ថ្ងៃ ពុធ ទី២២ ខែ ឧសភា ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • ឯកឧត្តមអភិសន្តិបណ្ឌិត និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធ ហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែង នៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ … សហព័ន្ធស្វីស៖ ឈានចូលថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ពោលគឺនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤ នេះ ត្រូវនឹងពេលរសៀលម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ស្ដាប់បទបង្ហាញចំនួនពីរ គឺ«របៀបរបបដំណើរការពហុកម្រិត នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» និង «ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់»។ បទបង្ហាញស្ដីពី «របៀបរបបដំណើរការពហុកម្រិត នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» បានប្រព្រឹត្តទៅនៅក្រសួងហិរញ្ញវត្ថុ នៃសហព័ន្ធស្វីស។ ផ្អែកលើប្រធានបទនេះ ឯកឧត្តម Peter Schwendener ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង ហិរញ្ញវត្ថុ សហព័ន្ធស្វីស បានពន្យល់អំពីប្រព័ន្ធពន្ធដារនិងការគ្រប់គ្រងដោយឯករាជ្យនៅកម្រិតថ្នាក់ទី៣ ការថ្លឹងថ្លែងចំពោះការផ្ដល់ហិរញ្ញវត្ថុស្មើគ្នានៅគ្រប់ថ្នាក់ ប្រព័ន្ធសមភាពហិរញ្ញវត្ថុ ផលប្រយោជន៍ និងបញ្ហាប្រឈម។ ចំណែកបទបង្ហាញស្តីពី«ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់» បានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារBern ទីក្រុងBern។ ពាក់ព័ន្ធប្រធានបទនេះ លោកស្រីបណ្ឌិត Erika Schlappi និងលោកស្រី Eva Schamassmann បានបញ្ជាក់អំពីមធ្យោបាយនៃការចូលរួមរបស់សង្គមសុីវិលនៅក្នុងយន្តការលទ្ធិប្រជាធិប តេយ្យដោយផ្ទាល់ លទ្ធភាពរបស់អង្គការសង្គមសុីវិលក្នុងការបញ្ចុះបញ្ចូលទស្សនៈរបស់ខ្លួន និងបញ្ហាប្រឈម។ […]
  • ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកម៉ាឡេស៊ី បុកគ្នានៅកណ្តាលអាកាស បណ្តាលអោយនាវិកស្លាប់ចំនួន១០នាក់ កូឡាឡាំពួរ៖ ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកម៉ាឡេស៊ីពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាស អំឡុងពេលហាត់សមសម្រាប់ព្យុហយាត្រាកងទ័ពជើងទឹកកាលពីថ្ងៃអង្គារ ដោយបានសម្លាប់សមាជិកនាវិកទាំង ១០នាក់នៅលើយន្តហោះ។ កងទ័ពជើងទឹកបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅឯមូលដ្ឋានទ័ពជើងទឹក Lumut ក្នុងរដ្ឋ Perak ភាគខាងលិច នៅម៉ោង ៩:៣២ព្រឹក ម៉ោងក្នុងស្រុក។ កងទ័ពជើងទឹកបាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជាក់ថា ស្លាប់នៅកន្លែងកើតហេតុ ហើយបានបញ្ជូនទៅមន្ទីរពេទ្យយោធាមូលដ្ឋានទ័ពជើងទឹក Lumut ដើម្បីកំណត់អត្តសញ្ញាណ។ រដ្ឋមន្ត្រីការពារជាតិលោក Mohamed Khaled Nordin បាននិយាយថា យន្តហោះដែលជាឧទ្ធម្ភាគចក្រប្រតិបត្តិការដែនសមុទ្រ និងយន្តហោះចម្បាំង Fennec កំពុងហាត់សមសម្រាប់ព្យុហយាត្រាអបអរសាទរខួបលើកទី៩០ នៃកងនាវាចរម៉ាឡេស៊ី ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍។ លោកបានប្រាប់អ្នកយកព័ត៌មានថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់សមាជិកនាវិកដែលត្រូវបានសម្លាប់ ដែលសុទ្ធតែមានអាយុក្រោម ៤០ឆ្នាំ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • កូរ៉េខាងជើងបានសាកល្បងប្រព័ន្ធបញ្ជា និងគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី កូរ៉េខាងជើងអះអាងថា ខ្លួនបានសាកល្បងប្រព័ន្ធបញ្ជា និងគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីកាលពីថ្ងៃច័ន្ទ ជាមួយនឹងការបាញ់មីស៊ីល ដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរក្លែងបន្លំពីអង្គភាពបាញ់គ្រាប់រ៉ុក្កែតជាច្រើន។ មេដឹកនាំគីម ជុងអ៊ុន បានដឹកនាំសមយុទ្ធ ដែលក្លែងធ្វើការវាយប្រហារតបតដោយនុយក្លេអ៊ែរ បន្ទាប់ពីអ្វីដែលខ្លួនបានអះអាងថា គឺជាសមយុទ្ធកងទ័ពអាកាសរួមគ្នាប្រចាំឆ្នាំ “បង្កហេតុ និងឈ្លានពានខ្លាំង” ធ្វើឡើងដោយកងទ័ព អាកាស។ សមយុទ្ធនេះបានជួយរៀបចំកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងសម្រាប់ “បេសកកម្មដ៏សំខាន់របស់ពួកគេក្នុងការរារាំងសង្រ្គាម និងទទួលយកគំនិតផ្តួចផ្តើមនៅក្នុងសង្រ្គាម។ របបលោក គីម បានសាកល្បងអាវុធជាបន្តបន្ទាប់ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ មានទាំងយានហោះលឿនជាងសំឡេង អាចផ្ទុកក្បាលគ្រាប់ឆ្លងកាត់ការការពារដែនអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និង មីស៊ីលផ្លោងអន្តរទ្វីប ដែលអាចទៅដល់ដីគោករបស់អាមេរិក។ ទន្ទឹមនឹងនេះ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានធ្វើសមយុទ្ធយោធាជាញឹកញាប់រៀងៗខ្លួន ដែលចុងក្រោយបំផុតគឺការហ្វឹកហ្វឺនហោះហើរកូរ៉េ ២០២៤ រយៈពេលពីរសប្តាហ៍ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១២ ខែមេសា៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • គ្រោះរញ្ជួយដី ៦,៣ រ៉ិចទ័របន្តវាយប្រហារកោះតៃវ៉ាន់ ក្រោយគ្រោះរញ្ជួយដី ៧,៣ រ៉ិចទ័រកាលពីថ្ងៃទី៣ ខែមេសា តៃវ៉ាន់៖ រដ្ឋបាលឧតុនិយមរបស់កោះតៃវ៉ាន់ បានរាយការណ៍ថា គ្រោះរញ្ជួយដីជាង ៨០ លើកនៅក្នុងកម្រិតរំញ័រ ៦,៣ តាមរង្វាស់រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់ កាលពីយប់ថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារ ដោយស្ថានភាពរំញ័រមួយចំនួនបានកើតឡើងនៅក្នុងរដ្ឋធានីតៃប៉ិថែមទៀតផង។ នៅក្នុងវីដេអូ ក៏បានបង្ហាញអំពីទិដ្ឋភាពរញ្ជួយដីជាថ្មីនៅលើទីតាំងអគារដែលខូចខាតស្រាប់ក្នុងទីក្រុងហួលៀន (Hualien) ក្រោយទទួលរងគ្រោះរញ្ជួយដីកាលពីថ្ងៃទី៣ ខែមេសា។ គ្រោះរញ្ជួយដីលើកនេះ បានកើតឡើងនៅក្នុងតំបន់ជនបទស្ថិតនៅភាគខាងកើតទីក្រុងហួលៀន (Hualien) ជាកន្លែងដែលធ្លាប់រងគ្រោះរញ្ជួយដីក្នុងកម្រិត ៧,៣ រ៉ិចទ័រ កាលពីថ្ងៃទី ៣ ខែមេសាដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់នាពេលនោះ។ ចាប់តាំងពីពេលនោះមកតៃវ៉ាន់ប្រឈមគ្រោះរញ្ជួយរាប់រយលើកផងដែរ។នៅព្រឹកថ្ងៃអង្គារនេះ នាយក ដ្ឋានផ្នែកពន្លត់អគ្គីភ័យក្នុងទីក្រុងហួលៀន (Hualien) បានបញ្ជាក់ថា សណ្ឋាគារដែលរងការខូចខាតស្រាប់កាលពីថ្ងៃទី ៣ ខែមេសា មិនមានដំណើរការឡើយ រហូតដល់ពេលកើតមានគ្រោះរញ្ជួយដីជាថ្មី។ ជុំវិញគ្រោះរញ្ជួយដីលើកនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយដែលបញ្ជាក់ថាមានអ្នកស្លាប់ ឬរងរបួសនៅឡើយទេ ៕
