បារាំង ៖ មានការប៉ះទង្គិចគ្នារវាងប៉ូលិស បារាំង និងមន្ត្រីស៊ីវិលដែលតវ៉ានៅតាមដងផ្លូវនានាក្នុងទីក្រុង ប៉ារីស ប្រឆាំង ចំពោះស្ថានភាពការងារដែលកាន់តែលំបាក ព្រមទាំងមានការចាប់ខ្លួនមនុស្សជាច្រើននាក់ និងបណ្ដាលឲ្យខូចខាត់ ទ្រព្យសម្បត្តិសារធារណៈ និងក្រុមហ៊ុនឯកជនមួយចំនួន ។
សហជីពការងារជាច្រើនក្នុងប្រទេស បារាំង អះអាងថា គោលនយោបាយកំណែទម្រង់សេដ្ឋកិច្ចរបស់លោកប្រធានាធិបតី អ៊ីម៉ាញូអ៊ែលម៉ាក្រុន(Emmanuel Macron) ធ្វើឲ្យបុគ្គលិកស៊ីវិលបុគ្គលិកមន្ទីរពេទ្យ និងបុគ្គលិករដ្ឋជាច្រើនស្ថាប័ន បាត់បង់ការងារ ហើយជាមូលហេតុដែលធ្វើឲ្យមានការតវ៉ាជាច្រើនសប្ដាហ៍កន្លងទៅនេះ ។
ចលនាតវ៉ា កើនឡើងដល់ 140 ទីក្រុង និង ទីប្រជុំជននៅទូទាំងប្រទេស បារាំង ជាកន្លែងដែលបុគ្គលិកស៊ីវិល ខឹងសម្បារ ចំពោះគម្រោងបញ្ចប់ប្រាក់ឧបត្ថម្ភអ្នកមានជំងឺ និងកាត់បន្ថយបុគ្គលិករដ្ឋាភិបាលប្រមាណ 12 ម៉ឺននាក់ ព្រមទាំងកែប្រែ ច្បាប់អនុញ្ញាតឲ្យស្ថិតនៅក្នុងការងារមួយជីវិត ។