អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលម៉ិញ បានបដិសេធការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ថាអង្ករ នាំចេញទៅកាន់ទីផ្សារអឺរ៉ុបធ្លាក់ចុះគំហុក ដោយសារការយកពន្ធ១០០ ភាគរយពីសំណាក់អឺរ៉ុប។
អគ្គនាយកដ្ឋានកសិកម្ម បញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបគឺមានតែកើន មិនបានថមថយនោះទេ ទោះបីកម្ពុជត្រូវបង់ពន្ធ១០០ភាគរយក៏ដោយ។
រយៈពេល៧ខែ ឆ្នាំ ២០២០នេះ កម្ពុជា បាននាំអង្ករចេញទៅទីផ្សារអឺរ៉ុបមានកំណើន ៣៧,៧០ភាគរយគឺសម្រេចបានជាង១៤ម៉ឺនតោន កើនលើសឆ្នាំ២០១៩ ជាង៤ម៉ឺនតោន៕
សំ វណ្ណា







