ជនជាតិអាមេរិកជាង ៤០ភាគរយជឿថា សង្រ្គាមស៊ីវិលទំនងជានឹងផ្ទុះឡើងក្នុងទសវត្សរ៍ខាងមុខសារព័ត៌មាន អង់ គ្លេស ដឹ ហ្គាដៀន (The Guardian) បាននិយាយកាលពីពេលថ្មីៗនេះ ដោយដកស្រង់លទ្ធផលនៃការស្ទង់មតិមួយថា ជនជាតិអាមេរិកជាង ៤០ ភាគរយនិយាយថា សង្រ្គាមស៊ីវិលនៅសហរដ្ឋ អាមេរិកទំនងជានឹងកើតឡើង ក្នុង រយៈពេលមួយទស្សវត្សរ៍នេះ ដោយសារភាពលំអៀងផ្នែកនយោបាយ និងអំពើហិង្សាតាមដងផ្លូវកើន ឡើង។
យោងតាមការស្ទង់ មតិដែលធ្វើឡើង ដោយក្រុមហ៊ុនទិន្នន័យ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស យូហ្គោវ អេន ដឹ អ៊ីខូណូមីស(YouGov and the Economist) ប្រហែល ៤៣ ភាគរយ នៃជនជាតិអាមេរិកជឿថា សង្រ្គាមស៊ីវិលនឹងកើតឡើងយ៉ាងហោចណាស់ក្នុងរយៈពេល១០ ឆ្នាំខាងមុខ។
ក្នុងចំណោមគណបក្សប្រជាធិបតេយ្យ និងឯករាជ្យដែលតួលេខនោះមានចំនួន៤០ភាគរយ ប៉ុន្តែក្នុងចំណោមគណបក្សសាធារណរដ្ឋខ្លាំង មាន៥៤ភាគរយ ដែលមើល ឃើញថា មានសង្រ្គាមស៊ីវិល នឹងអាចកើតមាន។ ដឹ ហ្គាដៀន (The Guardian) បាននិយាយថា ការរកឃើញនេះ ធ្វើឡើងតាមលទ្ធផលស្រដៀងគ្នានៅក្នុងការស្ទង់មតិផ្សេងទៀត។
របាយការណ៍បាននិយាយថា ទោះបីជាអ្នក ជំនាញភាគច្រើនជឿថាជម្លោះប្រដាប់អាវុធពេញលេញ ដូចជាសង្រ្គាមស៊ីវិលអាមេរិកឆ្នាំ 1861-65 នៅតែមិនទំនងក៏ដោយ តែមនុស្សជាច្រើនភ័យខ្លាចការកើនឡើងនៃការបែងចែកផ្នែកនយោបាយ និងអំពើហិង្សានយោបាយ៕
បកប្រែដោយ រម៉ាម វ៉ុង






