ថ្ងៃ អាទិត្យ ទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានកិត្តិយសក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ ក៏ដូចជាកិច្ចសហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ លោកប្រធានកិត្តិយសក្រុមហ៊ុនក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងព្រះរាជាណាក្រកម្ពុជា ដោយផ្ដោតទៅលើ (១). ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ, និង (២). ការបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងទីផ្សារពិភពលោក ក៏ដូចជាការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួន ក្នុងការបង្កើតឱ្យមាននូវប្រព័ន្ធអេកូស៊ីស្ទឹមពេញលេញនៅក្នុងការផលិតសំបកកង់រថយន្តនៅក្នុងសួនឧស្សាហកម្មនេះ គឺជាចំណុចមួយដ៏ល្អ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យគិតគូរទៅដល់ការបង្កើតនូវខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក ក៏ដូជាទីផ្សារអន្តរជាតិផងដែរ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការ […]
  • ក្រុមហ៊ុន Yunnan Investment Group មានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lu Xiaolong ប្រធានក្រុមហ៊ុន Yunnan Investment Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ លោក Lu Xiaolong បានគោរពរាយការណ៍ជូនសម្ដេចបវរអធិបតីអំពីវឌ្ឍនភាព នៃដំណើរការវិនិយោគរបស់ក្រុមហ៊ុន លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេល១ឆ្នាំកន្លងមក និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផងដែរ។ លោក Lu Xiaolong ក៏បានជម្រាបសម្តេចបវរធិបតី អំពីបំណងនៃការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា បន្ថែមទៀត លើវិស័យទេសចរណ៍ និងថាមពលស្អាត។ ជាការឆ្លើយតប សម្តេចបវរធិបតី បានអរគុណចំពោះរបាយ ការណ៍វឌ្ឍនភាពរបស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមិនត្រឹមតែបម្រើដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកនៅក្នុងការលើកកម្ពស់វិស័យឧស្សាហកម្មអាកាសចរនៅកម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍មួយក្នុងតំបន់ផងដែរ។ […]
  • អ៊ីស្រាអែល​បន្ត​ការ​វាយ​ប្រហារ​ តាម​អាកាស​លើ​ជាយក្រុង​បេរូត ខណៈ​ក្រុម​ហេសបូឡា​ប្តេជ្ញា​ប្រយុទ្ធ​រហូត​ទទួល​បាន​ជ័យ​ជម្នះ ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) របស់ប្រទេសលីបង់ បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយ ប្រហារតាមអាកាសយ៉ាងហឹង្សាចំនួនប្រាំបី ទៅលើជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនថ្ងៃ។ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញាមក កងទ័ពអ៊ីស្រា អែលបាននិងកំពុងបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាលើប្រទេសលីបង់ក្នុងការកើនឡើងដ៏គ្រោះថ្នាក់ជាមួយក្រុមហេសបូឡា។ ការប៉ះទង្គិចគ្នាដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចាប់ផ្តើមនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមហេសបូឡាហ៍បានបាញ់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបង្កឱ្យមានការសងសឹក និងការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែលនៅភាគអាគ្នេយ៍លីបង់៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី ១១ នៅទីក្រុងគុនមីញ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ កម្ពុជា -ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី ១១ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគុនមីញ សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលនេះ គឺជាការជួបជុំដ៏មានសារៈសំខាន់ ដើម្បីផ្តល់នូវកាលានុវត្តភាពក្នុងការពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព ផ្លាស់ប្តូរទស្សនៈ និងរិះរកវិធី និងមធ្យោបាយបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ CLMV ដែលបំពេញបន្ថែមឱ្យគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។ កិច្ចប្រជុំកំពូលនេះ សង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអនុតំបន់ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការជាច្រើន ដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស ក្នុងការគាំទ្រ និងចូលរួមចំណែកដល់សមាហរណកម្មអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍។
