
បុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន២នាក់ បានបាត់បង់ជីវិតភ្លាមៗនៅក្នុងឧបទ្ទវ ហេតុផ្ទុះមីន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ឧបទ្ទវហេតុនេះកើតឡើង នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥។
មន្ត្រីបោសសម្អាតមីនរបស់ស៊ីម៉ាក់ទាំង២នាក់ មានឈ្មោះ អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ដែលជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅភូមិត្រពាំង ប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ
ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអាជ្ញាធរមីន បានចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ក៏ដូចជាថ្នាក់ ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា ដែលបានបាត់បង់សមាជិកគ្រួសារ បាត់បង់សហការី និងមិត្តរួមការងារដ៏អង់អាច ក្លាហាន ដែលតែងបានចូលរួមធ្វើពលិកម្មគ្រប់បែប យ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុមនុស្សធម៌ជា រៀងរហូតមក។
ឯកឧត្តមចាត់ទុកការបាត់បង់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន៕



