សមត្ថកិច្ច បានចាប់មនុស្សចំនួន៤នាក់ ពាក់ព័ន្ធករណីញុះញង់ឱ្យមានការរសើអើង និងករណីផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានកាត់ខេត្តចំនួន៤ ឱ្យទៅប្រទេសវៀតណាម។
ការចាប់ខ្លួននេះ បានធ្វើឡើងនៅចំណុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។






