នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី ០៤ ឧសភានេះ ឯ.ឧ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៏ថា កាលៈទេសៈនេះ ជាពេលវេលាត្រូវទប់ស្កាត់ជំងឺកូវីដ១៩ មិនត្រូវបើកឲ្យដំណើរការ មិនមែនជាពេលដែលត្រូវការសប្បាយនោះទេ។
រដ្ឋមន្ត្រីសុខាភិបាលបញ្ជាក់ថា ពលរដ្ឋដែលចូលចិត្តច្រៀងអាចច្រៀននៅតាមផ្ទះសប្បាយជាមួយក្រុមគ្រួសារជារឿងប្រសើរបំផុត។
ក្រសួងសុខាភិបាល បានបិទក្លឹបកំសាន្ត KTV ដើម្បីទប់ស្កាត់កូវីដ១៩។
ទីកន្លែងកម្សាន្ត ខារ៉ាអូខេនេះ គឺជាកន្លែងងាយឆ្លងជំងឺកូវីដ១៩ខ្លាំងបំផុត។






