(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន នៅថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០២០បានចេញសេចក្តីណែនាំ ស្តីពី វិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។
ក្នុងនោះ ក្រសួងអប់រំ បានហាមផ្តាច់ មិនឲ្យមានការបង្រៀនគួរ ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលនេះទេ។ ក្នុងករណី គ្រូបង្រៀនណា ដែលល្មើស ក្រសួងចាត់វិធានការរដ្ឋបាលចំពោះគ្រូបង្រៀននោះ។
ជាមួយគ្នានោះ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់មន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ ឱ្យធ្វើការនៅផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ ដោយផ្អាកការត្រួតពិនិត្យវត្តមាន តាមរយៈការស្គែនកាត ឬក្រយៅដៃ មួយ
រយៈសិន។
គ្រប់អង្គភាព ត្រូវរៀបចំវេនការងារ ដើម្បធានាកិច្ចការនៅការិយាល័យនីមួយៗ មានដំណើរការ និងមិនរាំងស្ទះការងាររបស់ស្ថាប័ន។ រាល់ការដាក់ឆ្លងឯកសារ និងការបែងចែកឯកសារ ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដូចជា Telegram, What Apps ជាដើម។