  • ប៉ូលីសអាល្លឺម៉ង់ ចាប់ខ្លួនមនុស្ស ៣នាក់សង្ស័យ ពាក់ព័ន្ធនឹងករណីធ្វើចារកម្ម ឲ្យចិន សារព័ត៌មានWOIN News នៅថ្ងៃទី២៣ ខែមេសានេះ បានឲ្យដឹងថា ប៉ូលិសអាល្លឺម៉ង់ បានចាប់ឃុំខ្លួនមនុស្ស៣នាក់ដោយសង្ស័យថាធ្វើចារកម្ម និងផ្ទេរព័ត៌មានសម្ងាត់អំពីបច្ចេកវិទ្យាទៅឲ្យរដ្ឋាភិបាលចិន។ រដ្ឋអាជ្ញាបានឲ្យដឹងថា ពលរដ្ឋអាល្លឺម៉ង់ទាំងបីនាក់ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់ឲ្យចិនតាំងពីមុនខែមិថុនា ឆ្នាំ២០២២ មកម្ល៉េះ។ យោងតាមការអនុវត្តច្បាប់របស់អាល្លឺម៉ង់ គឺប៉ូលិសមិនទាន់មានសិទ្ធិបង្ហាញឈ្មោះពេញរបស់ជនសង្ស័យទៅកាន់សាធារណជនឡើយ។ ម្នាក់ក្នុងចំណោមជនសង្ស័យត្រូវបានកំណត់អត្ត សញ្ញាណមានឈ្មោះ Thomas R. រងការចោទប្រកាន់ពីបទធ្វើជាភ្នាក់ងាក្រសួងសន្តិសុខរបស់ប្រទេសចិន និងបានទិញព័ត៌មានស្តីពីបច្ចេកវិទ្យាច្នៃប្រឌិតរបស់យោធានៅប្រទេសអាល្លឺម៉ង់ ។ ចំណែក ២ នាក់ទៀតមាន Herwig F. និង Ina. F ជាប្តីប្រពន្ធនឹងគ្នា និងជាម្ចាស់ក្រុមហ៊ុនមួយកន្លែងនៅទីក្រុង Duesseldorf ដែលធ្លាប់ទាក់ទង និងធ្វើការជាមួយអ្នកស្រាវ ជ្រាវអាល្លឺម៉ង់។ ប្ដីប្រពន្ធមួយគូនេះរងការចោទប្រកាន់ថាបានបង្កើតកិច្ចព្រម ព្រៀងផ្ទេរការស្រាវជ្រាវជាមួយសាកលវិទ្យាល័យមួយរបស់អាល្លឺម៉ង់ ដែលជាជំហានដំបូងក្នុងការបង្កើតកម្មវិធីសិក្សាជាមួយដៃគូចិនស្តីពីបច្ចេកវិទ្យាម៉ាស៊ីនកប៉ាល់ រួមទាំងម៉ាស៊ីននាវា ចម្បាំងផងដែរ ខណៈអ្នកគ្រប់គ្រងរបស់ Thomas R គឺជាដៃគូចិន ហើយគម្រោងនេះទៀតសោតក៏ត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលចិនផងដែរ។ អាឡឺម៉ង់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់រាល់សកម្មភាពចារកម្មតាមប្រព័ន្ធឌីជីថល និងសកម្មភាពបំផ្លិចបំផ្លាញដោយចារកម្មសម្ងាត់របស់ចិន បើទោះបីជាសកម្មភាពទាំងនោះមិនបង្កហានិភ័យខ្លាំងដល់ប្រទេសជាតិក៏ដោយ ៕
  • ប្រធានរដ្ឋឡាវ លើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា ដំណើរទស្សន កិច្ចនាពេលនេះពិតជាមានអត្ថន័យ និងជាកម្លាំងចលករដ៏សំខាន់ រួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកចំណង មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ជាពិសេសជំរុញបន្ថែមទៀតដល់ការលើក កម្ពស់កម្រិតទំនាក់ទំនងឱ្យទៅ “ភាពជាដៃគូយុទ្ធសាស្រ្ត យូរអង្វែង និងគ្រប់ជ្រុងជ្រោយ” ដែលនឹងនាំមកនូវផលប្រយោជន៌រួមជូនប្រទេស និងប្រជាជនទាំងសងខាង។ សម្តេចរដ្ឋ សភាធិបតី គាំទ្រ និងអបអរសាទរចំពោះជោគជ័យនាពេលថ្មីៗក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមីនា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពចុះកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាចំនួន ៧ លើវិស័យសំខាន់ៗ ក្នុងនោះមានវិស័យថាមពល ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ សន្តិសុខ ការពារជាតិ និងការបង្រ្កាបការជួញដូរគ្រឿងញៀននិងមនុស្សឆ្លងកាត់ព្រំដែន ជាដើម។ ឯកឧត្ដម ថងលុន […]
  • NEA នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតជិត៨០០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ១៣ សម្រាប់ផ្តល់ជូនយុវជន វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុន និងស្ថាប័នធំៗទាំង១៣ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះរួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន […]
  • ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារអំណោយដ៏ថ្លៃថ្លា ជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេ នីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នឹងបាននាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងបន្ទាយ មានជីវភាពលំបាកខ្វះខាត ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និងបានបញ្ជាក់អំពីការប្រើប្រាស់កម្លាំងសហការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលកន្លងទៅ និងបានរៀបចំត្រៀមបម្រុងកម្លាំង និងមធ្យោ បាយគ្រប់គ្រាន់ សម្រាប់អន្តរាគមន៍ដោះស្រាយសភាពការណ៍ផ្សេងៗ តាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តការចូលរួមសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដីក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ក្នុងភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ។ ជាមួយនេះដែរ […]
  • ទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីជី ដើម្បីស្វែងរកគាំទ្រក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញាអូតាវ៉ា (បាងកក, ថៃ) ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោក ជំទាវ Lenora Qereqeretabua អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីជី ដើម្បីស្វែងរកការគាំទ្រក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភព លោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីគោលដៅអាទិភាពចំនួន ០៣ របស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ រួមមាន ការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កិច្ចការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។ ក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កម្ពុជា កំពុងស្វែងរកគាំទ្រ និងកៀរគរបណ្ដាប្រទេសដែលពុំទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា ឱ្យចូលរួមជារដ្ឋភាគី ក្នុងនោះមានប្រទេសចំនួន ០៣ រួមមាន តុងហ្កា ម៉ាក្រូណេស៊ី និងកោះម៉ាស្យល ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ផងដែរ។ […]
  • អគ្គលេខាធិការអាស៊ាន ចូលរួមពិសាបាយថ្ងៃត្រង់ធុរកិច្ច រៀបចំដោយ នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងឱកាសនៃវេទិកាអនាគតអាស៊ាន នៅរសៀលថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាបាយថ្ងៃត្រង់ធុរកិច្ច រៀបចំដោយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងឱកាសនៃវេទិកាអនាគតអាស៊ាន។ មូលបទនៃព្រឹត្តិការណ៍នេះ គឺផ្តោតលើ “ឆ្ពោះទៅរកសហគមន៍ធុរកិច្ចអាស៊ានមួយដែលស្អិតរមួត ធន់ និងមានចីរភាព៖ ចាប់យកឱកាសនៅក្នុងយុគសម័យឌីជីថល”។ នៅក្នុងពិធីបាយថ្ងៃត្រង់នេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងសន្ទរកថា ស្តីពីកាលានុវត្តភាព និងការប្រឈមនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល នៅក្នុងអាស៊ាន។
  • សម្តេចប្រធានរដ្ឋសភា÷ ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន នាំមកនូវផលប្រយោជន៍រួម និងវិបុលភាពជូនប្រជាជាតិក្នុងតំបន់និងសកលលោក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានបញ្ជាក់ថាទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែនាំមកនូវវិបុលភាពជូនប្រជាជាតិក្នុងតំបន់និងសកលលោកផងដែរ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និ សីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅក្នុងឱកាសនេះ ថាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រ តិបត្តិការទ្វេភាគី កម្ពុជា-ចិនកាន់តែរឹងមាំឡើង។ ដំណើរទស្សន កិច្ចនេះ បានធ្វើឡើងស្របពេលនឹងការប្រារព្ធ “ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” ហើយបានរួម ចំណែកដល់ការពង្រឹងមិត្តភាពដែកថែប ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ គ្រប់ជ្រុង ជ្រោយឡើង ស្របតាមកិច្ចសហប្រតបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទំាងពីរ។ ឯកឧត្តម ចាង ឈីងលី បានវាយតម្លៃខ្ពស់ពីការរីក ចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នទាំងជីវភាពរស់នៅប្រជាជន និងសង្គម ព្រមទាំងបានគូសបញ្ជាក់ថាចិននៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរក្នុងការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងសម័យបើកវេទិកាអនាគតអាស៊ាន ដែលផ្តួចផ្តើម និងរៀបចំដោយប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងសម័យបើកវេទិកាអនាគតអាស៊ាន ដែលផ្តួចផ្តើម និងរៀបចំដោយប្រទេសវៀតណាម ក្រោមប្រធានបទ “ឆ្ពោះទៅរកកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៃសហគមន៍អាស៊ានមួយដែលយកប្រជាជនជាស្នូល”។ នៅក្នុងសន្ទរកថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីនៃវេទិកាអនាគតអាស៊ាន ដែលជាវេទិកាសម្រាប់អាស៊ាន និងដៃគូ ក្នុងការចែករំលែកគំនិតថ្មីៗ និងអនុសាសន៍គោលនយោបាយ។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ពីពេលវេលាដ៏សមស្របនៃការរៀបចំវេទិកានេះ ដើម្បីគិតគូរពីអនាគត ជាពិសេស ស្របពេលដែលអាស៊ានកំពុងតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងរៀបចំផែនការយុទ្ធសាស្ត្ររបស់ចក្ខុវិស័យនេះ។
  • អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជា ក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ីនា ឆ្នាំ២០២៩ អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជា ក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games)។ នេះជាការបញ្ជាក់របស់លោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាុំចក្រកម្ពុជានាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ លោក តាង ហ្គោដុន បានសម្តែងនូវការអរគុណយ៉ាងខ្លាំងចំពោះ សម្តេចធិបតី ដែលបានទទួលស្គាល់នូវការងារ និង ការចូលរួមរបស់លោក ក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក តាង ហ្គោដុន ក៏បានគូសរំលេច និងគោរពជម្រាបជូន សម្តេចធិបតី អំពីការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជា ពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូក ក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ ក៏ដូចជាការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន។ បន្ថែមលើនេះ លោក តាង ហ្គោដុន ក៏បានគោរពជម្រាបជូន សម្តេចធិបតី […]
  • សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ ប្រមុខរដ្ឋឡាវ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវេលាម៉ោង១០៖៣៥នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានទទួលជួបសវនាការជាមួយ លោកថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា។ ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ណាលី ស៊ីសុលីត បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា៕
  • ប្រធានរដ្ឋឡាវ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ។ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)