នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុ ជា នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តដាក់ ចេញវិធានការជុំទី៤ ដើម្បីជួយដល់វិស័យទេសចរណ៍ដែលរងគ្រោះដោយ សារតែវិបត្តិកូវីដ-១៩។
បើតាមសេចក្តីប្រកាសព័ត៌មាន រីករដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានី ភ្នំពេញ សៀមរាបព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែតសម្រាប់រយៈពេល ២ ខែបន្ថែមទៀតចាប់ពីខែ មិថុនារហូតដល់ខែកក្កដា ឆ្នាំ ២០២០។
ក្នុងនោះរាជរដ្ឋាភិ បា ល បន្តអនុញ្ញាត មិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបស់ហានិភ័យការងារ និងថែទាំសុខភាពក្នុងអំឡុងពេលជួបអាជីវកម្ម ទន្ទឹមគ្នាជាមួយនឹងការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ ២០២១។
រាជរដ្ឋាភិបាលក៏បានសម្រេចលើក លែងការបង់ពន្ធអប្បបរមាសម្រាប់រយៈ ពេល ២ ខែបន្តទៀតចាប់ពីខែមិថុនារហូតដល់ខែកក្កដាឆ្នាំ ២០២០ ដល់ក្រុមហ៊ុនអាកាសចរណ៍ដែលចុះបញ្ជីនៅកម្ពុជា៕







