ថ្លែងក្នុពិធីបេីកសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ ស្តីពីការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លងនៅប្រទេសកម្ពុជា ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សិក្ខា សាលានេះពិតជាមានសារៈសំខាន់ក្នុងការបង្ហាញលទ្ធផលនៃការធ្វើអង្កេត STEPs ចុងក្រោយរបស់យើង ដោយបង្ហាញពន្លឺលើអត្រាប្រេវ៉ាឡង់នៃកត្តាហានិភ័យមិនឆ្លង (NCD) នៅក្នុងប្រទេសកម្ពុជា។
ការធ្វើអង្កេតដែលបានធ្វើឡើងនៅក្នុងឆ្នាំ ២០២៣ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះសូចនាករសុខភាពសំខាន់ៗ និងអាកប្បកិរិយាដែលជះឥទ្ធិពលដល់ជំងឺមិន ឆ្លង ដូចជាជំងឺបេះ ដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។
ក្រសួងសុខាភិបាលចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាពចម្បង ដែលក្នុងនោះផ្តោតសំខាន់ការកាត់បន្ថយប្រេវ៉ាឡង់នៃកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លង ដូចជា ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ភាពអសកម្មភាពរាងកាយ របបអាហារមិនមានសុខុមាល ភាព (ការប្រើប្រាស់លើសកម្រិតអំបិល ខ្លាញ់ និងស្ករ ជាមួយនិងការទទួលទានបន្លែ និងផ្លែឈើមិនបានគ្រប់គ្រាន់)។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមយកចិត្តទុកដាក់ចំពោះបង្កើនសកម្មភាពឃោសនា អប់រំសុខភាព បង្កើនយន្តការផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា ជំងឺសរសៃ ឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ការកាត់បន្ថយនិងការឈានទៅដល់ការបញ្ឈប់នូវការពិសាបារី ការបន្ថយការទទួលទានគ្រឿងស្រវឹង បន្ថយការប្រើប្រាស់អំបិល-ស្ករ-ខ្លាញ់ ឱ្យមកប្រើប្រាស់ឱ្យតិចតាមដែលអាចធ្វើទៅបាន បង្កើនសកម្មភាពរាងកាយតាមរយៈការហាត់កីឡា ពលកម្មតាមគ្រប់ទំរង់ដែលអាចធ្វើទៅបាន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់បន្តចូលរួមគាំទ្រដល់កម្មវិធីជំងឺមិន ឆ្លង ដើម្បីចូលរួមដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរឹងមាំជានិរន្តន៍ ដើម្បីកាត់បន្ថយអត្រាមរណៈភាព និងពិការភាព៕
អ៊ូង សុភារុន






