អេក្វាឌ័រ៖ ទីភ្នាក់ងារពន្ធនាគាររបស់ប្រទេសអាមេរិកខាងត្បូងនិយាយថា មនុស្ស១៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈអាជ្ញាធរកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់។ អ្នកទោសយ៉ាងតិច ១៥នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងកុប្បកម្មចុងក្រោយបង្អស់។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងពន្ធនាគារ របស់ប្រទេសអេក្វាឌ័រ បាននិយាយថាកុប្បកម្មកាលពីថ្ងៃចន្ទនៅពន្ធនាគារ ខូថូផាស៊ីលេខ1 (Cotopaxi No 1) ក្នុងទីក្រុងឡាតាគុងហ្គា (Latacunga) បានធ្វើឱ្យ “មនុស្ស ១៥នាក់បានស្លាប់ និង២០នាក់បានរងរបួស”។
ទីភ្នាក់ងារពន្ធនាគាររបស់ប្រទេសអាមេរិកខាងត្បូង និយាយថា មនុស្ស១៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ អាជ្ញាធរកំពុងកំណត់អត្តសញ្ញាណអ្នកស្លាប់។
គួរបញ្ជាក់ថា គណៈកម្មការអន្តរអាមេរិក ទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា ប្រទេសអេក្វាឌ័រមិនមានគោលនយោបាយទូលំទូលាយសម្រាប់ប្រព័ន្ធពន្ធនាគាររបស់ខ្លួនទេ ហើយអ្នកទោសស៊ូទ្រាំនឹងស្ថានភាពដែលមានមនុស្សកកកុញ និងគ្រោះថ្នាក់។
មនុស្សប្រហែល៣៣,៥០០នាក់នៅក្នុងពន្ធនាគាររបស់ប្រទេសអេក្វាឌ័រ លើសពីសមត្ថភាពអតិបរមា១១.៣ភាគរយ នេះបើយោងតាមតួលេខផ្លូវការ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






