ខេត្តកំពត ៖ ទំនប់វារីអគ្គិសនីកំចាយ នឹងត្រូវបើកទ្វារទឹកតាមបច្ចកទេសដោយសន្សឹមៗនៅម៉ោង ៤រសៀលថ្ងៃនេះបើសិនភ្លៀងនៅតែបន្តធ្លាក់។
នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ។
រដ្ឋបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមដងព្រែកមានការប្រុងប្រយ័ត្នត្រៀមទប់ស្កាត់ផលប៉ះពាល់ផ្សេងៗជាយថាហេតុ៕
សំអាង







