំងលើសកម្មភាពការងារនេះ ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។ អ្នកនាំពាក្យក្រសួងសាធារណការបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសចំណុចឡើងទួល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងជួយកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។ សូមជម្រាបថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ក្រសួងក៏អរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលបានយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងដំណើរការតែមមារញឹកនារដូវប្រាំងនេះ៕
  • ឯកឧត្តម ប៉ែន បូណា៖ យុវជនត្រូវហាត់ពុតលត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែ និងមានប្រយោជន៍ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនត្រូវហាត់ពុតលត់ដំខ្លួនជាមួយការងារ ដោយមិនត្រូវរុញរាក្នុងការធ្វើការងារលំបាកៗឡើយ ហើយត្រូវរៀនសូត្រពីការងារជាប្រចាំ។ ធ្វើបែបនេះទើបក្លាយខ្លួនជាមនុស្សពូកែនិងមាន ប្រយោជន៍សម្រាប់គ្រួសារនិងសង្គម។ ឯកឧត្តមបន្តថា ក្នុងវ័យនេះ ក្មួយៗត្រូវខិតខំធ្វើការងារលំបាកៗឱ្យបានច្រើន ដោយមិនត្អូញត្អែរ មិនមើលបំណាំគ្នា និងមិនខ្លាចនឿយហត់ទើបក្លាយជាមូលធនមនុស្សសម្រាប់ជាតិ។ បើតាមឯកឧត្តម ប៉ែន បូណា លើពិភពលោកយើងនេះ គ្មានការងារណាស្រួលហើយបានប្រាក់ខែច្រើននោះទេ ដូច្នេះយុវជនកុំទម្លាប់ធ្វើការងារតិច តែត្រូវមានទម្លាប់ធ្វើការងារច្រើន ហើយសប្បាយចិត្ក រីករាយជាមួយការងារដែលខ្លួនកំពុងធ្វើ ទើបទទួលបានសមិទ្ធផលល្អសម្រាប់ខ្លួនឯងនាពេលអនាគត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា នៅពេលដែលអ្នកធ្វើការងារច្រើនជាងគេ មិនត្រូវគិតថា ហេតុអ្វីខ្លួនខិតខំធ្វើការច្រើនជាងគេ ហើយទទួលបានប្រាក់ខែដូចគេដែលធ្វើការតិចជាងនោះឡើយ ព្រោះនេះជាគំនិតមិនជឿនលឿន និងរារាំងការលូតលាស់ និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង។ ផ្ទុយទៅវិញ ក្មួយៗត្រូវគិតថា យើងមានការងារធ្វើច្រើន មាន ន័យថា យើងជាមនុស្សមានប្រយោជន៍ និងមានសមត្ថភាពទើបថ្នាក់ដឹកនាំប្រគល់ការងារឲ្យច្រើន។ នេះជាអ្វីដែលយើងត្រូវសប្បាយចិត្ត ពីព្រោះកន្លែងធ្វើការណាក៏ដោយ ក៏គេត្រូវការមនុស្សដែលមានប្រយោជន៍ដែរ។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះ បណ្តាលផ្ទៃក្នុងស្ដីពី «ជំនាញសម្របសម្រួលកម្មវិធី» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ […]
  • រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តឱ្យកសិករ ចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តឱ្យកសិករ ចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួត ពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកបារាយណ៍ ខេត្ត កំពង់ធំ។ ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រេីនក្នុងការកាត់បន្ថយថ្លៃដេីមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនេីបនេះ ទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្មតាមរយៈមន្រ្តីកសិកម្មឃុំ និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម ប្រការសំខាន់ត្រូវមានការសហការរួមគ្នា កសាងទំនុកចិត្តជាមួយគ្នា គោរពច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។ ដោយយល់ឃេីញពីផលប្រយោជន៍យូរអង្វែង ប្រជា កសិករផលិតស្រូវ បានឯកភាពរួមគ្នាក្នុងការបង្កេីតសហគមន៍កសិកម្មទំនេីបនេះឡេីង និងស្នេីសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចងក្រងច្បាប់ដេីម្បីចុះបញ្ជី ព្រមទាំងងាកមកដាំពូជស្រូវសែនក្រអូបដែលមាន ៥០០ហិកតាស្រាប់ និងបន្តពង្រីកសក្តានុពលនៃពូជក្នុងស្រុកនេះចំនួន ៣ ១៥៨ ហិកតានារដូវក្រោយក្នុងខែមេសានេះ ជាមួយនឹងកិច្ចសន្យាផលិតកម្ម និងមានតម្លៃទីផ្សារខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី […]
