ដោយទទួលនូវឥទ្ធិពលព្យុះ ទី១១ និងសម្ពាធទាបមួយ ចំនួន បណ្តាលឱ្យមាន ភ្លៀងច្រើន នៅក្របខ័ណ្ឌទូទាំងប្រទេស ពិសេស ខេត្តនៅតាមមាត់សមុទ្រ តំបន់ខ្ពង់រាបភាគខាងជើង និង ភាគពាយ័ព្យនៃប្រទេស ដែលបង្កជាជំនន់ទឹកភ្លៀង។
គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀងប៉ះពាល់ខេត្តចំនួន១៦ ស្មើនឹង ៥១ស្រុក/ក្រុង និង១៥៧ ឃុំ/សង្កាត់ ប៉ះពាល់ប្រជាជនប្រមាណ ១០ម៉ឺន ១,៨១២ នាក់ ក្នុងនោះប្រជាជនដែលត្រូវបានជម្លៀសទៅ ទីទួលសុវត្ថិភាពមានប្រមាណ ៩,៥៦០នាក់ប្រជាជនស្លាប់ ៩នាក់ ។
ប៉ះពាល់ផ្ទះប្រជាជនប្រមាណ ២៤,៦៦៦ខ្នង ស្រូវលិច ទឹកប្រមាណ ៣៩, ៤៦២ហិកតា និងដំណាំរួមផ្សំ ៣៤,១៨៨ហិកតាការ ប៉ះពាល់ធ្ងន់ជាងគេគឺ តំបន់ភាគពាយ័ព្យនៃប្រ ទេស។
ចំពោះការឆ្លើយតប ខេត្តនីមួយៗមានភាពម្ចាស់ការ ដោយប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជាពិសេស នៅមុនគ្រោះមហន្តរាយនេះកើតឡើង គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានហ្វឹកហាត់កងកម្លាំងប្រដាប់អាវុធ ប្រមាណ ១០០០នាក់ ដើម្បីក្លាយ ជាអ្នកសង្គ្រោះគ្រោះមហន្តរាយ៕






