បាត់ដំបងៈប្រជាពលរដ្ឋពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងមិនចោលអបីយជំនឿឡើយដោយពួកគាត់បានធ្វើរូបទីមោងពីចំប៉ើងដើម្បីបណ្ដេញនូវគ្រោះចង្រៃនិងជំងឺនានាឲ្យចៀសចាកឆ្ងាយ ខណៈពិភពលោកកំពុងផ្ទុះជំងឺកូវីដ១៩ នាពេលបច្ចុប្បន្នដែលបានធ្វើឲ្យពួកគាត់មានការភ័យខ្លាច។
ទោះបីជាវិទ្យាសាស្ត្រមានការរីកចម្រើនយ៉ាងណាក្តី ។
ប្រជាពលរដ្ឋ បានលើកឡើងថាចាប់តាំងពីពិភពលោក មានការផ្ទុះឡើងនៃជំងឺកូវីដ១៩មក ធ្វើឲ្យពួកគាត់និងអ្នកស្រុកអ្នកភូមិមានការភ័យខ្លាចនិងព្រួយបារម្ភជាខ្លាំង ព្រោះវាជាជំងឺមួយ ដែលរាតត្បាតខ្លាំងនិងបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់។
មួយវិញទៀត ទោះបីបច្ចុប្បន្នការព្យាបាលជំងឺ កាន់តែមានភាពល្អប្រសើរជាងមុន ទាំងថ្នាំនិងបរិក្ខាជាដើម ប៉ុន្តែអ្នកស្រុកពួកគាត់ មិនបោះបង់ឡើយនូវការធ្វើទីងមោង ដើម្បីបញ្ចៀសជំងឺរាតត្បាញ ពិសេសជំងឺកូវីដ១៩ មិនឲ្យចូលមកដល់ភូមិស្រុករបស់ពួកគាត់ឡើយ ។
ស្ត្រីវ័យចំណាស់ឈ្មោះ សុខ ម្នាក់ បាននិយាយថាអបីយជំនឿធ្វើទីងមោងនេះ ត្រូវបានពលរដ្ឋនៅខេត្តបាត់ដំបង ធ្វើជាយូរលង់មកហើយគឺធ្វើតៗគ្នាមក ពិសេសនៅតាមទីជនបទ ដោយរូបសំណាកធ្វើពីចំប៉ើងនេះ(ទីងមោង) មិនត្រឹមតែគេធ្វើដាក់នៅមុខផ្ទះនោះទេ ពេលខ្លះឲ្យតែរដូវស្រូវទុំ គេធ្វើដាក់នៅតាមភ្លឺស្រែ ដើម្បីបណ្ដេញសត្វចាប មកស៊ីស្រូវផងដែរ។
គួរបញ្ជាក់ផងដែរថាការធ្វើទីងមោងនេះ ជាអបិយជំនឿរមួយ សម្រាប់អ្នករស់នៅក្នុងខេត្តបាត់ដំបង ក្នុងការដេញបញ្ចៀសឧបទ្រពចង្រៃឬព្យាបាលជំងឺតាមបែបព្រហ្មញ្ញសាសនា ហើយការទប់ទលនូវបញ្ហាទាំងអស់នេះរួមទាំងជំងឺកូវីដ១៩ អ្នកខ្លះក៏ធ្វើជាពិធីលៀងអារក្ស ស្ដោះផ្លុំនិងចាក់ទឹកលើករាសីជាដើម៕
ពលរដ្ឋនាំគ្នាធ្វើទីមោងបណ្ដេញគ្រោះចង្រៃកូវីដ១៩ឲ្យចៀសចាកឆ្ងាយពីបាត់ដំបងបាត់ដំបងៈប្រជាពលរដ្ឋពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងមិនចោលអបីយជំនឿឡើយដោយពួកគាត់បានធ្វើរូបទីមោងពីចំប៉ើងដើម្បីបណ្ដេញនូវគ្រោះចង្រៃនិងជំងឺនានាឲ្យចៀសចាកឆ្ងាយ ខណៈពិភពលោកកំពុងផ្ទុះជំងឺកូវីដ១៩ នាពេលបច្ចុប្បន្នដែលបានធ្វើឲ្យពួកគាត់មានការភ័យខ្លាច។ទោះបីជាវិទ្យាសាស្ត្រមានការរីកចម្រើនយ៉ាងណាក្តី ។ប្រជាពលរដ្ឋ បានលើកឡើងថាចាប់តាំងពីពិភពលោក មានការផ្ទុះឡើងនៃជំងឺកូវីដ១៩មក ធ្វើឲ្យពួកគាត់និងអ្នកស្រុកអ្នកភូមិមានការភ័យខ្លាចនិងព្រួយបារម្ភជាខ្លាំង ព្រោះវាជាជំងឺមួយ ដែលរាតត្បាតខ្លាំងនិងបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់។មួយវិញទៀត ទោះបីបច្ចុប្បន្នការព្យាបាលជំងឺ កាន់តែមានភាពល្អប្រសើរជាងមុន ទាំងថ្នាំនិងបរិក្ខាជាដើម ប៉ុន្តែអ្នកស្រុកពួកគាត់ មិនបោះបង់ឡើយនូវការធ្វើទីងមោង ដើម្បីបញ្ចៀសជំងឺរាតត្បាញ ពិសេសជំងឺកូវីដ១៩ មិនឲ្យចូលមកដល់ភូមិស្រុករបស់ពួកគាត់ឡើយ ។ស្ត្រីវ័យចំណាស់ឈ្មោះ សុខ ម្នាក់ បាននិយាយថាអបីយជំនឿធ្វើទីងមោងនេះ ត្រូវបានពលរដ្ឋនៅខេត្តបាត់ដំបង ធ្វើជាយូរលង់មកហើយគឺធ្វើតៗគ្នាមក ពិសេសនៅតាមទីជនបទ ដោយរូបសំណាកធ្វើពីចំប៉ើងនេះ(ទីងមោង) មិនត្រឹមតែគេធ្វើដាក់នៅមុខផ្ទះនោះទេ ពេលខ្លះឲ្យតែរដូវស្រូវទុំ គេធ្វើដាក់នៅតាមភ្លឺស្រែ ដើម្បីបណ្ដេញសត្វចាប មកស៊ីស្រូវផងដែរ។គួរបញ្ជាក់ផងដែរថាការធ្វើទីងមោងនេះ ជាអបិយជំនឿរមួយ សម្រាប់អ្នករស់នៅក្នុងខេត្តបាត់ដំបង ក្នុងការដេញបញ្ចៀសឧបទ្រពចង្រៃឬព្យាបាលជំងឺតាមបែបព្រហ្មញ្ញសាសនា ហើយការទប់ទលនូវបញ្ហាទាំងអស់នេះរួមទាំងជំងឺកូវីដ១៩ អ្នកខ្លះក៏ធ្វើជាពិធីលៀងអារក្ស ស្ដោះផ្លុំនិងចាក់ទឹកលើករាសីជាដើម៕
Posted by SEATV News 24 Hours on Sunday, 22 March 2020





