សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកកោះធំ ខេត្តកណ្ដាល រហូតដល់៦៥ នាក់។
ក្នុងនោះជនជាតិចិន ៣២នាក់ ជន ជាតិខ្មែរ១៣ ជនជាតិវៀតណាម១១ ជនជាតិថៃ៨នាក់។ ក្រសួងបញ្ជាក់ថា អ្នកឆ្លងថ្មីនេះ សុទ្ធតែពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភះទាំងអស់។
បច្ចុប្បន្នអ្នកជំងឺទាំង ៦៤ នាក់ត្រូវបានដាក់ឲ្យសម្រាកព្យា បាលនៅមន្ទីរពេទ្យបង្អែកជ័យជំនៈ ខេត្តកណ្ដាល។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងថ្មី ១០៥នាក់ទៀត សុទ្ធតែជាករណីឆ្លងសហគមន៍ទាំង ១០៥ នាក់។
ក្រៅពិនេះ ភ្នំពេញ២៩ ព្រះសីហនុ៨ កោះកុង៣ និងខេត្តព្រៃវែងម្នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមីនា អ្នកឆ្លងសរុប= ១៤៣០ នាក់ អ្នកជាសះស្បើ យ ៨១៨ នាក់ អ្នកកំពុងព្យាបាល ៦០៩ នាក់និងមានអ្នកស្លាប់១នាក់៕