  • អភិបាលខេត្តយូណាន សន្យាផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនទៅកម្ពុជាបន្ថែមទៀត ការសន្យារបស់ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអភិបាលខេត្តយូណាន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចបវរធិបតី ដែលអញ្ជើញចូលរួមកិច្ចប្រជុំ GMS នៅទីក្រុងគុនមិញ នាឱកាសនេះ និងបានសម្ដែងនូវសេចក្ដីរីករាយ ដែលបានជួបសម្ដេចបវរធិបតីម្ដងទៀត បន្ទាប់ពីឯកឧត្តមបានជួបជាមួយសម្ដេចបវរធិបតី ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាស យានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីចុងឆ្នាំ ២០២៣ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការវិវឌ្ឍន៍ និងសក្តានុពលរបស់ខេត្តយូណាន ផងដែរ។ ឯកឧត្តមបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់ខេត្តយូណាន […]
  • កូនដំរីព្រៃមួយក្បាលត្រូវបានជួយសង្គ្រោះដោយជោគជ័យក្នុងដែនជម្រកសត្វព្រៃកែវសីមា កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញនៅព្រៃជិតចំការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមរយៈព័ត៌មានដែលទទួលបានពីប្រជាសហគមន៍នៅទីនោះបានអោយដឹងថា កូនដំរីនេះត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែលជិតពីសប្តាហ៍មកហើយគិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះនាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៤ នេះ។ ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃមួយក្បាលនេះ។ ដោយកូនដំរីមានស្ថានភាពស្គម និងបាក់ទឹកដោះ ក្រុមការងារអង្គការWCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA ក្នុងការផ្តល់ចំនី និងទឹកដោះគោ ដើម្បីអាចអោយកូនដំរីនេះមានកំលាំង និងអាហារគ្រប់គ្រាន់។ តាមរយៈការសង្កេតដោយក្រុមការងារជំនាញ កូនដំរីនេះមានអាយុប្រហែល 2ឆ្នាំ និងទំងន់ប្រមាណ 300 គីឡូក្រាម ដែលជាវ័យដែលត្រូវទទួលបានការបំបៅ និងបណ្តើរដោយមេដំរី។ ប៉ុន្តែវាជាករណីដែលកម្រដែលកូនដំរីនេះត្រូវបានទុកអោយនៅតែឯង។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានបន្តរងចាំពិនិត្យមើលពីចំងាយ ក្រែងមានហ្វូងដំរីមករកកូនដំរីនេះវិញ។ ក្រោយរងចាំអស់រយៈពេល 4ថ្ងៃ រួចមក ក្រុមការងារពាក់ព័ន្ធបានពិភាក្សា និងសម្រេចថាមិនអាចបន្តទុកកូនដំរីនេះអោយនៅតែឯងដោយមិនមានមេនៅជិតបន្តទៀតបានទេ។ ហេតុដូចនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានទាក់ទងទៅក្រុមការងារសង្គ្រោះសត្វព្រៃនៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីធ្វើការសង្គ្រោះកូនដំរីនេះ និងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីធ្វើការបំប៉ន និងមើលថែរក្សា។ សកម្មភាពសង្គ្រោះកូនដំរីនេះធ្វើឡើងរយៈពេល ២ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៣ […]
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនានានៅទីក្រុងគុនមិញ ប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលនានានៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងភាពជាដៃគូផ្នែកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាព ជាមួយបណ្តាប្រទេសនានា។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅមុនគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាឡើងយន្តហោះ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ពេលទៅដល់ទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន, សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនានាដែលប្រព្រឹត្តទៅពីថ្ងៃទី៦-៧ ខែវិច្ឆិកា មានដូចជា៖ កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS)លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍», កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ», និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព»។ កិច្ចប្រជុំកំពូលទាំងនេះ នឹងពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រាប់ការពង្រីកកិច្ចសហប្រ តិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក […]
