នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារ ណរដ្ឋប្រជាមានិតចិន ចំនួន ៥០មុឺនដូសបន្តថែម ទៀត។
កាលពីថ្ងៃទី៥ ឧសភា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកមិត្តចិន ជាប្រភពផ្តល់វ៉ាក់ សាំងមិនចេះរីងស្ងួតសម្រាប់កម្ពុជា។ រាជរដ្ឋាភិបាលដាក់គោលដៅ ប្រែក្លាយក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាល
ស្រោចទៅដោយវ៉ាក់សាំង ចាក់ជូនដល់ប្រជាពលរដ្ឋនៅ
ឲ្យបានគ្រប់គ្នា។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងនឹងមានការជួយផ្គត់ផ្គង់ពីប្រទេសចិន ដែលជាប្រភពដែលផ្តល់ជំនួយមិនចេះរីងស្ងួតសម្រាប់កម្ពុជាមិនថា ជំនួយ និងការផ្គត់ផ្គង់ការទិញវ៉ាក់សាំងសម្រាប់ប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា កាលពីសប្តាហ៍មុន បានដាក់ចេញផែនការយុទ្ធសាស្ត្រយុទ្ធនា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ -១៩ សំដៅបង្កើតឲ្យបាននូវប្រព័ន្ធភាពស៉ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ២០២១។
រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការពិនិត្យកែសម្រួលអភិក្រមនៃការរៀបចំនិង អនុវត្តយុទ្ធនា ការជាតិចាក់វ៉ាក់ សាំងបង្ការជំងឺកូរី-១៩ ពីការចាក់វ៉ាក់សាំងទៅតាមប្រភេទក្រុម មនុស្សដែលងាយរងគ្រោះ ប្រភេទនៃការងារ និងស្ថានភាពសុខ ភាពទៅជាការចាក់វ៉ាក់សាំងជូន ប្រជាជនគ្រប់រូប ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ សំដៅបង្កើតភាពស៉ាំសហគមន៍ឲ្យបានឆាប់នៅ តំបន់អាទិ ភាពខ្ពស់ រួមបញ្ចូលនូវ រាជធានី និង តំបន់ទីប្រជុំជនធំៗ ដែលមានប្រជាពលរដ្ឋច្រើនកុះករ ធ្វើការ និង រស់នៅ និងដែលមានសារៈសំខាន់ខ្ពស់ខាងសង្គម-សេដ្ឋកិច្ច ក្នុងគោល ដៅរួមចំណែក គ្រប់គ្រងឲ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ -១៩, បញ្ចៀសនូវការអនុវត្តវិធានការបិទខ្ទប់ក្នុងទ្រង់ទ្រាយធំនាពេលអនាគត និង ធានាជារួមនូវនិរន្តរភាពនៃកិច្ចដំណើការជីវភាពសង្គម-សេដ្ឋកិច្ចរបស់ប្រទេស ។
តាមផែនការដំណាក់កាលទី១ នៃយុទ្ធនាការចាក់វ៉ាក់សាំង កម្ពុជាគ្រោងចាក់វ៉ាក់សាំងជាង ២លាន ៤សែន ៨ម៉ឺននាក់ ស្មើនឹងជាង ៤លាន ៩សែនដូស ត្រឹមពាក់កណ្ដាលខែ កក្កដា។ ជំហានទី២ នៃយុទ្ធនាការកម្ពុជាគ្រោងចាក់វ៉ាក់ សាំងឲ្យបានជាង២ លាននាក់ ស្មើនឹងវ៉ាក់សាំងជាង៤
លានដូស ចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ខែកញ្ញា និងជំហានទី៣ កម្ពុជាគ្រោងចាក់ឲ្យបានជាង៤៤ ម៉ឺននាក់ ស្មើនឹងវ៉ាក់សាំង៨៨ម៉ឺនដូស។
ជាមួយនឹងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ រាជរដ្ឋាភិបាលគ្រោងទិញឲ្យបាន៣លានដូស ក្នុងខែឧសភា ៣លានដូស ក្នុងខែមិថុនា ខែកក្កដា ១លានដូស ខែសីហា១លានដូស ខែកញ្ញា១លាន៥សែនដូស ហើយត្រឹមឆ្នាំ២០២២ កម្ពុជានឹងបន្ថែមឲ្យបាន១០ លានដូសទៀត។
គួរបញ្ជាក់ថា តាមរបាយការណ៍ពីក្រសួងសុខាភិបាល
ប្រជាពលរដ្ឋនៅទូទាំងប្រទេស បានចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ១,៧៧៣,៩៩៤ដូស។ ដោយឡែកក្នុងរយ: ពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជា ពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩មុឺន ៩៦១៧ នាក់ផងដែរ៕






