កំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់នារីរងគ្រោះថាបុរស
ខាងលើបានប៉ុនប៉ងចាប់នាងរំលោភ ប៉ុន្តែមិនបានសម្រេច ក្រោយមកបានរត់គេចខ្លួន នាងក៏បានទៅប្តឹងអោយនគរបាល ស្រុក ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលបាលស្រុក បាននិយាយអោយដឹងថាបុរសជាជនសង្ស័យល្មោភកាមដែលឃាត់ខ្លួនមានឈ្មោះ ភឿន រដ្ឋា ហៅ ពេទ្យ អាយុ ៣០ឆ្នាំ ជាគ្រូពេទ្យ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះមានឈ្មោះ ស.ស.ម អាយុ២៦ឆ្នាំ ជាកម្មករចំការអមពៅ រស់នៅភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់នារីរងគ្រោះ បាននិយាយប្រាប់នគរបាលអោយដឹងថាកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែឧសភា
ឆ្នាំ២០១៨ នាងបានទៅងូតទឹកក្នុងបន្ទប់ទឹក ហើយក៏ស្រាប់តែមានជនសង្ស័យម្នាក់ដែលនាងស្គាល់ច្បាស់ថាឈ្មោះ ភឿន
រដ្ឋា ហៅពេទ្យ បានធ្វើសកម្មភាពចាប់អោបខ្លួនពីក្រោយ ប្រវ៉ាយប្រតប់គ្នារហូតដល់របូតសារ៉ុង ហើយដួលទៅហ្នឹងដី បណ្ដាលអោយរងរបួសជង្គង់ខាងស្ដាំខណៈពេលដែលខ្លួនបានចេញពីបន្ទប់ទឹកក្រោយផ្ទះចំនុចខាងលើ។ ពេលធ្វើ សកម្មភាពចាប់រំលោភមិនបានសម្រេចហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ពេលនោះសាច់ញាតិរបស់នាង បានដាក់ពាក្យបណ្តឹងអោយនគរបាលឃាត់ខ្លួនតែម្តង។
នគរបាលស្រុក បានបន្តអោយដឹងទៀតថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះហើយនគរបាលបានធ្វើ សកម្មភាពតាមដានរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបាន។ ក្រោយឃាត់ខ្លួនជនសង្ស័យមិនបានសារភាពនោះទេ
បើទោះបីជាជនសង្ស័យមិនបានសារភាពក៏ដោយ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការ
ដ្ឋានគរបាលស្រុកឱរ៉ាល់រង់ចាំបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕ អ៊ុំ ណូន









