ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសដកខ្លួនចេញ ពីការប្រកួតប្រជែង ជាបេក្ខភាពប្រធានាធិបតី ដោយគាំទ្រដល់លោកស្រី Kamala Harris ក្នុងនាមជាបេក្ខជនប្រធានាធិបតីដេីម្បេីប្រឆាំងនឹងលោកដុលណាល់ត្រាំជំនួលរូបលោក។ កាលពីថ្ងៃទី ២១ ខែកក្កដា គណបក្សប្រជាធិបតេយ្យជាច្រើន បានគាំទ្រអនុប្រធានាធិបតី Kamala Harris ឱ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រឆាំងនឹងលោក Donald Trump បន្ទាប់ពីការចាកចេញភ្លាមៗរបស់ប្រធានាធិប តី Joe Biden។
នៅក្នុងការប្រកាសមួយទៀត លោក Biden បាននិយាយថា គាត់ចង់ផ្តល់ការគាំទ្រ និងការយល់ព្រមទាំងស្រុងរបស់គាត់សម្រាប់អនុប្រធានាធិបតី Kamala Harris ឱ្យក្លាយជាបេក្ខភាពនៃគណបក្សប្រជាធិបតេយ្យនៅឆ្នាំនេះ។ ការប្រកាសរបស់លោក Biden ដែលបានបញ្ចប់ការរំពឹងទុកជាច្រើនសប្តាហ៍ជុំវិញការសម្រេចចិត្តរបស់គាត់បានកើតឡើងបន្ទាប់ពីមានរបាយ ការណ៍លេចចេញថាចំនួនអ្នកប្រជាធិបតេយ្យកាន់តែច្រើនឡើងបានជំរុញឱ្យគាត់ចុះចេញពីតំណែង រួមទាំងបុគ្គលល្បីៗដូចជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama អតីតប្រធានសភា Nancy Pelosi និងមេដឹកនាំភាគច្រើននៃព្រឹទ្ធសភា៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






