ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានប្រកាសជ័យ ជម្នះក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណាថ្មី ដោយបានបញ្ជាឱ្យលុបចោលវិធានការប្រឆាំងការរីករាលដាលជាអតិបរមាដែលដាក់ក្នុងខែឧសភា។ ប្រទេសកូរ៉េខាងជើងមិនបានបង្ហាញពីចំនួននៃការឆ្លង ដែលត្រូវបានបញ្ជាក់នៃវីរុសដែលខ្លួនបានរកឃើញនោះទេប៉ុន្តែចាប់តាំងពីថ្ងៃទី២៩ ខែកក្កដាមកប្រទេសនេះ មិនបានរាយការណ៍ពីករណីសង្ស័យថ្មីនោះទេ។ លោកគីម(Kim) បាននិយាយថាកូរ៉េខាងជើងត្រូវតែរក្សាវិធានការប្រឆាំងការរាតត្បាតរបាំងប្រឆាំងការរាតត្បាត និងពង្រឹងការប្រឆាំងការរីករាលដាលរហូតដល់ចុងបញ្ចប់នៃវិបត្តិសុខភាពពិភពលោក។
KCNA បានរាយការណ៍ថា អត្រាមរណភាពផ្លូវការរបស់កូរ៉េខាងជើង ចំនួន៧៤នាក់ គឺជាអព្ភូតហេតុ ដែលមិនធ្លាប់មានពីមុនមកបើប្រៀបធៀប ទៅនឹងប្រទេសដទៃទៀត។ តែជំនួសឱ្យករណី ដែលបានបញ្ជាក់កូរ៉េខាងជើងបានរាយ ការណ៍ពីចំនួនអ្នក ដែលមានរោគសញ្ញាគ្រុនក្តៅ។ ករណីប្រចាំថ្ងៃទាំងនោះបានឡើងដល់កំពូលជាង៣៩២.០០០ ករណីនៅថ្ងៃទ១៥ ខែឧសភា ដែលជំរុញឱ្យអ្នកជំនាញសុខភាពព្រមានអំពីវិបត្តិដែលមិនអាចជៀសរួច។ អង្គការ សុខភាពពិភពលោកក៏បានដាក់ការសង្ស័យលើការអះអាងរបស់កូរ៉េខាងជើងដោយនិយាយថាកាលពីខែមុន ខ្លួនជឿថាស្ថានការណ៍កាន់តែអាក្រក់ទៅៗ មិនប្រសើរជាងនោះទេចំពេលអវត្តមាននៃទិន្នន័យច្បាស់លាស់ជាផ្លូវការ។
គួរបញ្ជាក់ថាការប្រកាសជ័យជម្នះរបស់ក្រុងព្យុងយ៉ាងកើត ឡើងបើទោះជាមិនទាន់មានកម្មវិធីចាក់វ៉ាក់សាំងក៏ដោយ។ផ្ទុយទៅវិញប្រទេសនេះនិយាយថាខ្លួនពឹងផ្អែកលើការព្យាបាលដោយការបង្ខាំងនៅក្នុងផ្ទះនិងការព្យាបាលដោយឱសថក្នុងស្រុក៕
ប្រែសម្រួលដោយ ប៊ុន សុភាព






