ភ្នំពេញ ៖ បុរសម្នាក់ ទំនងស្រវឹងស្រាជោគជាំ បានបើកបររថយន្តមួយគ្រឿងម៉ាក លុចសុីស ៤៧០ ក្នុងល្បឿនលឿន បានជ្រុលទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវ បណ្ដាលអោយខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តកល់ជាប់បើកទៅមុខលែងរួច។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩នឹង៥០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ( ទល់មុខផ្សារសុីធីម៉ល ) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក លុចសុីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2S-5499 បើកបរដោយបុរសម្នាក់ស្ថានភាពស្រវឹងក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុកក្បាលនាគទ្រូងផ្លូវអស់ចំនួន១កង់ ហើយបានព្យាយាមបើកទៅមុខទៀត តែដោយសារថយន្តបែកកង់ខាងឆ្វេង ក៏រ៉េទៅបុកទ្រូងផ្លូវម្តងទៀតអស់ចំនួន២កង់ថែមទៀត ចំណែករថយន្តកល់ជាប់ពាក់កណ្ដាលទ្រូងផ្លូវបើកទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់់វែងស្ទួចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីផ្លូវច្បាប់នៅពេលក្រោយ៕ សុខ ស៊ីថា














