នៅរសៀលថ្ងៃទី២៣ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះពីនិត្យមើលដោយផ្ទាល់ពីការប្រកបរបកសិកម្មចិញ្ចឹមសត្វទា នៅភូមិស្នាយដង្គត់ សង្កាត់កោះពង់សត្វ ក្នុងមូលដ្ឋានក្រុងសិរីសោភ័ណ។
នាឱកាសចុះពិនិត្យជាក់ស្តែងនូវការចិញ្ចឹមសត្វ នោះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានជម្រុញលើកទឹកចិត្តដល់បងប្អូនដែលបានចងជាសហគមន៍ក្នុងការចិញ្ចឹមទា ឲ្យពួកគាត់បន្តចិញ្ចឹមដើម្បីបំពេញតម្រូវការទីផ្សាក្នុងស្រុក ស្របពេលដែលវិបត្តិកូវីដ-កំពុងមានវត្តមានកម្ពុជា។
ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានជម្រុញបន្ថែមឲ្យបងប្អូនសុំកសិករចិញ្ចឹមត្រូវពង្រីកការចិញ្ចឹមបន្ថែមទៀត ដើម្បីជាចំណែកមួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការធ្វើចំណាក់ស្រុលទៅក្រៅប្រទេស។
ហើយបើប្អូនខ្វះខាតនូវថវិកាបន្ថែម សម្រាប់ការចិញ្ចឹមលោកបានបង្កើតមូលនិធិ សម្រាប់បងប្អូនអាចកម្ចីបានដោយគ្មានគិតការប្រាក់ឡើយ សម្រាប់យកទៅពង្រីកមុខរបស់កសិក ដូចជាចិញ្ចឹមសត្វជាដើម។
ការបង្កើតមូលនិធិនេះឡើងបានធ្វើឲ្យកសិករមានក្តីត្រេកអរជាខ្លាំង ហើយចំពោះការបង្កើតមូលនិធិនេះ អាចឲ្យពួកគាត់ខ្ចីធ្វើជាដើមទុនសម្រាប់ទិញទាដាក់បន្ថែមដោយមិនគិតការ ដូចធនាគារឡើយ។
លោក វ៉ា ឆេងប៉េង អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បានគាំទ្រចំពោះការបង្កើនមូលនិធិនេះ ដែលអាចជួយដល់កសិកដែលខ្វះខាតដើមទុន អាចកម្ចីសម្រាប់ការចិញ្ចឹមសត្វបន្ថែម ក៏ដូចជាជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងតម្រូវទីផ្សារផងដែរ។
ទន្ទឹមនឹងនោះលោក វ៉ា ឆេងប៉េង ក៏បានសំណូមពរបន្ថែមដល់មន្ទីរជំនាញ ជួយផ្តល់នូវចំណេះដឹងបន្ថែមដល់ពួក ដើម្បីឲ្យការចិញ្ចឹមសត្វរបស់ពួកគាត់មានសមត្ថភាពល្អប្រសើរថែមទៀត៕
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ចុះពីនិត្យមើលកសិករចិញ្ចឹមសត្វទាសហគមន៍ នៅសង្កាត់កោះពងសត្វភូមិស្នាយដង្គត់,ខេត្តបន្ទាយមានជ័យ៖ ក្នុងគ្រាដែលកម្ពុជាប្រឈមនឹងការរាតត្បាត់ជំងឺកូវីដ-១៩ ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ លើវិស័យកសិកម្ម។នៅរសៀលថ្ងៃទី២៣ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះពីនិត្យមើលដោយផ្ទាល់ពីការប្រកបរបកសិកម្មចិញ្ចឹមសត្វទា នៅភូមិស្នាយដង្គត់ សង្កាត់កោះពង់សត្វ ក្នុងមូលដ្ឋានក្រុងសិរីសោភ័ណ។ នាឱកាសចុះពិនិត្យជាក់ស្តែងនូវការចិញ្ចឹមសត្វ នោះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានជម្រុញលើកទឹកចិត្តដល់បងប្អូនដែលបានចងជាសហគមន៍ក្នុងការចិញ្ចឹមទា ឲ្យពួកគាត់បន្តចិញ្ចឹមដើម្បីបំពេញតម្រូវការទីផ្សាក្នុងស្រុក ស្របពេលដែលវិបត្តិកូវីដ-កំពុងមានវត្តមានកម្ពុជា។ ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានជម្រុញបន្ថែមឲ្យបងប្អូនសុំកសិករចិញ្ចឹមត្រូវពង្រីកការចិញ្ចឹមបន្ថែមទៀត ដើម្បីជាចំណែកមួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការធ្វើចំណាក់ស្រុលទៅក្រៅប្រទេស។ ហើយបើប្អូនខ្វះខាតនូវថវិកាបន្ថែម សម្រាប់ការចិញ្ចឹមលោកបានបង្កើតមូលនិធិ សម្រាប់បងប្អូនអាចកម្ចីបានដោយគ្មានគិតការប្រាក់ឡើយ សម្រាប់យកទៅពង្រីកមុខរបស់កសិក ដូចជាចិញ្ចឹមសត្វជាដើម។ ការបង្កើតមូលនិធិនេះឡើងបានធ្វើឲ្យកសិករមានក្តីត្រេកអរជាខ្លាំង ហើយចំពោះការបង្កើតមូលនិធិនេះ អាចឲ្យពួកគាត់ខ្ចីធ្វើជាដើមទុនសម្រាប់ទិញទាដាក់បន្ថែមដោយមិនគិតការ ដូចធនាគារឡើយ។ លោក វ៉ា ឆេងប៉េង អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បានគាំទ្រចំពោះការបង្កើនមូលនិធិនេះ ដែលអាចជួយដល់កសិកដែលខ្វះខាតដើមទុន អាចកម្ចីសម្រាប់ការចិញ្ចឹមសត្វបន្ថែម ក៏ដូចជាជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងតម្រូវទីផ្សារផងដែរ។ ទន្ទឹមនឹងនោះលោក វ៉ា ឆេងប៉េង ក៏បានសំណូមពរបន្ថែមដល់មន្ទីរជំនាញ ជួយផ្តល់នូវចំណេះដឹងបន្ថែមដល់ពួក ដើម្បីឲ្យការចិញ្ចឹមសត្វរបស់ពួកគាត់មានសមត្ថភាពល្អប្រសើរថែមទៀត៕ ណុប រក្សា
Posted by SEATV News 24 Hours on Thursday, 23 April 2020





