(ភ្នំពេញ)៖ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ធានាដល់ការផ្គត់ផ្គង់ទំនិញដែលមានគុណភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលចូលរួមយុទ្ធនាការទប់ស្កាត់ប្រឆាំងនឹងជម្ងឺកូវីត១៩ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទិញយកសំណាកគំរូបន្លែ ផ្លែឈើស្រស់មួយចំនួន ដើម្បីត្រួតពិនិត្យ និងវិភាគរកសំណល់ថ្នាំកសិកម្ម ដែលអាចមាន នៅសេសសល់ជាយថាហេតុ។
ការចុះយកគំរូនេះត្រូវបានអនុវត្តនៅទីតាំងដែលអាជ្ញាធរមូលដ្ឋានបានរៀបចំជូនអាជីវ ករដាក់លក់តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។