  • កន្លះខែនេះ មន្រ្តីចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៦ពាន់លើក ពលរដ្ឋចូលរួមជាង៤០ម៉ឺននាក់ទៀត! រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំង២៥រាជធានី-ខេត្ត បានចំនួន ៦,៨៩៥លើក ដោយមានប្រជាពលរដ្ឋចូលរួមចំនួន៤០៤,៦៦៩នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ អ្នកនាំពាក្យរងបានបន្ថែមថា ការផ្សព្វផ្សាយគោលនយោបាយនេះ ត្រូវបានអនុវត្តយ៉ាងសកម្មបំផុតមិនថានៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម ខ្នងផ្ទះ និងទីសាធារណៈនានានោះទេ ពោលគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានចូលរួមយល់ដឹងជ្រួតជ្រាប និងរួមសហការរាយការណ៍ ជាមួយអាជ្ញាធរ ព្រមទាំងផ្នែកដែលពាក់ព័ន្ធ ក្នុងន័យរួមគ្នារក្សាសុខសុវត្ថិភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោកបណ្ឌិតបានគូសបញ្ជាក់ទៀតថា ឆ្លងកាត់បទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំ ក្រសួងមហាផ្ទៃដោយមានការគាំទ្រ និងចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានចាត់តាំងអនុវត្តប្រកបដោយជោគជ័យ និងបានធ្វើការកែលម្អផែនការណែនាំស្តីពីការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាបន្តបន្ទាប់ ឱ្យស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ៕
  • រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋាន ត្រូវពង្រឹងទៅលើការវិភាគមុខងារ ដើម្បីទទួលបានមន្ត្រីសមត្ថភាព ចំណេះ ជំនាញ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ដើម្បីពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពបន្ថែមទៀត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ដើម្បីបង្ហាញពីសេចក្ដីរាយការណ៍អំពីវឌ្ឍន ភាពការងារ និងរចនាសម្ព័ន្ធទៅតាមការិយាល័យនីមួយៗ ព្រមទាំងកំណត់គោលដៅបន្ទាប់ ដែលនាយកដ្ឋានមានសម្រាប់ការងារបន្តទៀត។ ក្នុងការរាយការណ៍នេះ ក៏ឃើញថា មានវឌ្ឍនភាពគួរឱ្យកត់សំគាល់ និងកត្តាប្រឈមមួយចំនួនត្រូវកែតម្រូវ ដើម្បីអភិវឌ្ឍន៍ទាំងធនធានមនុស្ស ចំណេះដឹង បច្ចេកទេសក្នុងការគ្រប់គ្រងការងារ រួមទាំងចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗ ដើម្បីពង្រឹងនូវស្មារតីការងារជាក្រុម ក្រមសីលធម៌ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការតាមការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក រួមមាន៖ ១) ការវិភាគមុខងារ ត្រូវមានការវិភាគត្រឹមត្រូវ ស៊ីជម្រៅ ដើម្បីអាចជ្រើសរើសបានមន្ត្រីដែលសមត្ថភាព ចំណេះ ជំនាញ តាមកិច្ចការងារប្រគល់ជូន និងស្របតាមការវិភាគមុខងារ។ ២) សូមពិនិត្យ និងតាមដានប្រព័ន្ធគ្រប់គ្រងវត្តមានរបស់មន្ត្រី (CheckIn […]
  • អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទទ្រមូង ឱ្យរឹងមាំឡើងវិញ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ វិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ឱ្យរឹងមាំឡើងវិញ។ ប្រាសាទទ្រមូង គឺជាមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរ ពេទ្យបុរាណចំនួន៤ របស់អតីតក្រុងអង្គរធំ ដែលបច្ចុប្បន្នកំពុងរងការខូចខាតខ្លាំង។ បុរាណវិទូ និងជាប្រធានការងារការដ្ឋាន លោក ជា សារិទ្ធ ឱ្យដឹងថា ប្រាសាទទ្រមូង រងការខូចខាតខ្លាំងនៅត្រង់តួប៉មកណ្តាល ដោយមានការដួលរលំស្ទើរទាំងស្រុង គឺនៅសល់ទ្រង់ទ្រាយដើមប្រហែល២០ -៣០ភាគរយប៉ុណ្ណោះ។ ចំណែក ថ្មចាប់ពីជញ្ជាំងរហូតទៅដល់ផ្នែកដំបូលវិញ បានរលំ និងធ្លាក់ចុះមកលើដីទាំងស្រុង ដោយនៅសេសសល់ តែស៊ុមទ្វារផ្នែកខាងមុខ ខឿនផ្នែកខាងត្បូង និងផ្នែកខាងកើត។ ចំណែក រចនាសម្ពន្ធផ្នែកខាងលិច និងខាងជើងក៏បាត់ថ្មអស់ប្រហែល ៥០ភាគរយដែរ។ ដោយសារតែប្រាសាទទ្រមូង រងការខូចខាតធ្ងន់ធ្ងរ ទើបបច្ចុប្បន្នក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុល ថែទាំឡើងវិញទៅតាមដំណាក់កាល។ ដំណាក់កាលទី១ គឺក្រុមការងារ ចាប់ផ្ដើមធ្វើសម្រង់ប្លង់បច្ចុប្បន្នរបស់ប្រាសាទ ធ្វើការវិភាគវិនិច្ឆ័យលក្ខណៈរបស់សំណង់ និងការខូចខាត ដើម្បីឈានដល់ការជួសជុល។ ចំណែកដំណាក់កាលទី២ គឺធ្វើការចុះបញ្ជីថ្មដែលកំពុងរាយ ប៉ាយ ដើម្បីកំណត់មុខងារ និងទីតាំងរបស់ថ្ម។ […]
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់ឯកឧត្តម Tawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រថៃ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារនៅប្រទេសថៃ។ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រថៃ។ កិច្ចពិភាក្សាបានផ្តោតលើតួនាទីបុរេសកម្មរបស់ប្រទេសថៃ ក្នុងការអនុវត្តច្បាប់អាស៊ាន និងវិស័យយុត្តិធម៌ នៅក្រោមយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន (AMMD) ព្រមទាំង កិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ានផងដែរ។
  • នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រតិបត្តិការស្រាវជ្រាវ ករណីរំដោះអ្នកទោសចេញពីពន្ធនាគារខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៤០នាទី ឈ្មោះ ហ្វៀង ឌីងទន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម បានមកសួរសុខទុកឈ្មោះ ង្វៀង តុងហ្វឹង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម នៅពន្ធនាគារខេត្តស្វាយរៀង។ បន្ទាប់ពីសួរសុខទុក្ខបានប្រហែល៥នាទី ឈ្មោះ ហ្វៀង ឌីងទន់ បានដើរចេញមកខាងក្រៅ រួចឈ្មោះ ង្វៀង តុងហ្វឹង រត់មកតាម ក្រោយដោយបានយកកាំភ្លើង១ដើម (មិនចាំម៉ាក) ពីឈ្មោះ ហ្វៀង ឌីងទន់ ធ្វើការភ្ជុងទៅលើមន្ត្រីការពារ រួចបានឡើងម៉ូតូធ្វើការរត់គេចខ្លួន។ ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេ នីយ៍ ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា, […]
  • ឯកឧត្តម សៅ សារឿន ផ្តល់ឱសថជូនមណ្ឌលសុខភាពវ៉ារិន ដើម្បីចូលរួមលើកកំពស់សុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំ វ៉ារិនស្រុកវ៉ារិន ខេត្តសៀមរាប និងលោកជំទាវ បាននាំយកឱសថរួមជាមួយថវិកាមួយចំនួន ដើម្បីចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៅមណ្ឌលសុខ ភាពវ៉ារិន នឹងបានឧបត្ថម្ភថវិការមួយចំនួនដល់គ្រូពេទ្យបុគ្គលិក និងបងប្អូនប្រជាពលរដ្ឋដែលកំពង់សម្រាកពិនិត្យព្យាបាលជម្ងឺនៅមណ្ឌលសុខភាពវ៉ារិន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ។ ក្នុងឱកាសនោះ ឯកឧត្ដម សៅ សារឿនបានថ្លែងអំណរគុណ ចំពោះប្រធានមណ្ឌលសុខភាពវ៉ារិន និងក្រុមគ្រូពេទ្យ គិលានុ បដ្ឋាក ព្រមទាំងបុគ្គលិកបំរើការ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការទទួលខុសត្រូវទៅលើការបំរើសេវាពិនិត្យព្យាបាល ជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជនបទ ស្របទៅតាមមុខវិជ្ជាជីវៈ និងក្រមសីលធម៌ របស់ក្រុមគ្រូពេទ្យ។ ឯកឧត្តមប្រធានក្រុមការងារ សៅ សារឿន និងលោកជំទាវ រួមជាមួយប្រតិភូអមបានផ្តល់ឱសថទៅតាមសំណើរពីមណ្ឌលសុខភាពមានថ្នាំ Para, Amox ,Vitamin សេរ៉ូម ស្មើថវិកា១លាន ៨សែនរៀលផ្តល់មណ្ឌលសុខភាពថវិកា ៥០ម៉ឺនរៀល។ ឯកឧត្តមនិងប្រតិភូអមដំណើរក៏បានចុះជួបសំណេះ សំណាលសាកសួសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខភាពក្នុងមណ្ឌលសុខភាព និងបានឧបត្ថម្ភថវិកាដល់អ្នកជម្ងឺ ដើម្បីចូលរួមចំណែកជួយសំរួលដល់ការខ្វះខាត។ ក្នុងនោះអ្នកមកទទួលសេវាសុខភាព ៧នាក់ថវិកា សរុបថវិកា ២១ម៉ឺនរៀល អ្នកមកថែទាំអ្នកជម្ងឺ […]
