ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន ឌឹខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលបានចោទប្រកាន់ មូលបង្កាច់មកលើ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធការទទួលសំណូកពីមណ្ឌលសុខភាព និងគ្លីនិកឯកជន។