  • អ្នកនាំពាក្យក្រសួងបរិស្ថាន÷ សន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់” ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៦៨ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។ – ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តប៉ៃលិន គុណភាពខ្យល់ ល្អណាស់ មានពណ៌ខៀវ។ – ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកែប គុណភាពខ្យល់ល្អ មានពណ៌បៃតង។ – […]
  • ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្តម សេង សិលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងគណៈអភិបាល ក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្តជាច្រើននាក់។ ឯកឧត្តម សេង សិលា បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់ ដើម្បីពង្រឹងការត្រួតពិនិត្យគុណភាពខ្យល់សាធារណៈ ដែលផ្តល់ប្រយោជន៍ដល់សុខភាព និងសោភ័ណភាពទីក្រុង ទីប្រជុំជន។ ឯកឧត្តមបានបន្ថែមថារដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសការពង្រឹងសេវាប្រមូលសំរាម នៅតាមទីក្រុង និងទីប្រជុំជន ឱ្យបានល្អ ជំរុញការអប់រំ និងផ្សព្វផ្សាការអនុវត្តវិធានការកាត់បន្ថយការបោះចោលសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ ដែលជាប្រភពបំពុលដល់បរិយាកាសផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេស ការអនុវត្ត របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាមានសារៈសំខាន់ […]
  • គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ក្នុងស្ទឹងសែន ក្នុងខេត្តព្រះវិ ហារ និងខេត្តកំពង់ធំ សម្រេចបានលទ្ធផលប្រមាណ៤៨% គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨%។ គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករ រួមមាន៖ ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់ គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំ ថ្ងៃ។ ផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១.៣២៣ ហិកតា បង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥ ភាគរយ និងអាចបង្កើនទិន្នផល ១៨៣.៨០០ តោន/ប្រចាំឆ្នាំ។ ការងារសំណង់សំខាន់នៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០.០ម៉ែត្រ ខ្នងទំនប់ទំហំ […]
  • ទេសរដ្ឋមន្រ្តី លី ធុជ ៖ វិស័យសកម្មភាពមីន បាននឹងកំពុងរួមចំណែកក្នុងការលើកកម្ពស់ និងកសាងនូវទំនាក់ទំនងអន្តរជាតិ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។ លោកស្រី ប៊ុត រតនា បានសម្តែងការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការសម្រេចបាននូវសមិទ្ធផលសកម្មភាពមីន នាពេលកន្លងមក និងបានថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់ ARMAC ។ លោកស្រី ប៊ុត រតនា បានស្នើសុំឱ្យអាជ្ញាធរមីនបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ ARMAC។ ឯកឧត្តមបណ្ឌិត លី ធុជ បានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់មជ្ឈ មណ្ឌល ARMAC រយៈពេលជាង ៨ឆ្នាំ មកនេះ ចាប់តាំងពីការបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ២០១៦ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០១២ ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ត្រូវបានទទួលការអបអរសាទរ និងគាំទ្រពីបណ្តាប្រមុខរដ្ឋ […]
