បន្ទាប់ពីប្រជុំវាយតម្លៃ និងចាត់ចែងការងារនៅក្រសួងពេញមួយថ្ងៃម្សិលមិញ ថ្ងៃនេះ ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចាប់ផ្តើមបេសកកម្មតាមខេត្តជាផ្លូវការ ទៅតាមបណ្តាទីតាំងដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាត។
ការងារនេះ ចាំបាច់និងបន្ទាន់ណាស់ ដើម្បីធានាថា បងប្អូនប្រជាកសិករយើង លោកបានទទួលពូជស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលា នៅពេលដែលទឹកចាប់ស្រកទៅវិញ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្ពោះទៅជួបបងប្អូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តក្រចេះ៕






