សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ប្រាប់អ្នកវិនិយោគបរទេសថា មិនត្រូវមើលកម្ពុជា ត្រឹមតែកម្ពុជាទេ តែមើលពីដៃគូ និងកិច្ចព្រម ព្រៀង ដែលកម្ពុជាកំពុងមាន ជាមួយប្រទេសដទៃទៀត។
សម្តេចតេជោ ចង់ឲ្យមានការវិនិយោគលើការ កែច្នៃផលិតផលកសិផល និងឧស្សាហកម្មដែលមានបច្ចេកទេសកម្រិតខ្ពស់ឱ្យកាន់តែច្រើននៅកម្ពុជា។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះ បណ្តាលបច្ចេកទេស នៅព្រឹកម៉ិញនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា អ្នកវិនិយោគបរទេស លំហូរទីផ្សារ ពីខាងក្រៅរបស់កម្ពុជា ដែលជាលក្ខខណ្ឌអំណោយផលដល់ការវិនិយោគ និងនាំចេញ។
នោះគឺកម្ពុជា កំពុងមានកិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន ហៅកាត់ថា អាហ្វតា (AFTA) ហើយកម្ពុជាក៏ជាហត្ថលេខី នៅក្នុងកិច្ចព្រមព្រៀងភាពជាតិដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយហៅកាត់ថា អាសិប (RCEP)។
ពិសេសកម្ពុជាភាពជាដៃគូពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ភាពជាដៃគូពាណិជ្ជ កម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ហើយមិនយូរប៉ុន្មានទេកម្ពុជានឹងក្លាយទៅជាដៃគូពាណិជ្ជកម្មសេរីរវាងកម្ពុជា និងអារ៉ាប់រួម អេមីរ៉ាត។
ជាមួយគ្នានេះកម្ពុជាក៏កំពុងរៀបចំខ្លួន ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដទៃផ្សេងទៀតផងដែរ ស្របពេលដែលអាស៊ា ន ក៏កំពុងរៀបចំធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបផងដែរ។
សម្ដេចតេជោ បានបញ្ជាក់ប្រាប់វិនិយោគថា សូមកុំមើលកម្ពុជា ត្រឹមកម្ពុជា ដែលមានប្រជាជាជនត្រឹម១៧លាននាក់នោះឡើយ ៕






