ចំនួនអ្នកស្លាប់ ដោយសារអគ្គីភ័យ ក្នុងឃ្លាំងប្រេង ឥន្ធនៈ ខូណាគ្រី (Conakry) រដ្ឋធានីហ្គីណេកាលពីយប់ថ្ងៃអាទិត្យ បានកើនឡើងដល់ ១៤នាក់ ដល់១៨ នាក់។
នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលហ្គីណេ អ៊ូស្មានេ ហ្គោវ៉ល ឌីយ៉ាឡូ បាននិយាយ។ អ្នកនាំពាក្យរូបនេះបាននិយាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីយប់ថ្ងៃអង្គារថា ទោះបីជាមានការខិតខំប្រឹងប្រែងធ្វើ ឡើងដោយវិជ្ជាជីវៈពេទ្យក៏ដោយ ថ្ងៃនេះ មានការសោកស្តាយចំពោះអ្នកស្លាប់ថ្មីចំនួន ៤ នាក់ នាំឱ្យចំនួនជនរង គ្រោះកើន ឡើងដល់ ១៨នាក់ ។ មនុស្សជាង ២០០នាក់បានរងរបួសនៅក្នុងសោកនាដកម្មនេះ។
លោក ឌីយ៉ាឡូ (Diallo) បាននិយាយថា ជំនួយត្រូវបានផ្តល់ជូនដល់អ្នក រងផលប៉ះពាល់ដោយអគ្គីភ័យ ដោយកត់សម្គាល់ថា គ្រួសារជាង ៧៣៨ ត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងសង្កាត់ទាំងបួននៅក្នុង និងជុំវិញកន្លែងគ្រោះមហន្តរាយ។ លោកបានមានប្រសា សន៍ថា រដ្ឋាភិបាលបានសម្រេចចិត្តបន្តផ្គត់ផ្គង់ប្រជាជនឡើងវិញ តែជាមួយប្រេងម៉ាស៊ូតទូទាំងប្រទេសក្នុងតម្លៃធម្មតា ១,៤ ដុល្លារអាមេរិក ក្នុងមួយលីត្រ។
លោកបានមាន ប្រសាសន៍ថា តំបន់គ្រោះមហន្តរាយនៅតែបិទជាសាធារណៈសម្រាប់ហេតុផលសុវត្ថិភាព និងការស៊ើប អង្កេត។ មានតែសេវាកម្មជំនាញប៉ុណ្ណោះ ដែលអាចចូលទៅដល់តំបន់ទាំងនោះបាន ដោយលោកបន្ថែមថា ការពាក់ម៉ាស់ត្រូវបានណែនាំយ៉ាងខ្លាំងនៅក្នុងស្រុក កាលូម (Kaloum)៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






