ភ្នំពេញ ៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ មិនបណ្តាលឲ្យមានមនុស្សស្លាប់ឡើយ ប៉ុន្តែមានអ្នករងរបួសធ្ងន់៦នាក់ និងរបួសស្រាល ១៤នាក់(ស្រី៣នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៩ កក្កដានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សរងរបួសសរុប ចំនួន១៧នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៥លើក ៕