  • ក្រសួងបរិស្ថាននិងដៃគូបាន”ប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) រដូវកាលទី២” ដែលបានផ្តោតលើការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម សាលាទេសចរណ៍អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប បានឈ្នះពានរង្វាន់ជ័យលាភីគឺលេខ១ ពីកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា រដូវកាលទី២ ហើយពានរង្វាន់លេខ២ បានទៅលើ ក្រុមហ៊ុន Lotus Green Team និងលេខ៣ ក្រុមហ៊ុន Confluences។ ក្រសួង បរិស្ថាន សហការជាមួយក្រុមហ៊ុន Sevea បានរៀបចំ “ពិធីបិទ និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) រដូវកាលទី ២” នៅទីស្តីការក្រសួង បរិស្ថាន នារសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីមានការគាំទ្រពី Cambodia Climate Change Alliance (CCCA3) ក្នុងការប្រកួតប្រជែង ចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៣ ដោយបានប្រមូលផ្តុំក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន២១ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ(NDC) យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយ អព្យាក្រឹតកាបូន (LTS4CN) រួមជាមួយការអនុវត្តពេញលេញនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យអនគតរបស់កម្ពុជាមានភាពស្អាត […]
  • វិស័យឯកជនចូលរួមលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងអគារពាណិជ្ជកម្ម ក្រសួងបរិស្ថាននិងដៃគូបានរៀបចំការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) រដូវកាលទី២” ដែលបានផ្តោតលើការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម។ “ពិធីបិទ និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងនេះ បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរការ ចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៣ និងបានប្រមូលផ្តុំក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន២១ ចូលរួមប្រកួតប្រជែង។ លោក Frantz Vaganay, សហស្ថាបនិកនៃកម្មវិធី CEE Comp បានអះអាងថា កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងបង្អស់នៅកម្ពុជា ក្នុងការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យសណ្ឋាគារនៅកម្ពុជា។ លោកបានថ្លែងអំណរគុណ ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល បានគាំទ្រឱ្យមានការប្រកួតប្រជែង CEE Comp ដែលបានទទួលស្គាល់តួនាទីសំខាន់របស់វិស័យឯកជន និងអង្គការអន្តរជាតិ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រសិទ្ធភាពថាមពលនៅកម្ពុជា។ លោកស្រី Laura Pretto, អ្នកជំនាញខាងផ្នែកប្រែប្រួលអាកាសធាតុ, UNDP/CCCA3 បានលើកឡើងថា កម្មវិធីបានទាក់ទាញការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជន ដែលបង្ហាញពីតួនាទីសំខាន់ របស់ក្រុមហ៊ុនពាណិជ្ជកម្ម និងសណ្ឋាគារជាច្រើន ដែលបានចំណាយពេលវេលា និងខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ […]

វិទ្យាស្ថាន Lowy របស់អូស្រ្តាលី៖ កម្ពុជា ជាប់លេខ១៩ ក្នុង ចំណោមប្រទេស មានអំណាចបំផុតនៅអាស៊ី


តុលា ១៤
០២:១០:២១ ល្ងាច ២០២៤
  ២២ Views
វិទ្យាស្ថានស្រាវជ្រាវ Lowy ដែលមានមូលដ្ឋានក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានចេញផ្សាយរបាយការណ៍សន្ទស្សន៍អំណាចអាស៊ី ឆ្នាំ២០២៤ របស់ខ្លួន ដោយបានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៩ នៅក្នុងចំណោមប្រទេសទាំង២៧ ដែលត្រូវបានគេចាត់ទុកថា មានអំណាចបំផុតនៅក្នុងតំបន់អាស៊ី។
នៅក្នុងចំណោមប្រទេសទាំង២៧នោះដែរ សហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន និងអូស្ត្រាលី គឺជាប្រទេសមានអំណាចធំបំផុតទាំង៥ នៅអាស៊ី។
សន្ទស្សន៍អំណាចអាស៊ីឆ្នាំ២០២៤ ត្រូវបានវាយតម្លៃតាមរយៈប្រធានបទធំៗចំនួនគឺ ធនធាន និងឥទ្ធិពល។
ការវាយតម្លៃលើ ធនធានរួមមាន សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ និងធនធានអនាគត។
ចំណែក ការវាយតម្លៃលើឥទ្ធិពលរួមមានទំនាក់ទំនងសេដ្ឋកិច្ច បណ្ដាញការពារជាតិ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌៕
ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)