តាមរយៈសេចក្តីប្រកាសនៅព្រឹកថ្ងៃទី១៥ កក្កដានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ ជំងឺគ្រុនចាញ់នៅកម្ពុជា សរុបចំនួន៤៥៤០ករណី គឺថយចុះ៧០ភាគរយ បើប្រៀបធៀបរយៈពេល ដូចគ្នានៃឆ្នាំ ២០១៩ ដែលមានករណី១៥១៦៥ករណី គឺគ្មានអ្នកស្លាប់ទេ។
សេចក្តីប្រកាស ព័ត៌មាន ឲ្យដឹងថា ជំងឺគ្រុនចាញ់ ប្រភេទសន្ធំ មាន៣៨១ករណី គឺថយចុះ៨០ភាគរយ បើធៀបជាមួយឆ្នាំ២០១៩ ដែលមាន១៩២០។
ស្ថានភាពជំងឺគ្រុនចាញ់ ឆ្នាំ២០២០ ដែលកំពុងបានថយចុះនេះ ក៏មានរាយប៉ាយខ្ពស់តាមទីតាំងភូមិសាស្ត្រមួយចំនួនជាតំបន់មានព្រៃ ភ្នំ ពិសេសនៅខេត្តកំពង់ស្ពឺ មណ្ឌលគីរី រតនគីរី ពោធិសាត់ និងស្ទឹងត្រែង។






