លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួត ពិនិត្យការងារត្រៀមរៀបចំសិក្ខាសាលាស្តីពី «សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យឌីជីថល»។
លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ត្រៀមរៀបចំសិក្ខាសាលាស្តីពី «សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ ក្នុងយុគសម័យឌីជីថល» គោលបំណងដើម្បីជម្រុញ និងលេីកទឹកចិត្តដល់មន្រ្តីក្នុងការស្វែងយល់អំពីរបៀបថែទាំសុខភាព ទាំងសុខ ភាពផ្លូវកាយ និងផ្លូវចិត្ត រួមចំណែកកាត់បន្ថយហានិភ័យនានា ដោយបង្កើននូវទំនុកចិត្តដល់មន្រ្តី ក៏ដូចជារៀបចំឱ្យមន្រ្តីក្លាយជាធនធានដែលមានសុខភាពល្អនិងធានាបាននូវការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
លោកជំទាវតែងតែលើក ទឹកចិត្តដល់មន្រ្តីក្រោមឱវាទទាំងអស់ឱ្យរួមគ្នាបំពេញការងារ និងសង្ឃឹមថាការរៀបចំសិក្ខាសាលានេះនឹងដំណើរបានរលូន ប្រកបដោយភាពជោគជ័យ៕






