លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២នេះថា ករណីលិចទូកចម្លងនៅឃុំកំពង់ភ្នំ ស្រុក
លើកដែក ខេត្តកណ្តាល បានបណ្តាលឲ្យបាត់ខ្លួន៨នាក់ផ្សេងទៀត ខណៈកូនសិស្ស៤នាក់ ត្រូវបានរកឃើញតែបានស្លាប់២នាក់ស្រីម្នាក់។
របាយការណ៍ាបានបញ្ជាក់ថា នៅលើទូកមានអ្នកជិះចំនួន ១២នាក់ ហើយនៅពេលនេះរកឃើញ៤នាក់ (ស្លាប់២នាក់) និងបាត់ខ្លួនបន្តចំនួន៨នាក់ទៀត ខណៈកម្លាំងជួយសង្គ្រោះទាំងអស់កំពុងតាមរុករកទាំងយប់។
លោក គីម រីរៈ អគ្គលេខា ធិការគណ:កម្មាធិការជាតិគ្រប់គ្រងគ្រមហន្តរាយ បាននាំកម្លាំងចុះទៅសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជួយរុករកក្មេងជួបគ្រោះលិចទូកចម្លងនៅក្នុងខេត្តកណ្តាលទាំងយប់៕







