ប្រទេសចិន និងកាហ្សាក់ស្ថាន បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យផ្សេងៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម សមត្ថភាពផលិតកម្មការតភ្ជាប់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងកិច្ចពិភាក្សារវាងប្រធានាធិប តីចិន ស៊ីជីនភីង (Xi Jinping) និងសមភាគីកាហ្សាក់ស្ថាន ខាសសឹម ចូម៉ាត ថូខេ(Kassym-Jomart Tokayev) បន្ទាប់ពីលោហ្ស៊ី បានមកដល់អាកាសយានដ្ឋានអន្តរជាតិ នូស៊ូលថាន ណាហ្សាបាយ (Nursultan Nazarbayev)។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន បានចាកចេញពីទីក្រុងប៉េកាំងនៅព្រឹកថ្ងៃពុធដើម្បីចូលរួមកិច្ចប្រជុំលើកទី២២ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កាហ្សាក់ស្ថាន និង អ៊ូសបេគីស្ថាន។
លោកហ្ស៊ី មានប្រសាសន៍ថា ប្រទេសទាំងពីរគឺជាប្រទេសដំបូងគេក្នុងការដោះស្រាយបញ្ហាព្រំដែន សាងសង់បំពង់បង្ហូរប្រេង និងឧស្ម័នឆ្លងកាត់ព្រំដែន អនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិលើសមត្ថភាពផលិតកម្មនិងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាអចិន្ត្រៃយ៍។
លោក Xi ក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងខ្សែក្រវាត់និងផ្លូវប្រកប ដោយគុណភាពខ្ពស់និ ងពង្រីកកិច្ចសហប្រតិបត្តិការច្នៃប្រឌិតក្នុងវិស័យដូចជា សិប្បនិម្មិត ថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធបៃតង៕
ប្រែសម្រួលដោយ ប៊ុន សុភាព






