ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា អាស៊ានទន្ទឹងធ្វើការបន្ថែមទៀត ជាមួយទីក្រុងហុងកុង ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល និងភាពធន់នៃច្រវ៉ាក់ផ្តត់ផ្គង់។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃពុធ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេ ស៊ី បានអនុញ្ញាតឱ្យលោកស្រី ម៊ែកគី វ៉ុង អគ្គនាយកពាណិជ្ជកម្ម និងឧស្សាហកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានវាយ តម្លៃខ្ពស់ចំពោះពាណិជ្ជកម្មទ្វេភាគី ដែលមានភាពរស់រវើករវាងអាស៊ាន និងហុងកុង ទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក៏ដោយ។
ឯកឧត្តមបានគូសបញ្ជាក់ថា អាស៊ានទន្ទឹងធ្វើការបន្ថែមទៀត ជាមួយទីក្រុងហុងកុង ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល និងភាពធន់នៃច្រវ៉ាក់ផ្តត់ផ្គង់៕






