ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មនុស្ស ៨៧នាក់ រួមទាំងជនជាតិភាគតិច ម៉ាសាលីត ត្រូវបានកប់នៅក្នុងផ្នូរដ៏ធំមួយនៅដាហ្វួរ ភាគខាងលិច ប្រទេសស៊ូដង់ ដោយនិយាយថា វាជាព័ត៌មានគួរឱ្យទុកចិត្ត ដោយសារកងកម្លាំងគាំទ្ររហ័សទទួលខុសត្រូវ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ុលឃឺរ(Volker) បានថ្កោលទោស ខ្លាំងបំផុតចំពោះការសម្លាប់ជនស៊ីវិល និងសកម្មប្រយុទ្ធ។
លោកមានការរន្ធត់ចិត្តបន្ថែមទៀតចំពោះមធ្យោបាយដ៏គួរស្អប់ខ្ពើម មិនគោរពដល់អ្នកស្លាប់ រួមជាមួយនឹងក្រុមគ្រួសារ និងសហគមន៍របស់ពួកគេផងដែរនោះ។ លោកក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតភ្លាមៗ និងត្រូវហ្មត់ចត់ផងដែរ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