  • ដឹងពីការងារ ជំទប់ ចៅសង្កាត់រង និងសមាជិកឃុំ សង្កាត់ ជំទប់ ឬចៅសង្កាត់រងជាជំនួយការរបស់មេឃុំ ចៅសង្កាត់ក្នុងការអនុវត្តភារកិច្ចដែលមេឃុំ ចៅសង្កាត់ប្រគល់ឱ្យនិងជំនួសមេឃុំ ចៅសង្កាត់ទៅតាមឋានានុក្រមនៃជំទប់ ចៅ សង្កាត់រង ទី១ និងទី២ នៅពេលដែលមេឃុំ ចៅសង្កាត់អវត្តមាន។ នេះបើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០០១។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ជំទប់ទី ១ ឬចៅសង្កាត់រងទី១ មានភារកិច្ចជួយមេឃុំ ចៅសង្កាត់លើកិច្ចការ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទី ក្នុងករណីដែលមេឃុំ ចៅសង្កាត់អវត្តមាន ព្រមទាំងបំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់មេឃុំ ចៅសង្កាត់។ ដោយចំពោះជំទប់ទី២ ចៅសង្កាត់រងទី២ លោកបណ្ឌិតបន្ដថា មានភារកិច្ចជួយមេឃុំ ចៅសង្កាត់លើការងារផ្នែករដ្ឋបាល សេវាសង្គមកិច្ច សេវាសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈបំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទី ក្នុងករណីដែលមេឃុំ ចៅសង្កាត់និងជំទប់ទី១ ចៅសង្កាត់រងទី១អវត្តមាន ព្រមទាំងបំពេញភារកិច្ចមួយចំនួនទៀតទៅតាមការប្រគល់របស់មេឃុំ ចៅសង្កាត់។ ផ្អែកតាមច្បាប់ដដែល សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានតួនាទីដ៏សំខាន់ក្នុងការធានាថាសហគមន៍មានការរីកចម្រើន និងមានសន្តិភាព ដោយផ្អែកលើសេវាដែលមានគុណភាព និងការចូលរួមសកម្មពីសំណាក់ប្រជាពលរដ្ឋ […]
  • សមត្ថកិច្ច ស្រាវជ្រាវ និងបង្រ្កាបបទល្មើសក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានបានធ្វើការស្រាវ ជ្រាវ និងបង្រ្កាបបទល្មើសក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ចំនួន២បណ្តឹងផ្សេងគ្នា សរុបជាទឹកប្រាក់ប្រមាណ ៦,៥០០ដុល្លា និង២លានរៀល។ដោយមានការសម្របសម្រួលពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន០១រូប ឈ្មោះ ស.ស.ផ.ន ភេទស្រី ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល ជាអ្នកផ្ដល់ទីកន្លែង និងមធ្យោបាយគណនីធនាគាររបស់ខ្លួនឱ្យបក្ខពួក ធ្វើសកម្មភាពបានសម្រេចផល។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រយ័ត្នពីជន ឬក្រុមដែលមិនស្គាល់អត្តសញ្ញាណ បន្លំជាស្ថាប័នផ្សេងៗ ដើម្បីបោកបញ្ឆោតអោយផ្តល់ពត៌មានផ្ទាល់ខ្លួន ដែលឈានទៅដល់ការគ្រប់គ្រងគណនីធនាគារ និងផ្ទេរប្រាក់ចេញដោយមិនដឹងខ្លួន និងសូមកុំអោយអ្នកដទៃប្រើប្រាស់ ឬខ្ចីគណនីធនាគារផ្ទាល់ខ្លួន ដើម្បីធ្វើសកម្មភាព និងទទួលប្រាក់ដែលមិនមានប្រភពច្បាស់លាស់ចូល ហើយស្នើសុំដកជាសាច់ប្រាក់សុទ្ធ វាគឺជាការប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
