កីឡាករលន បញ្ញា ឈ្នះដំណែងជើងឯកខ្សែក្រវ៉ាត់អន្តរជាតិ Wurkz ទាំងលំបាកលើកីឡាករ Super Man ។

កីឡាករ លន បញ្ញា មកពីសមាគមនកីឡាប្រដាល់ក្រសួងការពារជាតិ បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ការប្រកួតប្រដាល់ដណ្តើមជើងឯកខ្សែក្រវ៉ាត់អន្តរជាតិ Wurkz រដូវកាលទី៣ កាលពីថ្ងៃ អាទិត្យទី៣១ ខែ មិនា ឆ្នាំ២០១៩ ក្រោយយកឈ្នះពិន្ទុទាំងលំបាកលើកីឡាករ Super Manរបស់ថៃ នៅស្ថានីយ៍ ទូរទស្សន៍អាស៊ីអាគ្នេយ៍។
ថ្លែងប្រាប់អ្នកយកព័ត៍មាន ក្រោយបញ្ចប់ការប្រកួត លោក ធន់ សុភា ដែលជាគ្រូបញ្ជាក់ថា កីឡាករ Super Man របស់ថៃ គឺល្អខ្លាំងណាស់ ហើយមូលហេតុដែលកូនសិស្សខ្លួន លន បញ្ញា អាចយកឈ្នះបាននៅវគ្គផ្តាច់ព្រ័ត្រនេះ ដោយលោកបានបង្ហាត់ពីស្នៀតទប់ទល់ និងចូលអោយគៀកវាយបំបាក់កម្លាំង Super Man ។

ដោយឡែក កីឡាករ លន បញ្ញា អះអាងថា កក្តាដែលជម្រុញអោយខ្លួនអាចប្រកួតឈ្នះដៃគូរដែលធ្លាប់យកឈ្នះរូបគេម្តងនៅវគ្គវិលជុំនោះ ដោយសាគេស្តាប់ការណែនាំរបស់គ្រូបង្វឹក និងការខិតខំហ្វឹកហាត់ទើបអាចដណ្តើមបានជ័យជំនះដូចថ្ងៃនេះ។
កីឡាករ លន បញ្ញា ដែលជាម្ចាស់ជើងឯក គឺទទួលបានពានមួយ ខ្សែក្រវ៉ាត់មួយ ពីអមដោយទឹកប្រាក់២០លានរៀល រីឯកីឡាករជើងឯករង Super Man ទទួលបានពានមួយ អមដោយទឹកប្រាក់១២លានរៀន៕








