មន្ត្រីជំនាញ អាមេរិក កាលពីថ្ងៃទី៣០ ខែមករាថា ឧប្បត្តិហេតុកណ្តាលអាកាសរវាងយន្តហោះដឹងអ្នក ដំណើរ American Airlines និងឧទ្ធម្ភាគចក្រយោធា បណ្តាលឲ្យមនុស្ស ទាំង៦៧នាក់ស្លាប់បាត់បង់ជីវិត។
នេះបើជាគ្រោះថ្នាក់ក្នុងវិស័យអាកាសចរណ៍ដ៏អាក្រក់បំផុត នៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០១មក។
គិតរហូតមកដល់ពេលនេះ អាជ្ញាធរបានរកឃើញសាក សព យ៉ាងហោចណាស់ចំនួន២៨នាក់ ក្នុងនោះក៏មានសាកសព ៣នាក់ ដែលជាអ្នកបញ្ជាឧទ្ធម្ភាគចក្រយោធាអាមេរិក និងត្រូវបានស្រង់ចេញពីទន្លេ Potomac។
ឧប្បត្តិហេតុនេះ កើតឡើងនៅពេលដែលឧទ្ធម្ភាគចក្រយោធាហោះចូលគន្លងផ្លូវរបស់យន្តហោះដឹកអ្នកដំ ណើរ កាលពីយប់ថ្ងៃពុធ ចំពេលដែលយន្តហោះរៀបនឹងចុះចត នៅព្រលានយន្តហោះ Ronald Reagan។
យន្តហោះ American Airlines បានហោះចេញពីក្រុង Wichita នៃរដ្ឋ Kansas សំដៅមករដ្ឋធានីវ៉ាស៊ិនតោន ដោយមានអ្នកដំណើរសរុប ៦០នាក់ និងក្រុមអាកាសយានិក ៤នាក់។ ខណៈដែលឧទ្ធម្ភាគចក្រយោធា មានអ្នកបញ្ជាលើយន្តហោះ ៣នាក់ ជាទាហានអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង ប្រាប់អ្នកសារព័ត៌មាន នៅសេតវិមានថា គ្រោះថ្នាក់ធ្លាក់យន្ត ហោះនេះ មិនមានអ្នករួចរស់ជីវិតទេ។
លោក John Donnelly បានថ្លែងថា នាពេលនេះ វាមិនមែនជាបេសកកម្មជួយសង្រ្គោះទៀតទេ ប៉ុន្តែជាបេសកកម្មស្វែងរកសាកសព ដែលបាត់ខ្លួន ក្រោយហេតុការណ៍នេះ កើតឡើង។
លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ចោទប្រកាន់បែបនយោបាយលើអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ថាពួកគេបានធ្វើឲ្យធ្លាក់ចុះស្តង់ដារក្នុងវិស័យអាកាសចរណ៍អាមេរិក៕






