យោងតាមទិន្នន័យចេញផ្សាយដោយក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ការលក់អាវុធរបស់សហរដ្ឋ អាមេរិកបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំសារពើពន្ធ ២០២២ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួង ការបរទេស។ តួលេខនេះ ក៏សន្មត់ថា ការកើន ឡើងនេះភាគច្រើនជាការគាំទ្រផ្នែកយោធារបសសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលជម្លោះចុងក្រោយជាមួយរុស្ស៊ី។ យោងតាមការវិវត្តន៏ចុងក្រោយរបស់ក្រសួងការពារជាតិដែលបានចេញ ផ្សាយកាលពីថ្ងៃពុធ សហរដ្ឋអាមេរិកមានជំនួយសន្តិសុខច្រើនជាង២៧.១ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
ចំនួនលក់សព្វាវុធឆ្នាំ ២០២២ គឺជាកិច្ចព្រមព្រៀងដ៏មានសក្តានុពល ដែលក្រសួងការបរទេសបានជូន ដំណឹងដល់សភាអំពីការលក់ចុងក្រោយ។ មានន័យ ថាប្រតិបត្តិការមួយចំនួនអាចត្រូវបានបដិសេធដោយសភា ។ ចំពោះគោលដៅនៃការលក់ទាំងនោះ គឺសហរដ្ឋ អាមេរិកគ្របដណ្តប់លើសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប ជាពិសេសនៅក្នុងប្រទេសដែលស្ថិតក្នុងអង្គការណាតូ និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






