ខេត្តកំពង់ស្ពឺ ៖ បុរសជាជនជាតិចិនម្នាក់ និងជាបុគ្គលិកក្រុមហ៊ុនផលិតថង់ផ្លាស់ស្ទិចម្នាក់បានស្លាប់ ក្រោយពេលដឹកយកទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យរាជធានីភ្នំពេញ ខណៈដែលកំពុងតែបំពេញការងារ ហើយឆ្លងចរន្តភ្លើងបណ្តាលអោយឆក់ កាលពីវេលាម៉ោង០៨ និង១៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៨ នៅក្នុងរោងចក្រផលិតថង់ផ្លាស់ស្ទិចរបស់ក្រុមហ៊ុនមួយ ស្ថិតនៅក្នុងភូមិទួលសុទីន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរដ្ឋបាលរោងចក្របានរាយការណ៍មកកម្លាំងសមត្ថិកិច្ច ថាមានករណីខ្សែភ្លើងឆក់ជនជាតិចិនមានឈ្មោះ មីស្ទើ លើវែ ភេទប្រុស អាយុ៤៥ឆ្នាំ ជាបុគ្គលិកស្នាក់នៅក្នុងរោងចក្រផលិតស្បោងប្លាស់ស្ទិច នៅភូមិទួលសុទីន ឃំុអង្គពពេល ជាបុគ្គលិគរបស់ក្រុមហ៊ុន។ បន្ទាប់ពីមានករណីនេះកើតឡើង ខាងបុក្គលិគជនជាតិចិនធ្វើការជាមួយគ្នា បានបញ្ជូនដល់មន្ទីពេទ្យលោកសង្ឃ ខណៈដែលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បានទៅហើយ។
បច្ចុប្បន្នសពបុរសខាងលើ ត្រូវបានខាងក្រុមហ៊ុនប្រគល់អោយខាងស្ថានទូត បញ្ជូនទៅស្រុកកំណើតរួចរាល់ហើយ៕ អ៊ុ ណូន






