អ្នកដំណើរសរុបចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាចំនួន ៦៣ នាក់ ក្នុងនោះមានស្ត្រី ១៤ នាក់និងបុរស ៤៩នាក់ មានជនជាតិកូរ៉េ ២៣នាក់ជនជាតិប៊ែលហ្សិកម្នាក់ ចិនតៃវ៉ាន់ម្នាក់ បុរសជនជាតិហូឡង់ម្នាក់ ជប៉ុន៣ នាក់ និងជនជាតិខ្មែរចំនួន៣៤ នាក់ មានការត្រួតពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យនិងបានដាក់ឱ្យនៅរង់ចាំកន្លែងធ្វើចត្តាឡីស័កនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅពេលមកដល់រាជធានីភ្នំពេញភ្លាម ហើយបានយកសំណាក់ទៅធ្វើវិភាគទាំងអស់ដែលជាលទ្ធផលបង្ហាញថាមានវិជ្ជមានកូវីដ១៩ លើប្រជា ជនជាតិខ្មែរម្នាក់។
ក្រសួងសុខាភិបាលបានបញ្ជូនបុរសរូបនេះទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីហើយ។
ដោយឡែកអ្នកដំណើរទាំងអស់សិពីរនាក់ផ្សេងទៀតត្រូវបានធ្វើចត្តាឡីស័ក ១៥ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញដើម្បីតាមដានសុខភាពតាមវិធានការសុខាភិបាលជាចាំបាច់។