  • ឯកឧត្តម ប៉ែន បូណា៖ «ប្រពៃណីបម្រើប្រជាពលរដ្ឋតជំនាន់របស់គណបក្សប្រជាជនកម្ពុជា» «ប្រជាពលរដ្ឋជាម្ចាស់ ចំណែកឯមន្ត្រីគឺជាអ្នកបម្រើ» នេះគឺជាទស្សនវិជ្ជានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលស្របទៅនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សុទ្ធតែធ្លាប់បានក្រើនរម្លឹកជារឿយៗដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ដើម្បីកុំឱ្យពួកគេភ្លេចតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ។ មិនត្រឹមតែក្រើនរម្លឹកមន្ត្រីក្រោមឱវាទប៉ុណ្ណោះទេ ប៉ុន្តែ អតីតប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាប្រមុខដឹកនាំបច្ចុប្បន្ន សុទ្ធតែបានបង្ហាញគំរូជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងសកម្មក្លៀវក្លាបំផុត។ «ទីណាមានទុក្ខ មានមុខសម្តេចតេជោ» នេះគឺជាសារដ៏មានអត្ថន័យមួយឃ្លាទៀតដែលសម្តេចអតីតនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងនិងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ មើលចុះ ចាប់តាំងពីការតស៊ូរំដោះជាតិដោយប្រើជីវិតរបស់ខ្លួនជាដើមទុន និងដំណើរស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ រហូតដល់កសាងបាននូវប្រវត្តិសាស្ត្រថ្មីមួយជូនប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន ជីវិតសម្តេចតេជោ ហ៊ុន សែន បានផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរជានិច្ច មិនដែលដាច់ជាពិសេសក្នុងគ្រាលំបាក។ ជាក់ស្តែង ពេលពលរដ្ឋជួបគ្រោះ អាសន្នដូចជាទឹកជំនន់ ឬជួបប្រទះគ្រោះថ្នាក់ផ្សេងៗទៀតជាយថាហេតុ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីពាក់ព័ន្ធតែងតែមានវត្តមានជានិច្ចដើម្បីដោះស្រាយការលំបាកជូនពួកគេ។ ក្រៅពីនោះ សម្តេចតែងឆ្លៀតពេលជួបសំណេះ សំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាប្រចាំដោយទឹកចិត្តអាណិតស្រឡាញ់អស់ពីបេះដូង។ បច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជាភរិយា បានបន្តប្រពៃណីដឹកនាំដ៏ល្អនេះដដែលដោយផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្តែង ក្នុងរយៈ ពេលជាងមួយឆ្នាំដំបូងនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី និងភរិយា បានចំណាយពេលវេលាជួបជាមួយពលរដ្ឋនៅគ្រប់ទិសទី។ កម្មករ កសិករ អាជីវករ […]
  • សមាគមនិយោជក ក្រុមហ៊ុនឯកជន៖ ការដាក់ឱ្យប្រើប្រាស់ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ (ភ្នំពេញ)៖ សមាគមនិយោជក ក្រុមហ៊ុនឯកជន និងសាធារណ ជន បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈ ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាការធ្វើទំនើបកម្ម (digitalization) សេវាសាធារណៈរបស់រដ្ឋ ឱ្យកាន់តែកៀកសាធារណជន យុវជន អំពីឱកាសការងារ និងការដាក់ពាក្យរកការងារធ្វើនៅតាមក្រុមហ៊ុនឯកជននានា ក៏ដូចជាការប្រើប្រាស់សេវាផ្សេងៗទៀតរបស់ក្រសួងការងារដែលបានបញ្ចូលក្នុង បញ្ជរសេវាសាធារណៈ។ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់សាធារណៈជននៅដើមឆ្នាំ២០២៥ នេះ។ អគ្គលេខាធិការរង TAFTAC មើលឃើញថា បញ្ជរសេវាសាធារណៈចល័តនេះ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈថ្មីមួយទៀតរបស់ក្រសួងការងារសម្រាប់ពលរដ្ឋ បន្ថែមពីការធ្វើទំនើបកម្មលើសេវាសាធារណៈរបស់ក្រសួងផ្សេងៗទៀតកន្លងមក។ ការធ្វើទំនើបកម្មលើបញ្ជរសេវាសាធារណៈចល័តនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់សេវា (ពលរដ្ឋ) និងអ្នកផ្តល់សេវានៅក្បែរគ្នា ផ្តល់ភាពងាយស្រួលលើការផ្តល់សេវាសាធារណៈបានពេញលេញ និងនៅគ្រប់ទីកន្លែង។ ដោយឡែក លោកស្រី ឈាង សោភា ប្រធាននាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគា កាណាឌីយ៉ា […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)