ថ្ងៃ ពុធ ទី០១ ខែ ឧសភា ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • ប្រធានរដ្ឋឡាវ លើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា ដំណើរទស្សន កិច្ចនាពេលនេះពិតជាមានអត្ថន័យ និងជាកម្លាំងចលករដ៏សំខាន់ រួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកចំណង មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ជាពិសេសជំរុញបន្ថែមទៀតដល់ការលើក កម្ពស់កម្រិតទំនាក់ទំនងឱ្យទៅ “ភាពជាដៃគូយុទ្ធសាស្រ្ត យូរអង្វែង និងគ្រប់ជ្រុងជ្រោយ” ដែលនឹងនាំមកនូវផលប្រយោជន៌រួមជូនប្រទេស និងប្រជាជនទាំងសងខាង។ សម្តេចរដ្ឋ សភាធិបតី គាំទ្រ និងអបអរសាទរចំពោះជោគជ័យនាពេលថ្មីៗក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមីនា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពចុះកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាចំនួន ៧ លើវិស័យសំខាន់ៗ ក្នុងនោះមានវិស័យថាមពល ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ សន្តិសុខ ការពារជាតិ និងការបង្រ្កាបការជួញដូរគ្រឿងញៀននិងមនុស្សឆ្លងកាត់ព្រំដែន ជាដើម។ ឯកឧត្ដម ថងលុន […]
  • NEA នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតជិត៨០០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ១៣ សម្រាប់ផ្តល់ជូនយុវជន វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុន និងស្ថាប័នធំៗទាំង១៣ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះរួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន […]
  • ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារអំណោយដ៏ថ្លៃថ្លា ជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេ នីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នឹងបាននាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងបន្ទាយ មានជីវភាពលំបាកខ្វះខាត ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និងបានបញ្ជាក់អំពីការប្រើប្រាស់កម្លាំងសហការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលកន្លងទៅ និងបានរៀបចំត្រៀមបម្រុងកម្លាំង និងមធ្យោ បាយគ្រប់គ្រាន់ សម្រាប់អន្តរាគមន៍ដោះស្រាយសភាពការណ៍ផ្សេងៗ តាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តការចូលរួមសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដីក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ក្នុងភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ។ ជាមួយនេះដែរ […]
  • ទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីជី ដើម្បីស្វែងរកគាំទ្រក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញាអូតាវ៉ា (បាងកក, ថៃ) ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោក ជំទាវ Lenora Qereqeretabua អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីជី ដើម្បីស្វែងរកការគាំទ្រក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភព លោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីគោលដៅអាទិភាពចំនួន ០៣ របស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ រួមមាន ការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កិច្ចការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។ ក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កម្ពុជា កំពុងស្វែងរកគាំទ្រ និងកៀរគរបណ្ដាប្រទេសដែលពុំទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា ឱ្យចូលរួមជារដ្ឋភាគី ក្នុងនោះមានប្រទេសចំនួន ០៣ រួមមាន តុងហ្កា ម៉ាក្រូណេស៊ី និងកោះម៉ាស្យល ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ផងដែរ។ […]
  • អគ្គលេខាធិការអាស៊ាន ចូលរួមពិសាបាយថ្ងៃត្រង់ធុរកិច្ច រៀបចំដោយ នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងឱកាសនៃវេទិកាអនាគតអាស៊ាន នៅរសៀលថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាបាយថ្ងៃត្រង់ធុរកិច្ច រៀបចំដោយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងឱកាសនៃវេទិកាអនាគតអាស៊ាន។ មូលបទនៃព្រឹត្តិការណ៍នេះ គឺផ្តោតលើ “ឆ្ពោះទៅរកសហគមន៍ធុរកិច្ចអាស៊ានមួយដែលស្អិតរមួត ធន់ និងមានចីរភាព៖ ចាប់យកឱកាសនៅក្នុងយុគសម័យឌីជីថល”។ នៅក្នុងពិធីបាយថ្ងៃត្រង់នេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងសន្ទរកថា ស្តីពីកាលានុវត្តភាព និងការប្រឈមនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល នៅក្នុងអាស៊ាន។
  • សម្តេចប្រធានរដ្ឋសភា÷ ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន នាំមកនូវផលប្រយោជន៍រួម និងវិបុលភាពជូនប្រជាជាតិក្នុងតំបន់និងសកលលោក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានបញ្ជាក់ថាទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែនាំមកនូវវិបុលភាពជូនប្រជាជាតិក្នុងតំបន់និងសកលលោកផងដែរ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និ សីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅក្នុងឱកាសនេះ ថាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រ តិបត្តិការទ្វេភាគី កម្ពុជា-ចិនកាន់តែរឹងមាំឡើង។ ដំណើរទស្សន កិច្ចនេះ បានធ្វើឡើងស្របពេលនឹងការប្រារព្ធ “ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” ហើយបានរួម ចំណែកដល់ការពង្រឹងមិត្តភាពដែកថែប ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ គ្រប់ជ្រុង ជ្រោយឡើង ស្របតាមកិច្ចសហប្រតបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទំាងពីរ។ ឯកឧត្តម ចាង ឈីងលី បានវាយតម្លៃខ្ពស់ពីការរីក ចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នទាំងជីវភាពរស់នៅប្រជាជន និងសង្គម ព្រមទាំងបានគូសបញ្ជាក់ថាចិននៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរក្នុងការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងសម័យបើកវេទិកាអនាគតអាស៊ាន ដែលផ្តួចផ្តើម និងរៀបចំដោយប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងសម័យបើកវេទិកាអនាគតអាស៊ាន ដែលផ្តួចផ្តើម និងរៀបចំដោយប្រទេសវៀតណាម ក្រោមប្រធានបទ “ឆ្ពោះទៅរកកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៃសហគមន៍អាស៊ានមួយដែលយកប្រជាជនជាស្នូល”។ នៅក្នុងសន្ទរកថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីនៃវេទិកាអនាគតអាស៊ាន ដែលជាវេទិកាសម្រាប់អាស៊ាន និងដៃគូ ក្នុងការចែករំលែកគំនិតថ្មីៗ និងអនុសាសន៍គោលនយោបាយ។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ពីពេលវេលាដ៏សមស្របនៃការរៀបចំវេទិកានេះ ដើម្បីគិតគូរពីអនាគត ជាពិសេស ស្របពេលដែលអាស៊ានកំពុងតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងរៀបចំផែនការយុទ្ធសាស្ត្ររបស់ចក្ខុវិស័យនេះ។
  • អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជា ក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ីនា ឆ្នាំ២០២៩ អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជា ក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games)។ នេះជាការបញ្ជាក់របស់លោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាុំចក្រកម្ពុជានាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ លោក តាង ហ្គោដុន បានសម្តែងនូវការអរគុណយ៉ាងខ្លាំងចំពោះ សម្តេចធិបតី ដែលបានទទួលស្គាល់នូវការងារ និង ការចូលរួមរបស់លោក ក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក តាង ហ្គោដុន ក៏បានគូសរំលេច និងគោរពជម្រាបជូន សម្តេចធិបតី អំពីការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជា ពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូក ក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ ក៏ដូចជាការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន។ បន្ថែមលើនេះ លោក តាង ហ្គោដុន ក៏បានគោរពជម្រាបជូន សម្តេចធិបតី […]
  • សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ ប្រមុខរដ្ឋឡាវ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវេលាម៉ោង១០៖៣៥នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានទទួលជួបសវនាការជាមួយ លោកថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា។ ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ណាលី ស៊ីសុលីត បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា៕
  • ប្រធានរដ្ឋឡាវ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ។ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤៕
  • កម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យ២នាក់ និងរកឃើញគ្រឿងញៀនជិត៧គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ (ស្រី១)។ របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា ករណីនេះកម្លាំងនគរបាលបានដកហូតវត្ថុតាង ម្សៅហ្មត់សថ្លា (MDMA) ចំនួន១ថង់ស្មើទម្ងន់ ២.១១ក្រាមសាច់ថ្នាំសុទ្ធ ថ្នាំកញ្ចប់រូបទំពាំងបាយជូរមានអក្ស Grapa fraittea (MDMA)ចំនួន ៥០០កព្ចាប់ស្មើទម្ងន់ ៤.៤៧០ក្រាម សាច់ថ្នាំសុទ្ធ ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ (MDMA) ចំនួន ៥០០កព្ចាប់ស្មើទម្ងន់ ២.៣០៥ក្រាមសាច់ថ្នាំសុទ្ធ សរុបចំនួន ៦៧៧៧.១១ក្រាមសាច់ថ្នាំសុទ្ធ។ ជាមួយគ្នានេះ កម្លាំងនគរបាល ក៏បានដកហូតរថយន្ត១គ្រឿង ម៉ាកព្រូសពណ៌ស និងទូរស័ព្ទដៃចំនួន២គ្រឿង។ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្តទៀត៕
