ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹកកំពុងដុតដៃដុតជើងក្នុងការ ច្រកដីដាក់បាវ ដើម្បីលើកទំនប់ទប់ទឹកដែរហូរកាត់ពីស្ទឹងព្រែកត្នោត មកកាន់ភូមិសាស្ត្រ សង្កាត់ព្រៃវែង ក្នុង ខណ្ឋ័ ដង្កោរ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីមន្ត្រី ធនធានទឹកបានអោយដឹងថា ស្ថានភាពទឹកក្នុងភូមិសាស្ត្រ សង្កាត់ព្រៃវែង ក្នុងខណ្ឋដង្កោរ កំពុងត្រូវបានរងការការគំរាមកំហែងខ្លាំងពីជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោត យ៉ាងហោចណាស់ដំណាំស្រូវប្រជាពលរដ្ឋជាង ២០០ហិចតា និងផ្ទះជាច្រើនខ្នង ក្នុងភូមិសាស្ត្រ សង្កាត់ព្រៃវែង អាចនឹងជន់លិចដោយទឹកជំនន់ដែលហូរកាត់ពីស្ទឹងព្រែកត្នោត ។
សូមបញ្ជាក់ផងដែរ ៖ ខណ្ឋដង្កោរ មាន១៣សង្កាត់ ក្នុងនោះសង្កាត់ដែរអាចរងការជន់លិចមាន សង្កាត់ព្រៃវែង សង្កាត់ព្រៃស សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់ផ្សេងទៀត !
ក្រសួងធនធានទឹក បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ប្រញាប់រុសរាន់ប្រមូលផលដំណាំស្រូវកសិកម្ម សត្វពាហនៈ ផ្ទះសំបែង ដើម្បីជៀសវាងការខូចខាត់ ឬបាត់បង់ទ្រពសម្បត្តិផ្ទាល់ខ្លួនមួយចំនួន ព្រោះថាកំពស់ទឹកដល់ឡើងដល់ចំណុចប្រកាសអាសន្នហើយ ។









