
ក្រុមហ៊ុនធ្វើការផ្នែកសុខាភិបាល បានមកសិក្សាស្វែងយល់ពីសេវាសង្គ្រោះបន្ទាន់ ដែលនឹងរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជា។ ជំនួបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃ ១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិ បាល ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន Future Focus Solutions និងក្រុមហ៊ុន Global Doctors Group និង Global Healthcare SG កាលពីពីម្សិលម៉ិញ។
គណៈប្រតិភូបានបង្ហាញអំពីគោលបំណងគម្រោងសហការ និងធ្វើការសិក្សាស្វែងយល់ពីសេវាសង្គ្រោះបន្ទាន់ ដែលនឹងរួម ចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់គណៈប្រតិភូ និងសូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (Public Private Partnership, PPP) និងស្វែងយល់អំពីឱកាសក្នុងការអភិវឌ្ឍន៍បន្ថែមហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យសុខាភិបាលកម្ពុជា សំដៅការលើកកម្ពស់សុខុ មាលភាព ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួម ចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើក កម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិ បាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រ កម្ពុជា៕
អ៊ួង សុភារុន


