ខេត្តប៉ៃលិន៖ រឿងរ៉ាវដ៍រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង០៦និង១៥នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ដោយសារតែកូនប្រុសបង្កើតម្នាក់ បានលើកដៃទាញពូថៅសម្លាប់ម្តាយខ្លូនឯងបណ្តាលឲ្យស្លាប់ និងប្អូនបង្កើតប្រុសស្រី ចំនួនពីរនាក់ទៀតឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបឋមនៅមណ្ទលសុខាភាពភ្នំព្រាល ព្រោះតែរឿងរ៉ាវក្នុង គ្រួសារបន្តិចបន្តួច និងការបែកថ្នាំរបស់ជនសង្ស័យ ។
ហេតុការណ៍ដ៍រន្ធត់ខាងលើ បានកើតឡើងនៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បើតាមលោក ហុង ហេង នាយប៉ុស្ត៍រដ្ឋបាលឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានឲ្យដឹងថា មុនពេលកើតហេតុចំនួន៣ថ្ងៃ ជនសង្ស័យជាកូន បានមកសុំកូនរបស់ខ្លូនដែលផ្ញើទុកឲ្យម្តាយ(ជនរងគ្រោះ) ចិញ្ចឹមយកទៅមើលថែខ្លូនឯងវិញ ប៉ុន្តែត្រូវម្តាយដែលជាជនរង គ្រោះមិនឲ្យ ព្រោះតែជនសង្ស័យជាមនុស្សចិញ្ចឹមខ្លូនឯងមិនរស់ និងជាមនុស្សដែលញៀនថ្នាំខ្លាំងផងដែរ ។
លោកនាយប៉ុស្ត៍ បានបន្តថា លុះនៅថ្ងៃកើតហេតុប្រហែលជាជនសង្ស័យមានគំនុំរឿងកាលពីថ្ងៃមុន បានកើតជាប្រើអំពើ ហិង្សាទៅម្តាយ ដោយកាប់និងពូថៅបណ្តាលឲ្យចំក្បាលធ្ងន់ធ្ងររហូតដល់ស្លាប់និងកន្លែង ចំណែកប្អូនៗ បានឃើញហេតុ ការណ៍ក៍នាំគ្នាទៅជួយ ប៉ុន្តែត្រូវបានជនសង្ស័យដេញកាប់ដូចគ្នាបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្រ្គោះនៅ មណ្ទលសុខភាពផងដែរ ។
បើតាមលោកអនុសេនីយ៍ទោ រី តារ៉ា អធិការរងនៃអធិការដ្ឋានស្រុកសាលាក្រៅ ដែលដឹកនាំកម្លាំងចុះអន្តរាគមន៍ករណីខាង លើនេះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធុង នាង ភេទប្រុស អាយុ៣១ឆ្នាំ រស់ភូមិឃុំកើតខាងលើ ចំណែកជនរងគ្រោះ ទីមួយឈ្មោះ សុខ ស្រីម ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើត របស់ជនសង្ស័យ (ស្លាប់និងកន្លែង) ទីពីរឈ្មោះ ធុង ថូ ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាប្អូនបង្កើតជនសង្ស័យ រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងទីបីឈ្មោះ ធុង សារី ភេទស្រី អាយុ២០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតជនសង្ស័យ រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ។
លោក បានបន្តថា ករណីនេះគឺបណ្តាលមកពីជនសង្ស័យ ដែលត្រូវជាកូនបង្កើតបានឈ្លោះទាស់ទែងគ្នាជាមួយម្តាយខ្លួន ឯង កាលពីបីថ្ងៃមុន រួចមានការគុំគួនលុះរហូតមកដល់វេលា កើតហេតុខាងលើជនសង្ស័យបានសម្រេចចិត្តបង្ករហឹង្សា ដោយចេតនាលើជនរងគ្រោះតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចនៃអធិការនគរបាលស្រុកសាលាក្រៅ ធ្វើការ ឃាត់ខ្លូន និងរៀបចំសំណុំរឿងបញ្ជូនបន្តមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត ចំណែកអ្នករងរបួស ត្រូវបានបញ្ជូន មកសង្រ្គោះនៅមន្ទីរបង្អែកខេត្តប៉ៃលិន ដោយសពជនរងគ្រោះជាម្តាយ ត្រូវបានសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ផងដែរ ៕ សេង សុវណ្ណារិទ្ធ













