នៅព្រឹកថ្ងៃអង្គារ ៥ រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ចូកូវី ដូដូ ប្រធានាធិបតីនៃសាធារណ រដ្ឋឥណ្ឌូណេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៣ ហើយមានការចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ាន ព្រមទាំងភ្ញៀវមួយចំនួនទៀត។






