យុទ្ធជនឧទ្ទាមរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងសន្តិសុខ នៅក្នុងរដ្ឋម៉ានីពួរភាគឦសាន នៃប្រទេសឥណ្ឌា។
រដ្ឋនេះបានឈានទៅ ដល់ការផ្ទុះឡើងនៃអំពើហិង្សាអន្តរជនជាតិកាលពីថ្ងៃទី៣ ខែឧសភា រវាងក្រុមកុលសម្ព័ន្ធ និងជនជាតិ ភាគតិចម៉ីធី (Meitei) ជុំវិញផែនការពង្រីកកូតាសេដ្ឋ កិច្ចដល់ជនជាតិម៉ីធី។
មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងភាពចលា ចល និងរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅ។ កាលពីថ្ងៃអាទិត្យលោក អ៊ឹនប៊ីរ៉ែន ស៊ីង(.N Biren Singh) បានប្រាប់អ្នកយកព័ត៌មានថា យុទ្ធជនយ៉ាង តិច ៤០ នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបដោយកងកម្លាំងសន្តិសុខ។
លោកបានបន្ថែមថា ប៉ូលិសពីរនាក់ ក៏ត្រូវបានសម្លាប់ ក្នុងភាពចលាចលពីរថ្ងៃកន្លង មកដែរ។ ជនរងគ្រោះភាគច្រើន ត្រូវបានគេជឿថាមកពីសហគមន៍គូគី ជាមួយនឹងភូមិ និងព្រះវិហារមួយចំនួនរបស់ពួកគេត្រូវបានបំផ្លាញដោយហ្វូងមនុស្សជនជាតិ ម៉ីធី។
គួរបញ្ជាក់ថា រដ្ឋញូវដែលី ក៏បានប្រញាប់ប្រញាល់បញ្ជូនទាហានប៉ារ៉ា និងកងទ័ពរាប់ពាន់នាក់ ទៅកាន់រដ្ឋ ដែលមានប្រជាជន៣,២លាននាក់ និងបានដាក់បម្រាមគោចរបន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងជនជាតិម៉ីធីដែលភាគច្រើនជាហិណ្ឌូ និងកុលសម្ព័ន្ធ គូគី (Kuki) ដែលភាគច្រើនជាគ្រិស្តសាសនាមកពីភ្នំជុំវិញ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