  • រថយន្តប្រណាំង បុកហ្វូងមនុស្សបណ្តាលអោយមនុស្សចំនួន ៧នាក់បានស្លាប់ ក្នុងប្រទេសស្រីលង្កា ស្រីលង្កា៖ មនុស្ស ៧នាក់បានស្លាប់ និង២១នាក់ បានរងរបួស បន្ទាប់ពីរថយន្តប្រណាំងមួយបានបុកអ្នកមទស្សនានៅក្នុងព្រឹត្តិការណ៍មួយ ក្នុងប្រទេសស្រីលង្កា។ ការធ្លាក់នេះបានកើតឡើងនៅឯការប្រណាំង Fox Hill Supercross កាលពីថ្ងៃអាទិត្យក្នុងទីក្រុងឌីយ៉ាតឆឡាវ៉ា ដែលជាទីក្រុងមូលដ្ឋានទ័ព។ បើតាមសាក្សីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីមានរថយន្តមួយគ្រឿងទៀត បានក្រឡាប់នៅលើផ្លូវលំ។ មន្ត្រីជំនាញបានព្យាយាមបន្ថយល្បឿនរថយន្តនៅជុំវិញកន្លែងកើតហេតុ ដោយគ្រវីភ្លើងពណ៌លឿង ប៉ុន្តែខណៈរថយន្តបានបើកហួសមក ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ក្រហម បានរេចង្កូតទៅបុកអ្នកទស្សនាពេញទំហឹងតែម្តង ផ្នែកម្ខាងនៃផ្លូវដែលមិនប្រុងប្រយ័ត្ន។ មនុស្ស៥នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈ ២នាក់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។ ព្រឹត្តិការណ៍ដែលគ្រប់គ្រងដោយសមាគមកីឡារថយន្តស្រីលង្កាបានដំណើរការតាំងពីឆ្នាំ១៩៩៣ ប៉ុន្តែនេះគឺជាការប្រណាំងលើកដំបូងក្នុងរយៈពេល ៥ឆ្នាំដោយសារតែការរឹតបន្តឹងជំងឺរាតត្បាត និងបញ្ហាដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច
  • មនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីទឹកជំនន់ដ៏ធំនៅក្នុងប្រទេសចិន អាជ្ញាធរបានជម្លៀសមនុស្សជិត៦០.០០០ នាក់ចេញពីផ្ទះរបស់ពួកគេនៅក្នុងខេត្ត ក្វាងទុង ខណៈដែលភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបណ្តាលឱ្យមានទឹកជំនន់ដ៏ធំនៅក្នុងខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសចិន។ ពួកគេបានព្រមានថាកម្រិតទឹកទន្លេនៅភាគខាងជើងខេត្តក្វាងទុងអាចឡើងដល់កម្រិតកំពូល “ម្តងក្នុងរយៈពេល១០០ឆ្នាំ។ រដូវក្តៅនៃការបំផ្លិចបំផ្លាញអាកាសធាតុរបស់ប្រទេសចិនភាគច្រើននៃខេត្តក្វាងទុង គឺជាផ្នែកមួយនៃតំបន់ដីសណ្តទន្លេគុជ ដែលស្ថិតនៅកម្រិតទាប ដែលងាយនឹងកើតមានទឹកជំនន់ ដោយសារទឹកជំនន់ កម្ពស់ទឹកសមុទ្រ និងការកើនឡើងនៃព្យុះ។ ដីសណ្តរគឺជាមូលដ្ឋានផលិតកម្មដ៏សំខាន់នៅក្នុងប្រទេសចិន និងជាតំបន់មួយដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសនេះ ដោយក្នុងនោះខេត្តក្វាងទុងតែមួយគត់មានប្រជាជនរស់នៅប្រហែល ១២៧ លាននាក់។ រាជធានីខេត្តក្វាងចូវ ក៏ដូចជាទីក្រុងតូចៗ Shaoguan និង Heyuan ស្ថិតក្នុងចំណោមអ្នករងគ្រោះធ្ងន់ធ្ងរបំផុត។ នៅទូទាំងខេត្ត ប្រជាពល រដ្ឋប្រហែល១.១៦ លានគ្រួសារបានបាត់បង់ថាមពលកាលពីចុងសប្តាហ៍ ប៉ុន្តែ ៨០% បានអគ្គិសនីរបស់ពួកគេឡើងវិញនៅយប់ថ្ងៃអាទិត្យ។ ជើងហោះហើរត្រូវបានលុបចោល និងពន្យារពេលនៅអាកាស យានដ្ឋានអន្តរជាតិ Baiyun ក្នុងទីក្រុង Guangzhou ដោយ សារតែភ្លៀងធ្លាក់ជាបន្តបន្ទាប់ ខណៈដែលសាលារៀនត្រូវបានបញ្ជាឱ្យបិទនៅក្នុងទីក្រុងយ៉ាងហោចណាស់បី។ កាលពីខែកក្កដាកន្លងទៅ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន និងខេត្តជុំវិញដូចជាខេត្ត Hebei ត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បន្ទាប់ពីព្យុះទីហ្វុងជាបន្តបន្ទាប់ពីមហាសមុទ្រប៉ាស៊ីហ្វិកបានបោកបក់មកក្នុងប្រទេស៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • កងទ័ពជើងទឹកជប៉ុនកំពុងបន្តស្វែងរកនាវិក៧នាក់នៅមហា សមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រពីរគ្រឿង រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានស្រង់សាកសពបុរសម្នាក់ ក៏ដូចជាប្រអប់ខ្មៅ និងកម្ទេចកម្ទីជាច្រើន ប៉ុន្តែមិនទាន់រកឃើញអ្នកផ្សេងទៀតនៅឡើយ។ នាយករដ្ឋមន្ត្រី Fumio Kishida បានកាន់ទុក្ខសោកនាដកម្មនៅក្នុងសភា ដោយលោកមាន ប្រសាសន៍ថា “វាពិតជាសោកស្ដាយជាខ្លាំង ដែលយើងបានបាត់បង់បុគ្គលិករបស់យើង ខណៈពួកគេបានចូលរួមក្នុងការហ្វឹកហ្វឺនយ៉ាងលំបាក និងយប់ជ្រៅ”។ គេនៅមិនទាន់ដឹងច្បាស់ថា មូលហេតុអ្វីពិតប្រាកដនៃការធ្លាក់ ដែលបានកើតឡើងនៅជិតកោះ អ៊ីហ្សូIzu ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីដីគោក ប្រហែល ៦០០ km ភាគខាងត្បូងនៃទីក្រុងតូក្យូ។ ការប្រាស្រ័យទាក់ទងជាមួយឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់នៅម៉ោង ២២:៣៨ ចេញពីកោះ Torishima ទូរទស្សន៍ NHK បានរាយការណ៍ថា មួយនាទីក្រោយមក សញ្ញាអាសន្នត្រូវបានទទួលពីយន្តហោះនេះ។ អាជ្ញាធរបានបើកប្រតិបត្តិការស្វែងរក ដ៏ធំមួយដោយប្រើកប៉ាល់ ១០គ្រឿង និងយន្តហោះ៥គ្រឿង ដើម្បីបោសសម្អាតដែនទឹក។ ប្រទេសជប៉ុនបានបង្កើនការចំណាយលើវិស័យការពារជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសហរដ្ឋ អាមេរិក កូរ៉េខាងត្បូង និងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី ដើម្បីឆ្លើយ តបទៅនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់។ មេបញ្ជាការកងកម្លាំងស្វ័យការពារដីគោកជាន់ ខ្ពស់ ឧត្តមសេនីយ៍ឯក Yuichi Sakamoto ស្ថិតក្នុងចំណោមអ្នកនៅលើយន្តហោះ។ មិនមានអ្នករស់រានមានជីវិតទេ។ យោធាអាមេរិកក៏រក្សាមូលដ្ឋាននៅលើកោះ Okinawa ដែលជាក្រុមប្រជុំកោះនៅសមុទ្រចិនខាងកើត […]
  • ហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធប្រចាំ ឆ្នាំមានទ័ពជិត១៧០០០នាក់ ទ័ពអាមេរិកកាំង និងហ្វីលីពីនជិត១៧០០០នាក់ នឹងចាប់ផ្តើមសមយុទ្ធប្រយុទ្ធរួមគ្នា៣សប្តាហ៍ នៅហ្វីលីពីន នៅថ្ងៃ័ន្ទមានទាំងសមយុទ្ធនៅសមុទ្រចិនខាងត្បូង។ សមុទ្រចិនខាងត្បូងជាទឹកដីដែលរដ្ឋាភិបាលទីក្រុងម៉ានីល និងរដ្ឋាភិបាលទីក្រុងប៉េកាំង មានវិវាទនិងគ្នាលើបញ្ហាព្រំដែនសមុទ្រ។សមយុទ្ធប្រចាំឆ្នាំ ដែលមានឈ្មោះថា Balikatan ឬ shoulder-to-shoulder (សមយុទ្ធប្រកៀកស្មា) នឹងចាប់ផ្តើមពីថ្ងៃទី២២មេសា ដល់ថ្ងៃ១០ឧសភា។ សមយុទ្ធនេះ ធ្វើឡើងចំពេលវិវាទការទូតកាន់តែក្តៅ និងជម្លោះដែនសមុទ្ររវាងប្រទេសហ្វីលីពីននិងប្រទេសចិនរួមមានការប្រើប្រាស់កាណុងទឹកនិងការតបសំដីក្តៅគគុក។ ប្រទេសចិន អះអាងចំណែកទឹកដីមួយភាគធំនៅសមុទ្រចិនខាងត្បូងជាចំណែកទឹកដីរបស់ប្រទេសចិន។ សមុទ្រចិនខាង ត្បូងជាច្រកផ្លូវពាណិជ្ជកម្មទឹកផ្តល់ទឹកប្រាក់ច្រើន ជាង៣ទ្រីលានដុល្លារអាមេរិកជាប្រចាំឆ្នាំ។ រដ្ឋាភិ បាលទីក្រុងប៉េកាំង បានរិះគន់សមយុទ្ធរួមដោយលើកឡើងថា សមយុទ្ធនេះបង្កើនភាពតានតឹង និងប៉ះពាល់ដល់ស្ថិរភាព ក្នុងតំបន់។ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ បានកាត់ក្តីក្នុងឆ្នាំ២០១៦ សម្រេចថា ការទាមទារយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិទេ។ ប្រទេសចិន បដិសេធសេចក្តីសម្រេចនេះ ហើយបានសាងសង់កន្លែងយោធានៅលើកោះដែលមានជម្លោះ ដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួន៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)