កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានសរសេរសារជូនដំណឹង ដោយបានជម្រាបដល់ដល់បងប្អូនសាធារណៈជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងនាមអាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ សូមផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នមួយរយៈ។
ឯកឧត្តម បន្តថា មូលហេតុនៃការផ្អាកធ្វើចរាចរណ៍ផ្លូវជាតិលេខ៤ពេលនេះ គឺដោយសារជំនន់ទឹកភ្លៀងបានកាត់ផ្តាច់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩០(កំពង់ស្ពឺ) និងគីឡូម៉ែត្រលេខ១១៥(ព្រះសីហនុ)។
ឯកឧត្តម វ៉ី សំណាង បញ្ជាក់បន្ថែមថា បើបងប្អូនទទួលបានព័ត៌មាននេះ ឬបើបងប្អូនមានបំណងអញ្ជើញទៅខេត្តព្រះសីហនុ និងខេត្តកោះកុង សូមមេត្តាប្រើប្រាស់ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៣ជំនួសវិញ៕ អ៊ុ ណូន









